អាជីព
ចេះជ្រើសយុទ្ធសាស្ត្រវិនិយោគ នឹងកំណត់ជោគជ័យនៃសហគ្រិនម្នាក់ៗ
ការសិក្សានិងយល់ដឹងច្បាស់ផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ចំពោះការកាត់បន្ថយហានិភ័យនិងបង្កើនឱកាសអតិបរមានៃការវិនិយោគ។
យុទ្ធសាស្ត្រវិនិយោគនីមួយៗ អាចកំណត់ជោគជ័យសម្រាប់ការមិនប្រថុយប្រថានផ្នែកហិរញ្ញវត្ថុដែលពឹងផ្អែកលើ គន្លឹះទាំង ៣នេះ៖
១ រក្សាគុណភាពពីលើបរិមាណ
ការវិនិយោគខ្លះរកប្រាក់បានដោយសារមានគេចង់រកស៊ីជាមួយច្រើន តាំងពីដំបូងមក ព្រោះវាត្រូវបានគេវាយតម្លៃខ្ពស់។ តម្លៃមុខរបរឬការវិនិយោគមួយៗ ក៏ដោយសារតែសក្ដានុពលលូតលាស់របស់វា ជាជាងការមើលឃើញសាច់ប្រាក់បច្ចុប្បន្ន។
សាច់ប្រាក់ផ្ដល់នូវសុវត្ថិភាពនិងស្ថិរភាពតែ វិនិយោគិនជាច្រើនពេក បានក្លាយជាមនុស្សគ្មានសាច់ប្រាក់នៅនឹងដៃ ហើយប្រឈមនឹងស្ថានភាពបញ្ហាសេដ្ឋកិច្ចដែលលំបាកទៅៗ ព្រោះមិនមានដៃគូទុកចិត្តឬមើលមិនឃើញការលូតលាស់នៃក្រុមហ៊ុននោះ បានជាគ្មានគេព្រមចូលរួមផ្នែកហិរញ្ញវត្ថុ។
២ សិទ្ធិអាជីវកម្ម
យីហោសិទ្ធិអាជីវកម្មគឺជាយុទ្ធសាស្ត្រវិនិយោគដែលបានព្យាយាមនិងពិតប្រាកដ ដោយមានហានិភ័យទាប និងសក្ដានុពលខ្ពស់ដោយសារម្ចាស់ខ្ចីពីប្រព័ន្ធដែលមានការទទួលស្គាល់ម៉ាកមុននិងអត្រាជោគជ័យ។ ជាមួយនឹងសិទ្ធិអាជីវកម្មការប៉ាន់ស្មានត្រូវបានកាត់បន្ថយទៅអប្បបរមា ហើយឱកាសនៃភាពជោគជ័យយូរអង្វែងនិងការបង្កើតទ្រព្យសម្បត្តិត្រូវបានកើនឡើងគួរឲ្យកត់សម្គាល់
យីហោដែលមកជាមួយទីផ្សារផ្ទាល់ខ្លួន ភាពស្មោះត្រង់ចំពោះអតិថិជន និងសូម្បីតែប្រព័ន្ធបណ្ដុះបណ្ដាលបុគ្គលិកខ្លាំង ជាសក្ខីនៃសិទ្ធិអាជីវកម្មពេញលេញមួយដែលអាចមានគេចង់ទិញសិទ្ធិដែរ។ ម្ចាស់អាជីវកម្មក្រោយៗ អាចសន្សំប្រាក់បានច្រើន នៅពេលពួកគេទិញសិទ្ធិយកទៅប្រើបន្ត ជាជាងបង្កើតអាជីវកម្មឯករាជ្យថ្មី។
៣ ការវិនិយោគលើអចលនទ្រព្យបន្ថែមចម្រុះ
ការវិនិយោគលើអចលនទ្រព្យមានមុខងារខុសគ្នា ហើយដោយសារបញ្ហានេះអ្នកវិនិយោគខ្លះមានការប្រុងប្រយ័ត្នណាស់ មុននឹងសម្រេចចិត្តចូលទៅក្នុងទីផ្សារ។ ប៉ុន្តែគុណសម្បត្តិនៃអចលនទ្រព្យគឺមានមធ្យោបាយមួយចំនួន ដើម្បីទទួលបានអត្ថប្រយោជន៍ពីវា ព្រោះអាចបង្កើតទ្រព្យសម្បត្តិតាមរយៈចំណូលជួល អត្ថប្រយោជន៍ពន្ធសមធម៌សម្រាប់ការវិនិយោគផ្សេងទៀត ឬចំណេញភ្លាមៗពីការលក់ទ្រព្យសម្បត្តិ។
ភាពចម្រុះនៃការវិនិយោគអចលនទ្រព្យ ធ្វើឲ្យពួកគេក្លាយជាការភ្នាល់ដ៏ឆ្លាតវៃ និងពេញនិយមនាពេលឥឡូវនេះ៕
ប្រែសម្រួល៖ឡាហ្សូលី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ