អាជីព
តិចនិកត្អូញត្អែរទៅថ្នាក់លើពីបញ្ហាប្រឈមក្នុងការងារ ឲ្យថ្នាក់លើគាត់យល់
គ្មាននរណាម្នាក់ ពិសេសថ្នាក់លើយើង ចូលចិត្តការត្អូញត្អែរដោយគ្មានហេតុផលច្បាស់ ត្អូញត្អែរដដែលៗ ដែលជាអារម្មណ៍ផ្ទាល់ខ្លួន និងគ្មានចេតនាជួយដល់ការផ្លាស់ប្តូរប្រយោជន៍រួមទេ។ ពេលខ្លះ មនុស្សធ្វើតាមអារម្មណ៍ល្អ មិនល្អ ចង់បានការចាប់អារម្មណ៍ អាណិតយើង ប៉ុន្តែជាទូទៅវាមិនស័ក្តិសមនឹងកើតមានញឹកញាប់នៅកន្លែងធ្វើការទេ។

ពេលវេលានៅក្នុងជីវិតការងាររបស់មនុស្សគ្រប់រូប ជួនកាលក៏ចាំបាច់ត្អូញត្អែរខ្លះ ដើម្បីឱ្យមេដឹកនាំបានដឹង និងមានវិធានការណ៍កែលម្អស្ថានភាពបរិយាកាសការងារទូទៅ បង្កើនផលិតភាព និងលទ្ធផលរួម ប៉ុន្តែគួរតែធ្វើក្នុងវិធីសាស្ត្រត្រឹមត្រូវ និងមិនមែនជាមួយអកប្បកិរិយាអវិជ្ជមាន។ ខាងក្រោមនេះជាតិចនិកខ្លះៗ កម្ពុជាថ្មី ចង់ណែនាំទាំងអស់គ្នាស្វែងយល់៖
១- និយាយកែលម្អដោយស្មោះត្រង់
ថ្នាំដឹកនាំណាម្នាក់ក៏ចាប់អារម្មណ៍ក្នុងការស្តាប់មនុស្សវិជ្ជមានដែរ។ ការនិយាយដោយកំហឹង មិនបានផលអ្វីក្រៅពីអ្នកស្តាប់ក្រោកដើរចេញទេ ហេតុនេះជម្រើសល្អបំផុតក្នុងការត្អូញត្អែរ គឺត្រូវការការគាំទ្រពីមិត្តរួមការងារ ចង់បានការគាំទ្រ យើងត្រូវជាឱ្យខ្លួនក្លាយជាមួយម៉ត់ចត់ រឹងមាំ និងមានហេតុផល។ ការនិយាយជាមួយអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ត្រូវយកភាពច្បាស់លាស់មកជាអំណះអំណាង រួមទាំងដំណោះស្រាយផង ហើយកុំធ្វើជាផ្នែកនៃបញ្ហា ត្រូវធ្វើជាផ្នែកនៃដំណោះស្រាយ។
២- ប្រកាន់មានវិធីត្រឹមត្រូវក្នុងការតវ៉ា
កំណត់ថា តើបញ្ហដែលចង់តវ៉ា ចង់ត្អូញត្អែរ ជាបញ្ហាតូចតាច ឬអាចបង្កទុក្ខលំបាកដល់ក្រុមហ៊ុនពិតមែន? វានឹងក្លាយជាការរំខានទៅវិញ ប្រសិនបើការតវ៉ានោះ ព្រោះប្រយោជន៍សួនតួ មួយលើក ជាពីរលើក និងបណ្តាលឱ្យអ្នកផ្សេងខាតបង់ពេលវេលាជាមួយដែរ។ ការតវ៉ា អាចធ្វើជាបន្តបន្ទាប់បាន លើកលែងតែបញ្ហានេះពិតជាសំខាន់ ជំនួសឱ្យការធ្វើដើម្បីយកមុខ ឬនយោបាយបែងចេកបក្សពួក បង្កើតប្រទុស្តរាយ។

៣- តែងមានដំណោះស្រាយនៅពេលត្អូញត្អែរ
លើកច្បាស់ៗនូវអ្វីដែលអ្នកចង់បាន ដោយពន្យល់ពីមូលហេតុ និងលើកឧទាហរណ៍ពិតៗ ក្នុងស្ថានភាពបច្ចុប្បន្នកុំលើករឿងកន្លងទៅយូរហើយមករំឮក វាមិនដំណើរការឡើយ។ មនុស្សជាច្រើនគ្រាន់តែត្អូញត្អែរ រអ៊ូរទាំ និយាយដើម តែមិនដែលហ៊ានចេញមុខស្នើសុំដោះស្រាយជាផ្លូវការទេ ព្រោះពួកគេគិតក្នុងភាពមិនពិត បានជាមិនមានអ្វីយកទៅដាក់លើតុនិយាយ។ ជំនួសឱ្យ “ការរអ៊ូ” ដូចកូនក្មេងបៀមដៃ គួរអានសុភាសិតដ៏មានតម្លៃរបស់ជនជាតិអង់គ្លេសបុរាណ ដែលបានទន្ទេញរត់មាត់ថា គ្មានអ្នកណាអាចអានគំនិតរបស់យើងបានទេ ដូច្នេះកុំស្មានថា ពួកគេដឹងអំពីបំណងរបស់យើង លុះណាយើងពន្យល់ និងនិយាយចេញមក។
៤- មុនពេលបង្ហាញសំណើ ត្រូវច្បាស់ថាចង់សុំអ្វីឲ្យប្រាកដ
រៀបចំផែនការ រៀនធ្វើអ្វីៗ តាមរបៀបឡូជីខល។ ពិចារណាវាជាការបង្ហាញខ្នាតលម្អិតតូចៗ ហើយពេលលើកនិយាយ ប្រើសំឡេង ការបញ្ចេញទឹកមុខ ភាសាកាយវិការ អាកប្បកិរិយាដែលយើងខ្លួនច្បាស់សិនថា ចង់បានអ្វី ហេតុអ្វី ពេលបានមកអាចផ្លាស់ប្តូរអ្វីខ្លះ? បើបង្ហាញពាក្យបណ្តឹងអំពីអ្វីមួយ អ្នកណាម្នាក់ ក្រុមណាមួយ ត្រូវធ្វើឡើងតាមរបៀបសមហេតុផល និងប្រកបដោយភាពស្មោះត្រង់ មិនមានកិរិយាឌឺដង លេបខាយ បញ្ជោះបន្ថោក បន្សល់ទុកនូវអារម្មណ៍អាក់អន់៕
ប្រែសម្រួល៖ សុភា

-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់