Connect with us

អាជីព

តិចនិកត្អូញត្អែរទៅ​ថ្នាក់​លើពីបញ្ហាប្រឈម​ក្នុងការងារ ឲ្យថ្នាក់​លើគាត់យល់

បានផុស

នៅ

គ្មាននរណាម្នាក់ ពិសេសថ្នាក់លើយើង ចូលចិត្តការត្អូញត្អែរដោយគ្មានហេតុផលច្បាស់ ត្អូញត្អែរដដែលៗ ដែលជាអារម្មណ៍​ផ្ទាល់ខ្លួន ​និងគ្មាន​ចេតនាជួយដល់ការផ្លាស់ប្តូរប្រយោជន៍រួមទេ។ ពេលខ្លះ មនុស្ស​ធ្វើតាម​អារម្មណ៍ល្អ មិនល្អ ចង់បានការ​ចាប់អារម្មណ៍ អាណិតយើង ប៉ុន្តែជាទូទៅវាមិនស័ក្តិសម​នឹងកើតមានញឹកញាប់នៅកន្លែងធ្វើការទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលវេលានៅក្នុងជីវិតការងាររបស់មនុស្សគ្រប់រូប ជួនកាលក៏ចាំបាច់ត្អូញត្អែរខ្លះ ដើម្បីឱ្យមេដឹកនាំបានដឹង និងមានវិធានការណ៍កែលម្អស្ថានភាព​បរិយាកាស​ការងារ​ទូទៅ បង្កើនផលិតភាព និងលទ្ធផល​រួម ប៉ុន្តែ​គួរតែ​ធ្វើក្នុងវិធីសាស្ត្រត្រឹមត្រូវ និងមិនមែនជាមួយអកប្បកិរិយា​អវិជ្ជមាន។ ខាងក្រោម​នេះ​ជាតិចនិកខ្លះៗ កម្ពុជាថ្មី ចង់ណែនាំ​ទាំង​អស់​គ្នា​ស្វែង​យល់៖

១- និយាយ​កែលម្អដោយស្មោះត្រង់

ថ្នាំដឹកនាំណាម្នាក់ក៏ចាប់អារម្មណ៍ក្នុងការស្តាប់មនុស្ស​វិជ្ជមាន​ដែរ។ ការនិយាយដោយកំហឹង ​មិនបានផលអ្វី​ក្រៅពីអ្នកស្តាប់ក្រោក​ដើរចេញទេ ហេតុនេះជម្រើសល្អបំផុតក្នុងការត្អូញត្អែរ គឺត្រូវការការគាំទ្រពីមិត្តរួមការងារ ចង់បានការគាំទ្រ យើងត្រូវជាឱ្យខ្លួន​ក្លាយ​ជាមួយម៉ត់ចត់ រឹងមាំ និងមាន​ហេតុផល។ ការនិយាយជាមួយ​អ្នកដែលមានឋានៈខ្ពង់ខ្ពស់ ត្រូវយក​ភាពច្បាស់លាស់មក​ជាអំណះអំណាង ​រួមទាំង​ដំណោះស្រាយផង ហើយកុំធ្វើជាផ្នែកនៃបញ្ហា ត្រូវ​ធ្វើជាផ្នែកនៃដំណោះស្រាយ។

២- ប្រកាន់មានវិធីត្រឹមត្រូវក្នុងការតវ៉ា

កំណត់ថា តើបញ្ហដែលចង់តវ៉ា ចង់ត្អូញត្អែរ ជាបញ្ហាតូចតាច ឬអាចបង្កទុក្ខលំបាក​ដល់ក្រុមហ៊ុនពិតមែន? វានឹងក្លាយជាការរំខានទៅវិញ ​ប្រសិន​បើការតវ៉ានោះ ​ព្រោះប្រយោជន៍សួនតួ មួយលើក ជាពីរលើក និងបណ្តាលឱ្យអ្នកផ្សេង​ខាតបង់ពេលវេលា​ជាមួយដែរ។ ការតវ៉ា អាច​ធ្វើជាបន្តបន្ទាប់បាន លើកលែងតែបញ្ហានេះពិតជាសំខាន់ ជំនួសឱ្យការធ្វើដើម្បីយកមុខ​ ឬនយោបាយបែងចេកបក្សពួក បង្កើត​ប្រទុស្តរាយ។

៣- តែងមានដំណោះស្រាយនៅពេលត្អូញត្អែរ

លើកច្បាស់ៗនូវអ្វីដែលអ្នកចង់បាន ដោយពន្យល់ពីមូលហេតុ និង​លើកឧទាហរណ៍​ពិតៗ ក្នុងស្ថានភាពបច្ចុប្បន្នកុំលើករឿង​កន្លងទៅយូរហើយមករំឮក វាមិនដំណើរការឡើយ។ មនុស្សជាច្រើន​គ្រាន់តែត្អូញត្អែរ រអ៊ូរទាំ និយាយ​ដើម តែមិនដែលហ៊ាន​ចេញមុខ​ស្នើសុំដោះស្រាយ​ជាផ្លូវការទេ ព្រោះពួកគេ​គិតក្នុងភាពមិនពិត បានជាមិនមាន​អ្វីយកទៅដាក់លើតុនិយាយ។ ជំនួសឱ្យ “ការរអ៊ូ” ដូចកូនក្មេងបៀមដៃ គួរអាន​សុភាសិតដ៏មាន​តម្លៃ​របស់ជនជាតិអង់គ្លេសបុរាណ​ ដែលបានទន្ទេញ​រត់មាត់ថា​ គ្មានអ្នកណាអាចអានគំនិតរបស់យើងបានទេ ដូច្នេះកុំស្មានថា ពួកគេដឹងអំពីបំណង​របស់យើង​ លុះណាយើង​ពន្យល់ ​និងនិយាយចេញមក។

៤- មុនពេលបង្ហាញសំណើ ត្រូវច្បាស់ថាចង់សុំអ្វីឲ្យប្រាកដ

រៀបចំផែនការ រៀនធ្វើអ្វីៗ តាមរបៀបឡូជីខល។ ពិចារណាវាជាការបង្ហាញខ្នាតលម្អិតតូចៗ ហើយ​ពេលលើកនិយាយ ប្រើសំឡេង ការបញ្ចេញទឹកមុខ ភាសាកាយវិការ អាកប្បកិរិយាដែលយើងខ្លួនច្បាស់សិនថា ចង់បានអ្វី ​ហេតុអ្វី ពេលបានមកអាចផ្លាស់ប្តូរអ្វីខ្លះ? បើបង្ហាញពាក្យបណ្តឹងអំពីអ្វីមួយ អ្នកណាម្នាក់ ក្រុមណាមួយ ត្រូវ​ធ្វើឡើងតាមរបៀបសមហេតុផល និងប្រកបដោយភាពស្មោះត្រង់ មិនមានកិរិយា​ឌឺដង លេបខាយ បញ្ជោះបន្ថោក បន្សល់ទុកនូវអារម្មណ៍អាក់អន់៕

ប្រែសម្រួល៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម