អាជីព
ជំនាញទន់៖ វិធីសាស្ត្រ ៤ យ៉ាងធន់បានយូរនឹងការងារ បង្កើនផលិតភាពច្រើនជាងគេដទៃ
យុទ្ធសាស្ត្របង្កើនផលិតភាពការងារ គឺជារឿងដ៏សំខាន់ដែលមនុស្សពេញវ័យតោងខំបង្វឹកខ្លួនឯង។ នេះជាជំនាញទន់មិនអាចខ្វះបានដែលបង្ហាញពីការចេះចាយពេលវេលាឲ្យមានប្រយោជន៍លើការងារប្រចាំថ្ងៃរបស់យើងមិនខាតពេលក្នុងការកសាងក្រេឌីតក្នុងសង្គមមុនវ័យចាស់ចូលមកដល់។
អ្នកខ្លះមានជំនាញរឹងច្បាស់លាស់ពូកែ តែខ្សោយជំនាញទន់ គឺខ្សោយស្មារតីដែលត្រូវខំឧស្សាហ៍ព្យាយាម ពួកគេមិនងាយជោគជ័យក្នុងមូលដ្ឋានវិជ្ជាជីវៈទេ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង ៤ ដើម្បីបង្វឹកខ្លួនឯងធន់បានយូរនឹងការងារ បង្កើនផលិតភាពច្រើននិងរហ័សជាងគេដទៃ៖
១. ម្ចាស់លើ ការធ្វើដំណើរនិងទាន់ពេលវេលា
ភាគច្រើននៃគ្នាយើងដែលធ្វើដំណើររាល់ថ្ងៃទៅធ្វើការ នៅតាមផ្លូវស្ទះចរាចរណ៍ឬមានឧប្បត្តិហេតុដែលមិនអាចដឹងមុន។ ហើយបើជាមធ្យមការធ្វើដំណើរចាយពេលអស់ជិត ៣០ នាទី នោះនឹងបន្ថែមម៉ោងក្នុងមួយថ្ងៃ ៥ ម៉ោង ក្នុងមួយសប្ដាហ៍ ដែលយើងមិនសម្រេចអ្វីបានទាំងអស់។
ជម្រើសល្អបំផុតគឺត្រូវបញ្ឈប់ការធ្វើដំណើរដែលយឺតយ៉ាវទាំងអស់គ្នា ។ អ្នកធ្វើការតាមអនឡាញអាចធ្វើការពីផ្ទះ យ៉ាងហោចណាស់មួយឬពីរថ្ងៃក្នុងមួយសប្ដាហ៍ក៏បាន។
មិនត្រឹមតែជួយសន្សំសំចៃពេលវេលាសម្រាប់សកម្មភាពដែលមានតម្លៃប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពក្នុងមធ្យោបាយច្រើនជាងមួយ។ ជាពិសេសគឺកាត់បន្ថយឱកាសក្នុងការប្រឈមនឹងមេរោគ ដែលបង្កឡើងដោយវីរុស។
២. រៀនអំពីឧបករណ៍ស្វ័យប្រវត្តិ
ក្នុងសម័យបច្ចេកវិទ្យានេះ គ្រប់យ៉ាងទំនើបៗ មនុស្សអាចធ្វើការឆ្លងឆ្លើយគ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណិតដោយមិនចាំបាច់ទៅផ្ទាល់។ យើងក៏អាចធ្វើបានដូច្នោះដែរ ត្រូវចេះស្វ័យប្រវត្តិនៅជំនាញក្នុងការសរសេរកម្មវិធីងាយៗ ដើម្បីធ្វើឲ្យជីវិតការងាររបស់យើងមានដំណើរការជាងមុន។ អ៊ីមែលគឺជាកន្លែងមួយដែលយើងអាចធ្វើការងាររហ័សជាងមុន និងមិនខាតពេល។
៣. ចេះផ្ទេរការងារ
ភាគច្រើនយើងតស៊ូដើម្បីសម្រេចគោលដៅប្រចាំថ្ងៃ ពីព្រោះមានភារកិច្ចច្រើនដែលត្រូវធ្វើ។ កុំទទួលបន្ទុកការងារតែឯងដោយមិនសុំជំនួសពីអ្នកក្បែរខ្លួន។ ទោះបីមិនត្រូវជំនាញ តែយើងអាចបង្រៀនពួកគេបាន។
បើអាចគួរផ្ទេរការងារទៅឲ្យនរណាម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រងការងារទាំងនោះ ជាពិសេសនៅពេលដែលយើងមានអ្វីៗជាច្រើនដែលត្រូវធ្វើជាងនេះ។
៤. បណ្ដុះបណ្ដាលការផ្ដោតអារម្មណ៍
រាល់ម៉ោងដែលយើងបានចំណាយពេលធ្វើការ អាចផ្ដល់តម្លៃកាន់តែច្រើន ប្រសិនបើយើងរៀនផ្ដោតអារម្មណ៍បានល្អជាងនេះ។ ចាប់ផ្ដើមដោយបំបាត់ការរំខានផ្សេងៗ ដោយការបិទការជូនដំណឹង ហើយដកអ៊ីនធឺណិតចោល។ សូម្បីតែការរំខានតែមួយ ក៏អាចរំខានដល់ការផ្ដោតអារម្មណ៍របស់យើងរយៈពេល ៣០ នាទីឬលើសនេះ។
ដូច្នេះជាការសំខាន់ក្នុងការកម្ចាត់សំឡេងរំខានទាំងនេះចេញ មុនពេលចាប់ផ្ដើមធ្វើផលិតភាពផ្ទាល់ខ្លួន។
មនុស្សភាគច្រើនអាចបង្កើនផលិតភាពប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងងាយស្រួល ជាមួយនឹងទម្លាប់ និងការផ្លាស់ប្ដូរអាកប្បកិរិយាមិនល្អចេញពីខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖ហេតុអ្វីមានបុគ្គលិកពូកែច្រើនតែការងារគ្មានប្រសិទ្ធភាព?
ចុចអាន៖ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ