អាជីព
ត្រៀមខ្លួនហើយឬនៅ? ពិព័រណ៍ការងារប្រចាំឆ្នាំដ៏ធំរបស់ CamboJob មានក្រុមហ៊ុនល្បីៗរាប់រយចូលរួម
CamboJob Career Fair 2022 ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ ដែលរៀបចំឡើងក្នុងថ្ងៃ ២០-២១ សីហា ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួមដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស និស្សិតដែលមិនទាន់បញ្ចប់ការសិក្សាបានស្វែងយល់ពីទីផ្សារការងារផងដែរ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្រុមហ៊ុន CamboJob បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្រោមប្រធានបទ “រៀនចប់ធ្វើអីគេ” ដែលធ្វើឡើងនៅថ្ងៃទី ២០ សីហា នាម៉ោង ២រសៀល និង “ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី ២១ សីហា នាម៉ោង ២រសៀល។


លើសពីនេះទៅទៀត អ្នកចូលរួមនឹងរីករាយជាមួយកម្មវិធីពិសេសៗជាច្រើនទៀតដូចជា ការបង្ហាញសមិទ្ធផលរបស់និស្សិតលើផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងមនុស្សយន្ត ដោយអ្នកចូលរួមអាចធ្វើការបោះឆ្នោតដើម្បីស្វែងរកអ្នកដែលទទួលបានជ័យលាភីឈ្នះរង្វាន់ផងដែរ។ កាន់តែរីករាយ និងរំភើបជាងនេះទៅទៀតនោះ អ្នកចូលរួមដែលបានទទួលការសម្ភាសន៍ពីព្រឹត្តិការណ៍នេះ នឹងទទួលបានឱកាសបង្វិលកងផ្សងយករង្វាន់ពីកម្មវិធី ដូចជាដបទឹក កែវទឹកដ៏ស្រស់ស្អាត សំបុត្រកុន កាបូបស្ពាយ ស្ពីកឃើ smart watch និងរង្វាន់ធំទូរស័ព្ទដៃទំនើបជាច្រើនគ្រឿងទៀតផង។

បន្ថែមពីនេះទៅទៀត អ្នកដែលចូលចិត្តថតរូបគឺអាចរីករាយជាមួយកន្លែងថតរូបស្អាតៗជាច្រើន និងគ្រាន់តែថតរូប ហើយ Check-In នៅក្នុងពិព័រណ៍ការងារនឹងមានឱកាសចាប់យករង្វាន់ផងដែរ។ អ៊ីចឹងកុំភ្លេចចូលរួម CamboJob Career Fair 2022 ដែលធ្វើឡើងនៅក្នុងថ្ងៃ២០-២១ សីហា ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ដើម្បីស្វែងរកការងារក្នុងក្តីស្រម៉ៃ ឱកាសបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនល្បីៗ និងចូលរួមបោះឆ្នោតជូននិស្សិតដែលប្រកួតប្រជែងមនុស្សយន្តផងដែរ។

ព្រឹត្តិការណ៍ដ៏ពិសេសនេះបង្កើតឡើងពិសេសសម្រាប់ សិស្ស និស្សិត និងបុគ្គលិកទាំងអស់ដើម្បីមានឱកាសស្វែងរកចំណេះដឹងថ្មីៗអំពីអាជីព ការងារ និងធ្វើបែបម៉េចទើបរីកចម្រើនទាំងក្នុងវិស័យការងារ។
មកចូលរួមពិព័រណ៍ការងារដោយសេរីនៅក្នុងថ្ងៃ២០-២១ សីហា ២០២២នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដើម្បីកុំឱ្យឱកាសការងារជាច្រើនរំលងផុតទៅ
លេខទូរស័ព្ទទំនាក់ទំនង៖ 015 69 75 01 និង 081 69 75 01
ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈហ្វេសប៊ុកផេក៖ CamboJob | Facebook


-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់