អាជីព
កសិករស្នើមន្ត្រីជំនាញកសិកម្មជួយបង្ហាញពីបច្ចេកទេសកម្ចាត់សត្វដង្កូវស៊ីដំណាំល្ង
ដាំដំណាំល្ងរបស់កសិករនៅឆ្នាំនេះត្រូវសត្វដង្កូវស៊ីបំផ្លាញហើយពួកគាត់រិះរកវិធីសម្លាប់ដង្កូវនេះដែរ តែធ្វើមិនឈ្នះបាញ់ថ្នាំសម្លាប់បានតែមួយសប្តាហ៍វាកើតមកវិញដដែលដូចនេះពួកគាត់ស្នើសុំមន្ត្រីជំនាញកសិកម្មជួយបង្ហាញបច្ចេកទេសកម្ចាត់សត្វដង្កូវចង្រៃទាំងនេះ ដើម្បីឱ្យដាំណាំទទួលបានផលល្អ។

លោកស្រី ថា សារុំ ជាម្ចាស់ចម្ការនៅភូមិឫទ្ធីសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ដំណំាល្ង ឆ្នាំនេះមិនទទួលផលបានល្អទេ ព្រោះកើតដង្កូវស៊ីចំផ្លាញស្ទើរទាំងចម្ការតែម្តង ថែមទាំងចំណាយថវិកាទិញថ្នាំមកបាញ់សម្លាប់សត្វដង្កូវនេះថែមទៀត។
លោកស្រីថា៖ ការបាញ់ថ្នាំទៀតសោទមិនសម្រេចបានតាមបំណងទេ ព្រោះនៅពេលថ្នាំនេះសាបរលាបឃើញកើតដង្កូវមកវិញដ៍ដែលណាមួយរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផង មានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករខាតបង់ដើមទុននិងពេលវេលា ក្នុងការដាំដំណាំ ដូចនេះសុំមន្ត្រីជំនាញកសិកម្មជួយបង្ហាញបច្ចេកទេស តើត្រូវប្រើថ្នាំអ្វី បាញ់សម្លាប់ដង្កូវ ហើយកុំឱ្យវាកើតមកវិញទៀត។

លោក ម៉ែន សារឿនមេភូមិឫទ្ធីសែនជ័យពីរ បានទទួលស្គាល់ថា៖ ដំណាំល្ងកសិករនៅឆ្នាំនេះជួបប្រទះខ្លះកើតជំងឺរួញស្លឹក និងមានដង្កូវមកស៊ីបំផ្លាញមែន ហើយគ្រោះចង្រៃនេះអាជ្ញាធរមូលដ្ឋានបានជូនព័ត៌មានទៅមន្ត្រីកសិកម្មស្រុកឱ្យមកពិនិត្យជាក់ស្តែង តែមិនទាន់បានចុះមកពិនិត្យទេ។
លោកសង្ឃឹមថា៖ ក្រោយពីមានការផ្សព្វផ្សាយ ព័ត៌មាននេះមន្ត្រីជំនាញនិងចុះមកពិនិត្យផ្តល់បច្ចេកទេសពីការថែទាំដំណាំល្ងនេះ ដើម្បីជួយដល់កសិករនៅទីជនបទ ដែលខិតខំធ្វើស្រែចំការ ដាំដំណាំគ្រប់ប្រភេទ តែមិនទទួលបានផលដូចបំណង ព្រោះខ្លះកើតជំងឺ ខ្លះសត្វល្អិតមកស៊ីបំផ្លាញ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានពន្យល់ថា៖ករណីនេះឱ្យបងប្អូនកសិករប្រើវិធានការ ថ្នាំគីមីពុល ប្រភេទ ពពួកស្តេចនាគ ដែលមានបិទស្លាកសញ្ញា ទទួលស្គាល់ ពីក្រសួងកសិកម្ម ទិញយកទៅប្រើប្រាស់តាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីចៀសវាងកុំឱ្យបង្កផលប៉ះពាល់ផ្នែកសុខភាព។
លោកបន្តថា៖ មួយវិញទៀតបងប្អូនកសិករមានចំការនៅជិតគ្នាត្រូវធ្វើឡើងព្រមគ្នា ដើម្បីទប់ស្កាត់ និងធ្វើឱ្យវាស្លាប់មិនចម្លងគ្នាពីទីតាំងមួយទីទៅតាំងមួយ ពីចំណុចមួយទៅចំណុចមួយទៀត។
សូមបញ្ជាក់ថា៖នៅភូមិឬទ្ធីសែនជ័យ កសិករភាគច្រើនប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសពោត ល្អ សណ្តែក និងដំណាំយុទ្ធសាស្ត្រផ្សេងៗមួយចំនួនទៀត ដូចជាស្វាយចន្ទី ស្វាយកែវល្មៀត និងដំឡូងមីច្រើនជាងគេ ជាលក្ខណគ្រួសារ តែដំណាំល្ងឆ្នាំនេះមានហ្វូងសត្វដង្កូវស៊ីបំផ្លាញខុសផ្លែកពីឆ្នាំកន្លងមក៕
អត្ថបទ៖ ងិនលីម

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ