ជំនាញ​ទន់៖ តើ​ការ​គិត​បែបច្នៃប្រឌិត Creative Thinking គឺជាអ្វី? – Kampuchea Thmey Daily
Connect with us

អាជីព

ជំនាញ​ទន់៖ តើ​ការ​គិត​បែបច្នៃប្រឌិត Creative Thinking គឺជាអ្វី?

Published

on

និយមន័យ និងឧទាហរណ៍នៃការគិតច្នៃប្រឌិត គឺសំខាន់សម្រាប់ការរៀនអំពីជំនាញ​ទន់។ នេះ​និយាយ​អំពី សមត្ថភាពក្នុងការពិចារណាអ្វីមួយតាមរបៀបថ្មីដែល​អាចជាវិធីសាស្រ្តល្អចំពោះបញ្ហាការដោះស្រាយជម្លោះរវាងនិយោជិក ឬនាំមកនូវទស្សនៈថ្មីៗ រីកចម្រើន​ បង្កើតបរិយាកាស​ធ្វើការ​ ភ្លឺស្វាង។

តើការគិតបែបច្នៃប្រឌិត Creative Thinking គឺជាអ្វី?

ការគិតប្រកបដោយភាពច្នៃប្រឌិត មានន័យថា ការគិតនៅខាងក្រៅប្រអប់។ ជារឿយៗការច្នៃប្រឌិតទាក់ទងនឹងការគិត គឺ​បង្កើតវិធីថ្មីដើម្បីបំពេញភារកិច្ចឬដោះស្រាយបញ្ហាដែលប្រឈមនឹងឧបសគ្គ។ មានន័យថា នេះជាការគិត​ពិចារណា​ដែលនាំមកនូវទស្សនវិស័យថ្មី ហើយជួយអង្គភាពកាន់តែមានផលិតភាពទ្វេ​ ព្រមទាំង​រលូនបាន។

របៀបនៃការគិតប្រកបដោយការច្នៃប្រឌិត

ឱកាសសម្រាប់បញ្ចេញ​គំនិតច្នៃប្រឌិតនៅក្នុងកន្លែងធ្វើការខុសគ្នាពីមុខតំណែងសិល្បៈជាក់ស្តែងដែល​ជាទូទៅត្រូវបានគេចាត់ទុកថា មានលក្ខណៈច្នៃប្រឌិត ឧទាហរណ៍៖

១ ការច្នៃប្រឌិតសិល្បៈ

គ្រប់គ្នា មិនចាំបាច់ជាសិល្បករដើម្បីឱ្យការងាររបស់ខ្លួនមានធាតុសិល្បៈទេ។ ការងារច្នៃប្រឌិតបែបសិល្បៈ អាចរួមបញ្ចូល ការរចនាឡូហ្គូ ការ​សរសេរ ការផ្សាយពាណិជ្ជកម្ម ការ​បង្កើតការវេចខ្ចប់ផលិតផលឬរៀបចំសរសេរអក្សរស្អាតៗ។ល។

២ ការច្នៃប្រឌិតដោះស្រាយបញ្ហា

ការដោះស្រាយបញ្ហាដែលមានលក្ខណៈច្នៃប្រឌិតនឹងស្វែងរកដំណោះស្រាយថ្មីជាជាងកំណត់និងអនុវត្តបទដ្ឋានដដែលៗ កាត់បន្ថយចំណាយក្នុងពេលមានវិបត្តិឬបង្កើតយុទ្ធសាស្ត្រដោះ​ចោលវិវាទដើម្បីការពារអតិថិជន។

៣ ការច្នៃប្រឌិតក្នុងជំនាញ​

អ្នកខ្លះគិតថាវិទ្យាសាស្ត្រនិងវិស្វកម្មផ្ទុយពីសិល្បៈនិងការច្នៃប្រឌិត។ នោះមិនពិតទេ។ វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាមានលក្ខណៈច្នៃប្រឌិតខ្ពស់។ ការរចនារ៉ូបូតខ្សែបង្គុំដែលមានប្រសិទ្ធិភាពជាងមុនការសរសេរកម្មវិធីកុំព្យូទ័រថ្មីប្រកបដោយភាពច្នៃប្រឌិតឬការបង្កើតសម្មតិកម្មដែលអាចសាកបានសុទ្ធតែជាសកម្មភាពច្នៃប្រឌិតខ្ពស់។

ប្រវត្តិសាស្រ្តនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺពោរពេញទៅដោយគម្រោងដែលមិនដំណើរការបានមិនមែនដោយសារកំហុសបច្ចេកទេសឬវិធីសាស្រ្តនោះទេ ប៉ុន្តែដោយសារតែមនុស្សនៅតែជាប់គាំងនៅក្នុងការសន្មតនិងទម្លាប់ចាស់។ វាល STEM ត្រូវការការច្នៃប្រឌិតដើម្បីរីកលូតលាស់និងរីកចម្រើន។

៤ ការគិតបែបច្នៃប្រឌិត

ការគិតបែប​ច្នៃប្រឌិតត្រូវបានបង្ហាញតាមវិធីជាច្រើនដូចជា ការវិភាគដែលសមត្ថភាពនេះ​ នេះ​តម្រូវឱ្យមានការ​ពិនិត្យមើលអ្វីៗដោយប្រុងប្រយ័ត្ន មិនថាសំណុំទិន្នន័យ ផែនការ មេរៀនឬ សមីការទេ តោង​ត្រូវចេះវិភាគជាមុនសិនមុនឈានដោះស្រាយបញ្ហា។ និយោជិកចង់បាននិយោជកដែលពូកែ​ច្នៃប្រឌិត ហើយ​ជួយពួកគេដោះស្រាយបញ្ហាទាក់ទងនឹងការងារ។ នៅពេលប្រឈមមុខនឹងបញ្ហា សូមពិចារណាវិធីដែលយើងអាចដោះស្រាយមុនពេលស្នើសុំជំនួយ។

អត្ថប្រយោជន៍នៃការគិតច្នៃប្រឌិត

និយោជិកចង់បានអ្នកចេះគិតច្នៃប្រឌិតពីព្រោះផ្តល់អត្ថប្រយោជន៍ដល់មូលដ្ឋានការងារ​របស់ពួកគេ។ ក្រុមហ៊ុនដែលជំរុញការច្នៃប្រឌិត អាចមើលឃើញកំណើនប្រាក់ចំណូលកាន់តែច្រើន

ប្រែសម្រួល៖សុភា

ប្រភព thebalancecareers

ចុចអាន៖បង្កើន​ល្បឿន​នៃ​លទ្ធផល​ការងារ​ដោយ​មិន​ស្ទះ​គំនិត​ច្នៃប្រឌិត​

ចុចអាន៖លក្ខណៈពិសេស ៧ យ៉ាងគួរឲ្យភ្ញាក់ផ្អើលរបស់អ្នកប្រើដៃឆ្វេង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ5 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ6 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ6 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម