អាជីព
ក្នុងពិភពការងារ គួរចៀសវាង ៥ ចំណុចនេះឲ្យមែនទែន
កេរ្តិ៍ឈ្មោះគឺជារឿងសំខាន់សម្រាប់បុគ្គលិកដែលធ្វើការតាមអូហ្វីស ព្រោះបើអ្នកអាចថែរក្សាឲ្យបានល្អ វានឹងជួយឲ្យអ្នកឡើងជណ្ដើរអាជីពកាន់តែខ្ពស់។ ផ្ទុយទៅវិញ នៅពេលដែលអ្នកមិនអាចថែរក្សាបានត្រឹមត្រូវ វានឹងជះឥទ្ធិពលយ៉ាងខ្លាំង ដែលអាចបំផ្លាញអាជីព ដែលយើងបានសាងកន្លងមក។
ដូច្នេះហើយ ត្រូវប្រយ័ត្នកុំធ្វើខុស ដែលអាចបំផ្លាញអាជីព និងមុខមាត់ខ្លួនឯង ដែលអ្នកបាននិងកំពុងថែរក្សាបានយ៉ាងល្អ។
១ ព្រងើយកណ្តើយ ហើយមិនខ្វល់ពីមិត្តរួមការងារ មិនត្រឹមតែក្នុងពិភពសង្គមប៉ុណ្ណោះទេ ប៉ុន្តែក្នុងពិភពការងារ អ្នកក៏ត្រូវចេះសម្របខ្លួនឲ្យបានល្អជាមួយមនុស្សជុំវិញខ្លួនដែរ។ ត្រូវតែដឹងពីរបៀបដាក់ទីតាំងខ្លួនឯង នៅពេលត្រូវដោះស្រាយជាមួយចៅហ្វាយ មិត្តរួមការងារ និងអតិថិជន។ ការព្រងើយកណ្តើយ ហើយមិនខ្វល់ពីមិត្តរួមការងារ អាចប៉ះពាល់ដល់អាជីព។ ប្រសិនបើយើងជាមនុស្សអាត្មានិយម ហើយមិនខ្វល់ពីមិត្តរួមការងារ នោះគេនឹងធ្វើដូចយើងធ្វើដាក់គេដែរ។ កុំរំពឹងថាអ្នកដទៃខ្វល់ពីយើង នៅពេលយើងមិនខ្វល់ពីពួកគេនោះ។
២ ការបិទដោយខ្លួនឯងនិងការកំណត់ខ្លួនឯង ការដាក់កម្រិតខ្លួនឯងចំពោះអ្វីដែលគួរចៀសវាង គឺជារឿងធម្មជាតិ ហើយមិនមែនជាបញ្ហាទេ។ ឧទាហរណ៍ អ្នកដាក់កម្រិតខ្លួនឯងមិនឲ្យចូលរួម នៅពេលដែលមិត្តរួមការងារនិយាយដើមគេ ហើយនិយាយអំពីរឿងអាក្រក់ ចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់ចៅហ្វាយ ឬមិត្តរួមការងារផ្សេងទៀត។ បញ្ហាគឺនៅពេលដែលអ្នកដាក់កម្រិតខ្លួនឯងខ្លាំងពេក ដោយរើសខ្លាំងពេក អំពីអ្នកដែលអ្នកធ្វើការជាមួយ។ ឧទាហរណ៍ នៅពេលដែលយើងជ្រើសរើស ដៃគូការងារត្រូវតែបុគ្គលយើងពេញចិត្ត ។ តាមពិតទៅ គន្លឹះមួយដើម្បីទទួលបានជោគជ័យនៅកន្លែងធ្វើការ គឺបណ្តាញ។ អ្នកមិនត្រឹមតែអាចជ្រើសរើសមិត្តរួមការងារសម្រាប់ក្រុម ឬនៅពេលអ្នកកំពុងធ្វើគម្រោងនោះទេ។ វាដូចគ្នានឹងការផ្តល់ឲ្យអ្នកនូវឱកាសតិចតួច និងមានកម្រិតដើម្បីអាចសម្រេចបាននូវភាពជោគជ័យ ព្រោះវាមិនចាំបាច់ជាមិត្តរួមការងារដែលអ្នកចាត់ទុកថាមិនសំខាន់នោះទេ តាមពិតអាចជួយកែលម្អអាជីពរបស់អ្នក។ ដូច្នេះ កុំបិទខ្លួឯង បង្កើតទំនាក់ទំនងទូលំទូលាយជាមួយប្រភេទ និងតួអង្គផ្សេងៗនៃមិត្តរួមការងារនៅក្នុងការិយាល័យរបស់អ្នក។
៣ តែងតែរិះគន់ និងត្អូញត្អែរនៅកន្លែងធ្វើការ នៅកន្លែងធ្វើការ ពិតណាស់អាចមានការងារបន្ថែមដែលកើតឡើងភ្លាមៗ ការប្រជុំភ្លាមៗ ចំពោះការកើតឡើងនៃបញ្ហាដែលអាចកើតមាននៅក្នុងការងារដែលអ្នកបានបញ្ចប់ពីមុន។ នៅទីនេះអ្នកត្រូវមានជំនាញវិជ្ជាជីវៈក្នុងការដោះស្រាយជាមួយវា។ ជាពិសេសប្រសិនបើបញ្ហាកើតឡើងដោយសារតែការធ្វេសប្រហែស ឬកំហុសដែលអ្នកបានធ្វើ។ ឈប់រិះគន់ ឬមើលងាយអ្នកដទៃ ប្រសិនបើអ្នកទទួលស្គាល់កំហុសរបស់អ្នក ហើយព្យាយាមរកដំណោះស្រាយដើម្បីដោះស្រាយវា។ ជាពិសេសប្រសិនបើអ្នករិះគន់ការងាររបស់មិត្តរួមការងារផ្សេងទៀតនៅក្នុងក្រុមរបស់អ្នក។ វាមិនចាំបាច់ថាការងាររបស់អ្នក ប្រសើរជាងមិត្តរួមការងារ ដែលអ្នកកំពុងរិះគន់នោះទេ។ ទម្លាប់ត្អូញត្អែរពេលមានការងារបន្ថែម ក៏មិនល្អសម្រាប់អ្នកធ្វើដែរ។ ព្រោះវាគ្រាន់តែបន្ថែមបន្ទុកដល់ចិត្តរបស់អ្នក។ វាប្រសើរជាង ប្រសិនបើអ្នកប្រើគំនិតរបស់អ្នកដើម្បីបញ្ចប់ការងារបន្ថែមយ៉ាងឆាប់រហ័ស។ អ្នកកាន់តែត្អូញត្អែរ វានឹងចំណាយពេលយូរដើម្បីបញ្ចប់។ ការរិះគន់ និងត្អូញត្អែរញឹកញាប់នៅកន្លែងធ្វើការ នឹងបំផ្លាញអាជីព។
៤ មិនចេះប្រុងប្រយ័ត្ន ពេលនិយាយជាមួយអ្នកដទៃអំពីបញ្ហានៅអូហ្វីស ត្រូវចាំថា ប្រសិនបើអ្នកនៅក្រៅអូហ្វីស ហើយដើរលេង ជាមួយអ្នកដទៃ អ្នកត្រូវប្រុងប្រយ័ត្នក្នុងការនិយាយស្ដី ជាពិសេសនៅពេលពិភាក្សាការងាររបស់អ្នក។ ហេតុអ្វី? ពីព្រោះប្រសិនបើអ្នកនិយាយដោយចៃដន្យអំពីរឿងអាក្រក់ ឬអវិជ្ជមានអំពីកន្លែងធ្វើការ នោះអាចត្រូវបានផ្សព្វផ្សាយ និងឮដោយមិត្តរួមការងាររបស់អ្នក។ ជាឧទាហរណ៍ អ្នកនិយាយអំពីភាពអាក្រក់របស់ចៅហ្វាយ មិត្តរួមការងារ ឬគោលនយោបាយការិយាល័យដែលអ្នកគិតថាមិនល្អនៅក្នុងភ្នែកអ្នក។ នេះគឺជាប្រធានបទដ៏រសើបសម្រាប់អ្នកដើម្បីនិយាយជាមួយមនុស្សផ្សេងទៀត។ ជាពិសេស បើអ្នកពិតជាមិនស្គាល់មនុស្ស និងចរិតរបស់បុគ្គលនោះ មិនមានការធានាថា គាត់នឹងមិននិយាយឡើងវិញ នូវអ្វីដែលអ្នកបានប្រាប់គាត់ទេ? ប្រសិនបើការពិតវាកើតឡើង និងរីករាលដាលនៅកន្លែងធ្វើការរបស់អ្នក នោះអាជីពរបស់អ្នក នឹងរងផលប៉ះពាល់ដោយប្រយោល អ្នកបានបំផ្លាញអាជីព ដែលអ្នកបានសាងកន្លងមក។
៥ ការមិនអើពើនឹងពេលវេលា ដើម្បីបញ្ចប់យ៉ាងឆាប់រហ័ស ព្យាយាមធ្វើការងារឲ្យបានល្អ តាមដែលអាចធ្វើបាន ហើយបញ្ជូនវាមុនកាលកំណត់ ។ ការឆាប់បញ្ចប់ការងារមួយ អ្នកនឹងបន្តទៅការងារមួយទៀតកាន់តែឆាប់។ ជាពិសេសប្រសិនបើការងារនោះ ទទួលបានលទ្ធផលជាទីគាប់ចិត្ត និងទទួលបានការសរសើរពីថ្នាក់លើ នោះវានឹងបង្កើនអាជីពរបស់អ្នកកាន់តែលឿន។ ប៉ុន្តែត្រូវចាំថា កុំធ្វេសប្រហែសពេលសម្រាករបស់អ្នក ដើម្បីចាប់ការងាររបស់អ្នកឲ្យបានលឿន។ ព្រោះនៅពេលដែលយើងអស់កម្លាំងដោយសារការសម្រាកមិនបានគ្រប់គ្រាន់ នោះនឹងងាយស្ត្រេស ជួបប្រទះនឹងអារម្មណ៍មិនស្ថិតស្ថេរ ឬអារម្មណ៍ដែលបណ្តាលឲ្យមានការឈឺចាប់។
សរុបជារួម យើងត្រូវចៀសវាង ចំនុច៥ខាងលើ ដើម្បីកុំឲ្យខូចដល់អាជីពដែលបានសាងកន្លងមក។ កុំបណ្តោយឲ្យការខិតខំប្រឹងប្រែង ការតស៊ូ និងភាពអត់ធ្មត់ កសាងអាជីពរបស់អ្នកទៅកាន់កន្លែងដែលអ្នកនៅសព្វថ្ងៃនេះ ដោយសារតែសកម្មភាពយើងផ្ទាល់។ ដូច្នេះហើយ ត្រូវប្រយ័ត្នទាំងការនិយាយ សកម្មភាព និងការចូលរួមសង្គមជាមួយបរិស្ថានជុំវិញខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន
ចុចអាន៖កុំដាក់របស់ទាំង ៥ នេះលើតុអូហ្វីស បើមិនចង់ឲ្យផលិតភាពការងារធ្លាក់ចុះ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»