Connect with us

អាជីព

អ្នករកស៊ីភាគច្រើនបរាជ័យ ​​ដោយសារកត្តាទំាង៧នេះ

បានផុស

នៅ

កត្តាដែលជះឥទ្ធិពលដល់ក្រុមហ៊ុនទើបនឹង​បង្កើត​ឡើង​ថ្មីៗទំាងនោះមាន​អ្វី​ខ្លះ? សូមពិនិត្យមើលបញ្ហាទូទៅមួយចំនួននេះ​ដែលធ្វើឱ្យអាជីវកម្មថ្មីៗ​ងាយ​ដួល​បរាជ័យ៖

១ បើករកស៊ីដើម្បីឡូយឆាយ មិនមែន​ដើម្បីចំណេញ្

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្តាប់មើលទៅពិតជាគួរឱ្យរំភើបដែលអ្នកប្រាប់អ្នកជិតខាងឬមិត្តភក្តិឱ្យមកអបអរ ការចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក តែ​ហេតុអ្វីបានជាអ្នកមិនក្លាយជាសហគ្រិនជោគជ័យបាន? ទីមួយ​អ្នកមិនដឹងពី​គុណតម្លៃនៃ​អាជគីវកម្ម​ ប្រភេទ​អតិថិជន និង​ឧបសគ្គ​ដែលនឹងត្រូវ​ពុះពារ។ អ្នកមិនអាចក្លាយជាសហគ្រិន​ ពេលដែល​មានហាងទេ អ្នកត្រូវការ​មាន​ច្រើនទៀត ដូចជា គំនិត​ដ៏អសារ្ស ការរកស៊ីស្វិតស្វាញ និង​បទពិសោធន៍មិនថាបរាជ័យ​ឬជោគជ័យ។

២ ឃើញគេលក់អ្វី លក់ហ្នឹងតាមគេ

វាជាការងាយស្រួល ក្នុងការស្តីបន្ទោស ការបរាជ័យរបស់ខ្លួន​យើង ថាជាវិបត្តិសេដ្ឋកិច្ច​ឬសង្គម តែតាមពិតវាជាបញ្ហាយើង​ខ្លួនឯង។ អាជីវកម្មដែលមិនមានភាពច្នៃប្រឌិត គឺមនុស្ស​ជាច្រើន កំពុងលក់របស់របរដែលអ្នកដទៃ អាចទិញបាននៅកន្លែងផ្សេងទៀត ហើយ​មិនប្រើធនធានថ្មីដែលអ្នកដទៃមិនមាននោះ តើ​ហៅអាជីវកម្មអ្វី? គុយទាវអ្នក​ឆ្ងាញ់ជាងគុយទាវផ្ទះបន្ទាប់? មិនមែនទេ​សម័យនេះ គេត្រូវការ​របស់ផ្សេងក្នុងសង្កាត់តែមួយ។

៣ គ្មានយុទ្ធសាស្ត្រ

យើងមិនចាំបាច់ ចេះ​ធ្វើ​ផែនការអាជីវកម្មដូច​អ្នកជំនាញ​ផ្នែក​សហគ្រិនទំាងស្រុង​ទេ ប៉ុន្តែ យើងគួរ​យល់ពីផែនការសម្រាប់អាជីវកម្មថ្មី របស់យើង លំអិត? លក់អ្វី?​ចំណុចខ្លាំង​ត្រង់ណា? តម្លៃ?​ចាន​?ទីតំាង​?​សេវាកម្ម?​គុណភាព​? បណ្តាញ? អ្នកត្រូវដឹងថា អ្នកត្រូវចាប់ផ្តើមពីទីណា  លុយប៉ុន្មាន ហើយជំហានណាមុន?មនុស្សគ្រប់គ្នាហៅវាថាជាយុទ្ធសាស្ត្រ ហើយបើគ្មានវាទេ អាជីវកម្មណាមួយធំប៉ុណ្ណា ក៏នឹងត្រូវបរាជ័យ។

យុទ្ធសាស្រ្តគឺជាអ្វីដែលអនុញ្ញាតឱ្យយើងមាន​វិធីដោះស្រាយជាមួយនឹងវិបត្តិទីផ្សារពេលមានវិបត្តិ។ វាក៏​ជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តហើយឱ្យយើងតាមដានដឹងថា តើអ្នកអាជីវកម្ម កំពុង​ដំណើរការបានល្អប៉ុណ្ណា។

៤ យកដៃគូខុស

ភាពជាដៃគូតែងតែមានការពិបាក ជាពិសេសនៅពេលស្ថាបនិកមិនបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សូម្បីតែក្រុមហ៊ុនល្បីៗ ក៏មានរឿងស្រដៀងគ្នាដែរ។

ស្ថាបនិកនៃ Snapchat បានបណ្តេញសហសេវិកទី ៣ នៅពេលអាជីវកម្មចាប់ផ្តើមបានល្អជាមួយ​ការ​ដោះស្រាយសំណងចំនួន ១៥៧ លានដុល្លារ។

៥ ការគ្រប់គ្រងរាយមាយ​

អាជីវកម្មមួយ​បង្កើត​ឡើងមិនមែននអនុញ្ញាត្តិឱ្យ​យើង​ក្លាយជាថៅកែទេ។ ការពិតដ៏ឃោរឃៅមួយគឺ គ្មាននរណាម្នាក់យកចិត្តទុកដាក់ក្នុងការធ្វើមុខជំនួញនោះ​ឱ្យជោគជ័យ​ដូចយើងខ្លួនឯងឡើយ ទោះអ្នកឱ្យគេប៉ុន្មាន​ក៏ដោយ។ នេះជាការពិត បានជាគេត្រូវការមានប្រព័ន្ធបែងចែក​ភារកិច្ចទទួលខុសត្រូវ ប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃ កែលំអបុគ្គលិក​និង​ខ្លួនឯងបានទាន់ពេលវេលា  កំណត់គោលការណ៍ណែនាំ ។ល។

៦ មិនព្រមជួលមនុស្សត្រឹមត្រូវ

ការស្វែងរកមនុស្សដែលត្រឹមត្រូវ គឺស្ទើរតែជាទម្រង់សិល្បៈដែលជាចំណុចខ្លាំងមួយ ។ ចង់បានថោក ចង់ដាក់បងប្អូន​ដែលខ្លួនចូលចិត្ត តែមិនចេះអ្វីជាជាង​ ទៅនិយាយ​បញ្ចុះបញ្ចូល រកមនុស្សដែលឆ្លាតគ្រប់គ្រាន់ ដើម្បីមានសមត្ថភាពនិងឆន្ទៈ​ចង់ធ្វើដំណើរអាជីវកម្មវែង​ឆ្ងាយស្វែងរក​ជោគជ័យ​រួម​ជាមួយអ្នក។

នោះជាមូលដ្ឋាននៃជោគជ័យឬបរាជ័យក្នុងផ្នែក​ ប្រតិបត្តិការ។ មនុស្សទាំងនេះនឹងទាមទារប្រាក់ចំណូលច្រើនតែពួកគេ​ជួយ​សន្សំសំចៃពេលវេលារបស់យើង។

៧  ធ្វើមាត្រដ្ឋានលឿនពេក

កសាង​សាខាច្រើនពេក គំហុក និងគ្មាន​អ្វីថ្មីពិសេស​។ នេះហើយជាមូលហេតុដែលការចាប់ផ្តើមធំ ៗ បរាជ័យ។ អ្នកកំពុង​ជោគជ័យ​ហើយ​ព្យាយាមបើកបន្ថែម​ទាញយកអតិថិជនខ្លួនឯងទៅ ជាមួយនឹងចំណូលមិនកើនខ្លាំង តែចំណាយប៉ោង។ មិនមែនគ្រប់អាជីវកម្មទាំងអស់ សុទ្ធតែត្រូវវាយតម្លៃថា ជាការរកស៊ីធំមួយ ដោយសារ​តែ​មានបុគ្គលិករាប់ពាន់នាក់នោះទេ។ មនុស្សកាន់តែច្រើន កាន់តែខ្ពស់ដែលថាអ្វីៗកាន់តែមិនអាចគ្រប់គ្រងបានល្អ៕

ប្រែសម្រួល៖ ចម្រើន​តារា

ចុចអាន៖ ៥ យ៉ាង​បង្ហាញ​ថា ទី​ណា​មាន​បុគ្គលិក​ស្រី ច្រើន​ក្រុមហ៊ុន​នោះ​មាន​លទ្ធផល​ខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម