អាជីព
គន្លឹះ ៥ យ៉ាង ចាកឆ្ងាយពីក្រុមការងារពូកែនិយាយដើម ឬចាំតែចាក់ចេកចាក់ស្ករ
នៅក្នុងវិសាលភាពនៃការងារ នឹងមានមនុស្សជាច្រើនប្រមូលផ្តុំគ្នា ហើយជាការពិត ក្នុងនោះមានតួអង្គផ្សេងៗគ្នា។ ពេលខ្លះមិត្តរួមការងារមិនល្អទាំងអស់នោះទេ ម្នាក់ក្នុងចំណោមនោះគឺជាមិត្តរួមការងារដែលមានទម្លាប់និយាយដើមគេ ឬពូកែចាក់ចេកចាក់ស្ករឥតឈប់។
ទន្ទឹមនោះ ដើម្បីនាំខ្លួនឯងឲ្យចាក់ឆ្ងាយពីទម្លាប់និយាយដើមគេនៅកន្លែងធ្វើការ អ្នកអាចសាកល្បងគន្លឹះ ៥ ដូចខាងក្រោមនេះ។
១ ជ្រើសរើសរង្វង់មិត្តភ័ក្ដិដែលត្រឹមត្រូវ រឿងដំបូងដែលត្រូវធ្វើ គឺកំណត់រង្វង់សេពគប់មិត្តឲ្យបានត្រឹមត្រូវ។ ពាក្យចាស់លោកពោលថា “សេពគប់បណ្ឌិតចេញបណ្ឌិត សេពគប់ពាលចេញពាល” ប្រយោគនេះគឺមិនខុសឡើយ។ សារៈសំខាន់នៃការកំណត់រង្វង់មិត្ត ច្បាស់ជាជះឥទ្ធិពលលើរបៀបទំនាក់ទំនងសង្គម។ ប្រសិនបើយើងជ្រើសរើសរង្វង់មិត្តដែលចូលចិត្តនិយាយដើមគេ ច្បាស់ណាស់អ្នកក៏មានទម្លាប់ដូចគ្នានឹងពួកគេដែរ។ ដូច្នេះហើយ ការកំណត់រង្វង់មិត្ត ឲ្យបានត្រឹមត្រូវ និងនៅឆ្ងាយពីទម្លាប់និយាយដើមគេ នឹងជួយយើងឲ្យចៀសវាងពីរឿងបែបនេះ។

២ ធ្វើខ្លួនឯងឲ្យរវល់ ជាមួយសកម្មភាពមានប្រយោជន៍ ទម្លាប់នៃការនិយាយដើមគេនៅកន្លែងធ្វើការ អាចកើតឡើងគ្រប់ពេល ជាពិសេសប្រសិនបើបុគ្គលិកទាំងពីរ មានពេលទំនេរដើម្បីជជែកគ្នា។ ក្នុងករណីនេះ វាច្បាស់ណាស់ថាអ្នកត្រូវតែកំណត់វិធីត្រឹមត្រូវ ដើម្បីកុំឲ្យមានការល្បួងឲ្យនិយាយដើមអ្នកដទៃ (មិនថាផ្ទាល់ ឬនិយាយដើមគេតាមឆាត)។ មធ្យោបាយដ៏ល្អបំផុត គឺរក្សាខ្លួនឯងឲ្យរវល់ ជាមួយនឹងសកម្មភាពវិជ្ជមាន។ ធ្វើបែបនេះ អ្នកនឹងមិនមានពេលនិយាយពីអ្នកដទៃឡើយ។
៣ បង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារទាំងអស់ ទម្លាប់នៃការនិយាយដើមគេ ជាធម្មតាធ្វើឡើងដោយមនុស្សដែលមានទំនាក់ទំនងមិនល្អជាមួយមិត្តរួមការងារ។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលរឿងបែបនេះមិនសមគួរយកតម្រាប់តាម ព្រោះវាបង្ហាញពីផ្នែកអវិជ្ជមាននៃការនិយាយអំពីរឿងអាក្រក់របស់អ្នកដ៏ទៃ។ ដូច្នេះ ការបង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារទាំងអស់ នឹងជួយឲ្យអ្នកគ្មានហេតុផលណាត្រូវនិយាយដើមអ្នកដ៏ទៃទេ ហើយក៏មិនមានលទ្ធភាពក្លាយជាប្រធានបទ នៃការនិយាយដើមពីមិត្តរួមការងារផ្សេងទៀតដែរ។ បើទោះបីជាក្រុមបិសាចពូកែចាក់ឲ្យអ្នកចូលមនោគមន៍គេក៏ដោយ តែឲ្យតែអ្នកតាំងចិត្តថា បុគ្គលនោះល្អ គឺល្អហើយ។

៤ អនុវត្តព្រំដែន ប្រសិនបើនរណាម្នាក់ចង់និយាយដើម អ្នកប្រហែលជាបានព្យាយាមយ៉ាងខ្លាំង ដើម្បីរក្សាខ្លួនឯងពីទម្លាប់នៃការនិយាយដើម ដែលអាចកើតឡើងគ្រប់ពេល។ ទោះជាយ៉ាងណាក៏ដោយ មិត្តរួមការងារផ្សេងទៀតរបស់អ្នកប្រហែលជាមិនអាចបញ្ឈប់ខ្លួនឯង ពីការនិយាយដើមគេនៅពេលធ្វើការបានទេ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តព្រំដែនច្បាស់លាស់ ក្នុងបញ្ហានេះ។ អ្នកអាចធ្វើដូចនេះបាន ដោយព្យាយាមចៀសវាងឱកាសដើម្បីនិយាយដើមគេ ឬព្យាយាមបង្វែរការសន្ទនា ដើម្បីកុំឲ្យវាកើតឡើង។ មួយវិញទៀត យើងមានសិទ្ធមិនចង់ស្ដាប់រឿងអ្នកដទៃ ខ្លាចតែយើងចង់ស្ដាប់ ហើយឈឺចាប់ខ្លួនឯងវិញទេ។
៥ ព្យាយាមមើលអ្វីៗពីផ្នែកវិជ្ជមាន មូលហេតុមួយដែលធ្វើឲ្យមនុស្សនិយាយដើមគេច្រើន គឺដោយសារតែខ្លួនគេមានគំនិតអាក្រក់ ខ្លួនឯងមិនល្អដូចគេ និងតែងមានទម្លាប់សន្មតមិត្តរួមការងារតាមតែចិត្តចង់។ នេះពិតជាពិបាកគ្រប់គ្រងណាស់ ព្រោះពេលខ្លះអ្វីដែលគិត មិនមែនសុទ្ធតែត្រឹមត្រូវ។ រឿងខ្លះយើងមើលត្រឹមសំបក តែមិនដឹងជម្រៅចិត្តគេបន្តិចណា ក៏តាំងម៉ៃគេថាអាក្រក់ភ្លាម។ តែយ៉ាងហោចណាស់ អ្នកក៏អាចព្យាយាមមើលអ្វីៗពីផ្នែកវិជ្ជមានសិន។ វិធីនោះ អ្នកនឹងមិនមានហេតុផលអ្វី ដើម្បីនិយាយដើមអ្នកដទៃឡើយ។

យ៉ាងណាមិញ ផ្អែកតាមការរៀបរាប់ខាងលើនេះ គឺពិតជាមិនខុសនោះទេ។ ការសេពគប់មិត្តនៅកន្លែងការងារ គឺជារឿងសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នក។ ជាមួយគ្នានេះដែរ វាជារឿងប្រពៃណាស់ បើយើងសេពគប់មនុស្សដែលល្អប្រសើរជាងយើង ហើយមិនយូរ យើងនឹងដូចគេ។ តែបើយើងសេពគប់រង្វង់មិត្តដែលពូកែទើសគេឥតល្ហែ មួយថ្ងៃៗមានតែរឿងឈឺក្បាលមកប្រាជ្ញព្រោកក្នុងគ្រុប បង្កើតការនិយាយពីគេ យូរៗទៅយើងនឹងដូចគេដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ងងុយគេងនៅកន្លែងធ្វើការ សាកល្បងអនុវត្តគន្លឹះ ៥ យ៉ាងនេះភ្លាម
ចុចអាន៖មិត្តរួមការងារ ៥ ប្រភេទ តែងធ្វើឲ្យជីវិតការងារកាន់តែស្មុគស្មាញ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់