Connect with us

អាជីព

មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

បានផុស

នៅ

រើស​និយោជិក​មិន​ងាយស្រួល​ទេ ចំណែក​ខ្សែ​បន្ទាត់​រវាង​ចៅហ្វាយ​និង​មិត្តភក្ដិ​ជួនកាល​អាច​ពិបាក​ទៅ​ថ្ងៃ​មុខ​ឬ​អាច​ខូចខាត​មិត្តភាព​ទាំងស្រុង​បាន។ មនុស្ស​ជាច្រើន​យល់ថា​គេ​ត្រូវការ​មនុស្ស​ទុកចិត្ត​តែ​មិត្តភក្ដិ​តាម​ពិត​ភាគច្រើន​ជា​មនុស្ស​ដំបូង​ដែល​និយម​ប្រៀបធៀប ហើយ​ចុងក្រោយ គេ​នឹង​យល់ថា ចំណេះ​គេ មិន​សម​មក​នៅ​ក្រោម​យើង​ឡើយ។

ហេតុអ្វី​ការ​យក​មិត្តភក្ដិ​មក​ធ្វើការ​ក្រោម​ខ្លួនភាគច្រើន​នាំ​តែ​ស្មុគស្មាញ​និង​ខក​បំណង?

១ គេ​ច្រើន​ភ្លេច​ថា នរណា​ជា​ចៅហ្វាយ

សូម​ចងចាំ​ថា​នៅ​កន្លែង​ធ្វើការ​សំខាន់​ក្នុងការ​ធ្វើជាចៅហ្វាយ ​ជាជាងធ្វើជាមិត្ត។ ភាព​រាក់ទាក់​ពេក អាចធ្វើ​ឲ្យ​​អន្តរាយ​ដល់​សិទ្ធិ​អំណាច​និងរូបភាពជាអ្នកដឹកនាំ។

លោក Devora Zack នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Only Connect Consulting, Inc ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី «ចិត្តសាស្ត្រ​នៃ​ការ​គ្រប់គ្រង​មនុស្ស»បាន​មាន​ប្រសាសន៍​ថា“ ការ​ចង់​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​និយោជិក​ធ្វើ​ឲ្យ​ការ​ផ្ដល់​មតិ​ត្រឡប់​លំបាក គេ​ក៏​មិន​និយាយត្រង់​យើង​ក៏​ពិបាក​វាយតម្លៃ​គេ ទោះ​គេ​ធ្វើ​មិន​បាន​ល្អ។

ហានិភ័យ គឺ​បុគ្គលិក​ផ្សេងៗទៀត ​លែង​មានចិត្ត​នឹង​ខិតខំ​ព្រោះ​មិត្ត​របស់​យើង​ បាន​យក​ប្រៀប​លើ​ពួកគេ​បាន​ជានិច្ច ដោយ​ប្រើ​ទំនាក់ទំនង​នោះ​ទៅសង្កត់ពួកគេ​ឬ​កាត់​មុខពួកគេ នេះ​ជា​អន្តរាយ​ធំ​មួយ សម្រាប់​ការ​ដឹកនាំ​និង​ការ​រកស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ ក្រុម​របស់​យើង​ដែលចង់ជោគជ័យ គេ​ត្រូវការអ្នកដឹកនាំមិនមែនមិត្តភក្ដិ​ទេ! មាន​តែ​មនុស្ស​គ្មាន​សមត្ថភាព​តែ​ប៉ុណ្ណោះ ដែល​ចង់​បាន​មិត្តភក្តិ​ក្នុង​ជួរ​អ្នក​ដឹកនាំ​នឹង​អាល​យោង​ពួកគេ” ។ នៅ​ចុង​បញ្ចប់​ពួកគេ​ក្ដាប់​អំណាច​ដែល​បំផ្លាញ​រូបភាព​ពិត​របស់​អ្នក​នៅ​ក្នុង​សង្គម​ការងារ។

អ្នក​ពិគ្រោះ​យោបល់​ក្រុមហ៊ុន​លោក Carlann Fergusson ស្ថាបនិក​ក្រុមហ៊ុន Propel Forward LLC មានប្រសាសន៍ថា អន្ទាក់​នៃ​ការ​ចូល​មក​ក្បែរ​របស់​មិត្ត​ គឺ​ពឹងពាក់។ ជួយ​ពួកគេ​ចុះ​កុំ​យក​មក​ក្បែរ។ បុគ្គលិក​ឆ្នើម​របស់​យើង​ទៅ​វិញ​ទេ រើស​យក​អ្នកណា​មិន​យើង​មិន​ធ្លាប់​ស្គាល់​សោះ ស្រាប់តែ​ធ្វើការ​ល្អ នឹង​ក្លាយ​ជា​មនុស្ស​ជិតស្និទ្ធ​បាន ហើយ​គេនាំ​គ្នា​ទទួលស្គាល់​ព្រោះ​នេះ​បង្ហាញ​ថា​យើង​មិន​បាន​ប្រើ​អារម្មណ៍​ក្នុង​ការងារ​ឬ​ការ​តែងតាំង។

២ ស្គាល់​ចំណុច​ខ្សោយ​យើង

ជា​ចៅហ្វាយ គួរកុំ​ទៅ​ញ៉ាំ​បាយ​ថ្ងៃត្រង់​ស្និទ្ធស្នាល​ជាមួយអ្នកនេះអត់អ្នកនោះ។ សួរ​ថា​រង្វាន់​ស្និទ្ធ​ជាមួយ​ចៅហ្វាយ​គួរ​បាន​ទៅ​មនុស្សអែបអបឬមនុស្សធ្វើការពិតៗ?

ជា​ការ​ពិត​ការ​ស្គាល់​បុគ្គលិក​តាម​កម្រិត​ផ្ទាល់ខ្លួន ដែល​គេ​នោះ​ក៏​ដឹង​រឿង​ចំណុច​ខ្សោយ​របស់​យើង​ច្រើន​ដូចជា ស្នេហា ពិន្ទុ​កាល​នៅ​រៀន ចរិត​ផ្ទាល់ខ្លួន​របស់​យើង  តើ​ចំណេញ​អ្វី​ដល់​ការងារ​ដឹកនាំ?

លោក Deb Hornell ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ HRCool មូលដ្ឋាន​នៅ​ទីក្រុង​ឈីកាហ្គោ Hornell Partners មានប្រសាសន៍ថា អ្នក​គ្រប់គ្រង​ត្រូវការ​ចំណាយ​ពេល​វេលា​ជាមួយ​បុគ្គលិក​ដើម្បី​ស្គាល់​ពួកគេ និង​បង្ហាញ​ពី​ទេពកោសល្យ​និង​ការលើកទឹកចិត្ត​របស់ពួកគេមិនមែន​យក​មនុស្ស​ស្គាល់​គ្នា​ស្រាប់​មក​កកូរ​ទេ។

អ្នកនិពន្ធនិងអ្នកពិគ្រោះយោបល់ផ្នែកអាជីវកម្មលោក Bob Papes មានប្រសាសន៍ដែរ ថា​អ្នកដឹកនាំ​គួរតែ​ប្រឹងប្រែង​ទាក់ទង​នឹង​និយោជិក​ថ្មីៗ ព្រោះ​គ្មាន​ថ្មី​គឺ​គ្មានការរីកចម្រើន។

៣ បុគ្គលិក​ល្អ សំខាន់​ជាង​មិត្តភក្តិ

លោក Elster ផ្តល់​យោបល់​ដល់អ្នកគ្រប់គ្រង់ថា ពេល​រកស៊ី យើង​ចង់បាន​ធនធាន​ឆ្នើម​ឬ​ចង់​បាន មិត្តភាព​ការងារ​ដែល មិនមែន“ មិត្តភក្តិ”គួរ​តែ​មិន​យកមនុស្ស​ជាមិត្តមកដាច់ខាត ។

«ជា​ការសមរម្យទេ ដែលឃើញអ្វីៗគ្រប់យ៉ាងកំពុង​កើតឡើងជាមួយ​និយោជិក​ហើយ​ហារ​មិន​បាន ព្រោះ​មនោសញ្ចេតនា​មិត្តភក្តិ?» មិត្តភក្តិ​ផ្ទាល់ខ្លួន គួរមាន​ដែនកំណត់​មិន​ពាក់ព័ន្ធ​ការងារ។  “ កុំប្រើ​បុគ្គលិក​មក​គិត​ឈឺក្បាល​និង​ពិភាក្សា​អំពី​បញ្ហា​ផ្ទាល់ខ្លួន​ឬ​ក្រៅ​វិជ្ជាជីវៈ​ដោយសារ​យកមិត្តភក្តិ​មក​បង្ក អ្នក​នឹង​បរាជ័យ!»

ចុងក្រោយ « កុំពិភាក្សាអំពីព័ត៌មានសម្ងាត់​របស់ក្រុមហ៊ុន​ជាមួយមិត្តភក្តិ​ ព្រោះពួកគេ​មិន​ស្រលាញ់​ក្រុមហ៊ុន​អ្នក​ដូច​បុគ្គលិក​ឆ្នើម​របស់​អ្នក​ដែល​អនុវត្ត​រាល់ថ្ងៃ​ឡើយ៕»

ប្រែសម្រួល៖​ស្រស់

ប្រភព៖ mediabistro

ចុចអាន៖អង់គ្លេស នៅតែ​ជា​ភាសា​កំពូល​តារាង​ក្នុង​ពិភព​ពាណិជ្ជកម្ម​ និង​អាជីព​

ចុចអាន៖អនុវត្ត ៥ ជំហាន​នេះ​ ​នឹង​​ទទួល​បាន​អាជីព​ដែល​យើង​ស្រលាញ់​ពេញចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម