អាជីព
ហេតុអ្វីមានបុគ្គលិកពូកែច្រើនតែការងារគ្មានប្រសិទ្ធភាព?
ប្រសិទ្ធភាពការងារ កំណត់ដោយនិយោជិកដែលខិតខំបំពេញភារកិច្ចតាមមុខនាទីទទួលសុខត្រូវរបស់ខ្លួនម្នាក់ ហើយក្រុមការងារទាំងមូល អនុវត្តបានស៊ីសង្វាក់គ្នា ទើបក្រុមហ៊ុនឬអង្គភាព ទទួលបានលទ្ធផលការងារច្រើន និងឈានទៅជោគជ័យរួមគ្នាបាន។

ប្រសិនបើនិយោជិកធុញទ្រាន់នឹងការងារ ឬមិនមានអារម្មណ៍បំពេញភារកិច្ចខ្លួនពេញដៃជើងទេ នោះប្រសិទ្ធភាពនៅក្នុងការិយាល័យអាចថយចុះ វិជ្ជាជីវៈម្នាក់ៗក៏ដើរថយក្រោយ មិនថាពួកគេពូកែកម្រិតណាទេ។
វិធីសាស្ត្រពង្រឹងឡើងវិញសម្រាប់មេដឹកនាំនានាលើបញ្ហានេះរូមមាន៖
១ កំណត់មូលហេតុដែលនិយោជិកមិនធ្វើការប្រកបដោយប្រសិទ្ធភាព
នៅកន្លែងធ្វើការឬការិយាល័យតែងមានហេតុផលដែលនិយោជិកខ្លះមិនសូវចង់ធ្វើការឲ្យមានប្រសិទ្ធភាព ពីព្រោះពួកគេធុញទ្រាន់ ច្រណែនឬមានសម្ពាធហើយខ្លះទៀតជាទម្លាប់អាក្រក់នៃបុគ្គលដែលខ្ចិល ។ ដំបូងបង្អស់ត្រូវស្វែងយល់ពីហេតុផលដែលនៅពីក្រោយកង្វះប្រសិទ្ធភាពនៃមនុស្សម្នាក់ៗហើយសួរនាំពួកគេ។
២ កំណត់រកការរំខានណាដែលធ្វើឱ្យបុគ្គលិកលំបាកក្នុងការផ្តោតអារម្មណ៍

អាចសម្ភារៈយើងចាស់ហួសសម័យ ឬការិយាល័យធំក្លិន កខ្វក់ គ្មានទឹកស្អាតបរិភោគ និងគ្មានបង្គន់អនាម័យ។ល។ ការរំខានពីអាគារក្បែរៗនោះ ច្រៀងលេងរំពងឬការរំខានដោយចរិតមេក្រុម ឬបុគ្គលិកអន់ថយអកប្បកិរិយាណាម្នាក់។ ទាំងនេះជារឿងដែលត្រូវរកឲ្យឃើញបន្ទាន់និងដោះស្រាយ។
ជាពិសេសប្រសិនបើភារកិច្ចជិតដល់ពេលកំណត់ និយោជិកដែលត្រូវបានរំខានជាញឹកញាប់អាចបោះបង់ចោលការបំពេញការងារនៅក្នុងការិយាល័យ ហើយអង្គុយរអ៊ូ ឬទម្លាក់ការបរាជ័យលើការរំខានអស់ទាំងនោះ។
៣ ផ្ទេរការទទួលខុសត្រូវឲ្យបានម៉ត់ចត់
អ្នកខ្លះឱបក្រសោបការងារពេករហូតផុតថ្ងៃកំណត់ធ្វើមិនទាន់ ចំណែកមេក្រុមខ្លះបណ្ដោយពេករហូតគ្មានលទ្ធផល ដូច្នេះនិយោជិកទាំងអស់ ត្រូវធ្វើការជាមួយគ្នាក្នុងការស្វែងរកហេតុផលដែលបណ្ដាលឲ្យការងារគ្មានប្រសិទ្ធភាព។ ចាត់តាំងអ្នកដឹកនាំថ្នាក់កណ្តាលណា ដែលមានចរិតលក្ខណៈល្អ មានជំនាញទន់ សឹងថា មិនចាំបាច់មានជំនាញរឹងទាក់ទងនឹងឧស្សាហកម្មនោះផង ព្រោះយើងគ្រាន់តែត្រូវការ អ្នកដែលអាចណែនាំដើម្បីជំរុញនិយោជិកទាំងឡាយណាមិនឲ្យមានភាពធុញទ្រាន់នឹងការងារប្រចាំថ្ងៃនិងបង្កើតនយន្តការលើកទឹកចិត្តខ្លះឡើងវិញ ដូចជាបង្កើតដំណើរកម្សាន្តក្រោយភារកិច្ចរួចរាល់។ល។
៤ បង្កើតវិធីសាស្ត្រសម្រាកផ្លូវចិត្ត

ទម្លាប់ឈប់បន្តិច ទទួលកាហ្វេមួយកែវ អានអត្ថបទឬគ្រាន់តែបិទសំឡេងរោទ៍តាមទូរស័ព្ទចោល នាំគ្នាច្រៀងលេងរួមគ្នា អង្គុយសមាធិជាក្រុម អាចជាការសម្រាកដ៏មានឥទ្ធិពលក្នុងការបំបែកសម្ពាធដោយសារការលកំណត់នៃផលិតផល ឬការរំអុករករឿងពីអតិថិជន។ល។ ការទម្លាប់ផ្ដល់រង្វាន់ដល់និយោជិកដែលបញ្ចប់ការងារឆ្នើមនៅក្នុងការិយាល័យ ដោយអបអរសាទរសម្រាប់ការខិតខំនិងវិភាគទានធំៗ បង្កើតវិធីនិយាយទទួលស្គាល់គុណូបការៈ គ្នាទៅវិញទៅមក អាចជំរុញនិយោជិកដទៃទៀតឲ្យខិតខំនិងបង្កើតគំរូសម្រាប់ស្តង់ដារការិយាល័យយើងផងដែរ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ gethppy
ចុចអាន៖របៀបធ្វើជា“ ចៅហ្វាយរួសរាយ” ដោយមិនបាត់បង់អំណាច
ចុចអាន៖ដោះស្រាយជាមួយនឹងចៅហ្វាយដែលពូកែប្រើកំហឹង ស្ដីបន្ទោស

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ