មនុស្ស​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​បែប​ណា​ដែល​សមស្រប​សម្រាប់​តំណែង CEO ? – Kampuchea Thmey Daily
Connect with us

អាជីព

មនុស្ស​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​បែប​ណា​ដែល​សមស្រប​សម្រាប់​តំណែង CEO ?

Published

on

ក្រៅ​ពី​ក្រុមប្រឹក្សាភិបាល នាយក​ប្រតិបត្តិ ឬCEO ជា​មនុស្ស​ដែល​ស្ថិតនៅ​លើ​កំពូលនៃ​ជណ្ដើរ​សាជីវកម្ម​នីមួយៗ។

នាយកប្រតិបត្តិជាគ្រាប់កាំភ្លើងធំ និង​ចម្បង ដែលនៅជប៉ុនគេ​និយម​ហៅថា ជាការបាញ់ប្រហារមេក្លោង​សម្រាប់បណ្តា​ក្រុមហ៊ុនទាំងឡាយ ហើយការសម្រេចចិត្តរបស់គាត់អាចមាន​ផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទិសដៅថា ជោគជ័យឬមិន។

តំណែងនេះត្រូវការមនុស្ស​មាន​ថាមពលដ៏អស្ចារ្យនិងមាន​ការទទួលខុសត្រូវ​ដែល​មាន​ប្រាក់​បៀរវត្សរ៍​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់។ ដោយសារ​តែ​បញ្ហា​នេះ អ្នកណា​ម្នាក់​ដែល​ក្លាយ​ជា​នាយក​ប្រតិបត្តិ​នឹង​តម្រូវ​ឲ្យ​មាន​ការធ្វើដំណើរជាច្រើនជំហានសិន មុនពេល​ត្រូវ​បាន​ពិចារណា​សម្រាប់​ហៅ​ខ្លួនឯង​ជាមួយ​នឹង​តួនាទីនេះ ពុំនោះគេនឹងទទួលការឡកលើយ។
អ្វី​ដែល​គេ​ត្រូវមាន​ចាំបាច់ មុន​ធ្វើជាCEO៖

បទពិសោធន៍

មុខតំណែង​របស់​នាយក​ប្រតិបត្តិ​ត្រូវ​តែត្រូវបានបំពេញការងាររហូត​ដល់​កម្រិត​វិជ្ជាជីវៈ(មាន​សញ្ញាប័ត្រ​មិន​គ្រប់​ទេ​ត្រូវ​មាន​ពិសោធន៍​លើ​ឧស្សាហកម្ម​នោះ​សិន)។ សម្រាប់​អ្នក​ដែល​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ការ​កសាង​បទពិសោធន៍​ការងារ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ឡើង​ជណ្ដើរ​សាជីវកម្ម​ជាCEO ធម្មតា​ចាប់ផ្ដើម​ដោយ​មុខតំណែង​មាន​កម្រិត​សិន។

មុខតំណែងកម្រិតសម្រាប់និស្សិតបញ្ចប់ការ​សិក្សានៅមហាវិទ្យាល័យ​ជា​ទូទៅ​ស្ថិតនៅ​ក្នុង​ការ​គ្រប់គ្រង​កម្រិតទាប​ឬ​តួនាទីត្រួតពិនិត្យកម្រិតទាប។ បន្ទាប់ពីបទពិសោធន៍ត្រូវបានទទួលនៅកម្រិតនេះបេក្ខជនអាចឈានទៅរកមុខតំណែងជាអ្នកគ្រប់គ្រងទូទៅនិងទទួលបានបទពិសោធន៍បន្ថែមមុនពេលឈានដល់វិស័យប្រតិបត្តិ។

ពេលវេលា​

ការឡើងភ្នំនេះមិនកើតឡើងពេញមួយយប់ទេ។ នាយកប្រតិបត្តិ​ជាធម្មតា​ត្រូវការ​បទពិសោធន៍​ជំនាញ​ជា​ច្រើនឆ្នាំហោចណាស់៥ឆ្នាំសិនដែរ។ សមត្ថភាពដែលត្រូវបានផ្តល់​ឲ្យ​ក្នុង​ដំណើរដ៏វែងនេះជាធម្មតាទាក់ទងទៅនឹងជំនាញគ្រប់គ្រង ការ​អនុវត្ត​អាជីវកម្មល្អ​និងភាព​ជា​អ្នកដឹកនាំ​ដែល​ជា​គុណសម្បត្តិសម្រេចចិត្ត​ខ្លាំង។

សិល្បៈសម្រេចចិត្ត

មូលដ្ឋានរឹងមាំសម្រាប់ជោគជ័យរបស់នាយកប្រតិបត្តិ​នីមួយៗគឺ​ការ​សម្រេចចិត្ត​។ ការ​សម្រេចចិត្ត​រហ័ស​និង​មាន​ប្រសិទ្ធភាព អាច​ធ្វើទៅបានលុះណា​នាយក​ប្រតិបត្តិ​ស្គាល់​បរិស្ថាន​ក្រុមហ៊ុន​និង​រចនាសម្ព័ន្ធអាជីវកម្មច្បាស់ មាន​ការ​គន់គូរ​លឿន និងស្មារតីហ៊ានទទួលខុសត្រូវ​ខ្លាំង៕

ប្រែសម្រួល៖ ​សុភា

ប្រភពHBR

ចុចអាន៖អង់គ្លេស នៅតែ​ជា​ភាសា​កំពូល​តារាង​ក្នុង​ពិភព​ពាណិជ្ជកម្ម​ និង​អាជីព​

ចុចអាន៖៤ យ៉ាង ​ត្រូវ​ចេះ​សម្រាប់​យុវជន​២០​ឆ្នាំ​ផ្លា​យ ដើម្បី​ឲ្យ​ជីវិត​ប្រសើរឡើង​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម