អាជីព
ជំនាញទន់៖ តើការគិតបែបច្នៃប្រឌិត Creative Thinking គឺជាអ្វី?
និយមន័យ និងឧទាហរណ៍នៃការគិតច្នៃប្រឌិត គឺសំខាន់សម្រាប់ការរៀនអំពីជំនាញទន់។ នេះនិយាយអំពី សមត្ថភាពក្នុងការពិចារណាអ្វីមួយតាមរបៀបថ្មីដែលអាចជាវិធីសាស្រ្តល្អចំពោះបញ្ហាការដោះស្រាយជម្លោះរវាងនិយោជិក ឬនាំមកនូវទស្សនៈថ្មីៗ រីកចម្រើន បង្កើតបរិយាកាសធ្វើការ ភ្លឺស្វាង។
តើការគិតបែបច្នៃប្រឌិត Creative Thinking គឺជាអ្វី?
ការគិតប្រកបដោយភាពច្នៃប្រឌិត មានន័យថា ការគិតនៅខាងក្រៅប្រអប់។ ជារឿយៗការច្នៃប្រឌិតទាក់ទងនឹងការគិត គឺបង្កើតវិធីថ្មីដើម្បីបំពេញភារកិច្ចឬដោះស្រាយបញ្ហាដែលប្រឈមនឹងឧបសគ្គ។ មានន័យថា នេះជាការគិតពិចារណាដែលនាំមកនូវទស្សនវិស័យថ្មី ហើយជួយអង្គភាពកាន់តែមានផលិតភាពទ្វេ ព្រមទាំងរលូនបាន។
របៀបនៃការគិតប្រកបដោយការច្នៃប្រឌិត
ឱកាសសម្រាប់បញ្ចេញគំនិតច្នៃប្រឌិតនៅក្នុងកន្លែងធ្វើការខុសគ្នាពីមុខតំណែងសិល្បៈជាក់ស្តែងដែលជាទូទៅត្រូវបានគេចាត់ទុកថា មានលក្ខណៈច្នៃប្រឌិត ឧទាហរណ៍៖
១ ការច្នៃប្រឌិតសិល្បៈ
គ្រប់គ្នា មិនចាំបាច់ជាសិល្បករដើម្បីឱ្យការងាររបស់ខ្លួនមានធាតុសិល្បៈទេ។ ការងារច្នៃប្រឌិតបែបសិល្បៈ អាចរួមបញ្ចូល ការរចនាឡូហ្គូ ការសរសេរ ការផ្សាយពាណិជ្ជកម្ម ការបង្កើតការវេចខ្ចប់ផលិតផលឬរៀបចំសរសេរអក្សរស្អាតៗ។ល។
២ ការច្នៃប្រឌិតដោះស្រាយបញ្ហា

ការដោះស្រាយបញ្ហាដែលមានលក្ខណៈច្នៃប្រឌិតនឹងស្វែងរកដំណោះស្រាយថ្មីជាជាងកំណត់និងអនុវត្តបទដ្ឋានដដែលៗ កាត់បន្ថយចំណាយក្នុងពេលមានវិបត្តិឬបង្កើតយុទ្ធសាស្ត្រដោះចោលវិវាទដើម្បីការពារអតិថិជន។
៣ ការច្នៃប្រឌិតក្នុងជំនាញ
អ្នកខ្លះគិតថាវិទ្យាសាស្ត្រនិងវិស្វកម្មផ្ទុយពីសិល្បៈនិងការច្នៃប្រឌិត។ នោះមិនពិតទេ។ វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាមានលក្ខណៈច្នៃប្រឌិតខ្ពស់។ ការរចនារ៉ូបូតខ្សែបង្គុំដែលមានប្រសិទ្ធិភាពជាងមុនការសរសេរកម្មវិធីកុំព្យូទ័រថ្មីប្រកបដោយភាពច្នៃប្រឌិតឬការបង្កើតសម្មតិកម្មដែលអាចសាកបានសុទ្ធតែជាសកម្មភាពច្នៃប្រឌិតខ្ពស់។
ប្រវត្តិសាស្រ្តនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺពោរពេញទៅដោយគម្រោងដែលមិនដំណើរការបានមិនមែនដោយសារកំហុសបច្ចេកទេសឬវិធីសាស្រ្តនោះទេ ប៉ុន្តែដោយសារតែមនុស្សនៅតែជាប់គាំងនៅក្នុងការសន្មតនិងទម្លាប់ចាស់។ វាល STEM ត្រូវការការច្នៃប្រឌិតដើម្បីរីកលូតលាស់និងរីកចម្រើន។
៤ ការគិតបែបច្នៃប្រឌិត

ការគិតបែបច្នៃប្រឌិតត្រូវបានបង្ហាញតាមវិធីជាច្រើនដូចជា ការវិភាគដែលសមត្ថភាពនេះ នេះតម្រូវឱ្យមានការពិនិត្យមើលអ្វីៗដោយប្រុងប្រយ័ត្ន មិនថាសំណុំទិន្នន័យ ផែនការ មេរៀនឬ សមីការទេ តោងត្រូវចេះវិភាគជាមុនសិនមុនឈានដោះស្រាយបញ្ហា។ និយោជិកចង់បាននិយោជកដែលពូកែច្នៃប្រឌិត ហើយជួយពួកគេដោះស្រាយបញ្ហាទាក់ទងនឹងការងារ។ នៅពេលប្រឈមមុខនឹងបញ្ហា សូមពិចារណាវិធីដែលយើងអាចដោះស្រាយមុនពេលស្នើសុំជំនួយ។
អត្ថប្រយោជន៍នៃការគិតច្នៃប្រឌិត
និយោជិកចង់បានអ្នកចេះគិតច្នៃប្រឌិតពីព្រោះផ្តល់អត្ថប្រយោជន៍ដល់មូលដ្ឋានការងាររបស់ពួកគេ។ ក្រុមហ៊ុនដែលជំរុញការច្នៃប្រឌិត អាចមើលឃើញកំណើនប្រាក់ចំណូលកាន់តែច្រើន
ប្រែសម្រួល៖សុភា
ចុចអាន៖បង្កើនល្បឿននៃលទ្ធផលការងារដោយមិនស្ទះគំនិតច្នៃប្រឌិត
ចុចអាន៖លក្ខណៈពិសេស ៧ យ៉ាងគួរឲ្យភ្ញាក់ផ្អើលរបស់អ្នកប្រើដៃឆ្វេង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ