អាជីព
ឆៃប៉ូវង៉ិច ស៊ីវ មានទីផ្សារល្អដោយសាររសជាតិឆ្ងាញ់
សិប្បកម្មផលិតឆៃប៉ូវឆ្ងាញ់ ង៉ិច ស៊ីវ ស្ថិតនៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រច្រើនពីអតិថិជន។
ម្ចាស់សិប្បកម្មឆៃប៉ូវអ្នកនាង ង៉ិច សៀវ មានវ័យជាង ៣០ ឆ្នាំ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា សិប្បកម្មឆៃប៉ូវឆ្ងាញ់ ង៉ិច ស៊ីវ បានបង្កើតឡើងជាង ១០ ឆ្នាំមកហើយ ដែលនាងចេះបច្ចេកទេសតពីលោកយាយរបស់ខ្លួន ប៉ុន្តែនាងបានបន្ថែមការច្នៃប្រឌិត។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/299992279_379222851052730_3438468158945001524_n.jpg)
អ្នកនាង ង៉ិច សៀវបន្តថា បច្ចេកទេសធ្វើពីមុនរបស់ចាស់ៗជំនាន់មុនគឺពួកគាត់ធ្វើដាក់ក្រឡុកកញ្ជើ ហើយរោយអំបិល ប៉ុន្តែបច្ចុប្បន្ននេះ មិនធ្វើដូចចាស់ៗទេ គឺយើងកាត់ក្បាលកន្ទុយហើយ យើងរោយអំបិលយកតែម្ដង ហើយបានយកមកលាងទឹក។ «បច្ចេកទេសខុសគ្នា គាត់ធ្វើរបៀបរាងខ្មៅ តែយើងមិនចង់បានខ្មៅទេ ដោយយកទៅហាលល្មម កុំឲ្យត្រូវកម្ដៅពេក។ ពីដើមហាលឡើងខ្មៅ ឥឡូវអត់ទេ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាង ង៉ិច សៀវ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/299184232_379222714386077_4397668042818244995_n.jpg)
បើតាមម្ចាស់សិប្បកម្មឆៃប៉ូវង៉ិចស៊ីវរូបនេះ ទីផ្សារមានការកាម៉ង់ច្រើនជាពិសេស នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ហើយឆៃថាវ ដែលខ្លួនទទួលបាន ពីតាមខេត្តផ្សេងៗប្រមាណ១០ តោនក្នុង១ ឆ្នាំ។ ចំពោះតម្លៃលក់ចេញ ក្នុង១ គីឡូ ចាប់ពី ៤ ពាន់រៀល ដល់ ១ ម៉ឺន រៀល ទៅតាមប្រភេទឆៃប៉ូវ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/299991184_379223044386044_4630544747836948901_n.jpg)
កាលពីពេលថ្មីៗនេះ លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មសិប្បកម្មផលិតឆៃប៉ូវ (៩៩៩ ង៉ិចស៊ីវ ឆៃពៅពិសេស) នៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល ដោយត្រួតពិនិត្យលើអនាម័យល្អ ទីតាំងបរិស្ថានល្អ លក្ខណៈបច្ចេកទេសតាមស្តង់ដារ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/10/271723631_104168522160597_898257675038271704_n.jpg)
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត