អាជីព
ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារពាណិជ្ជកម្ម នាពេលអនាគតបានមានអ្វីខ្លះ?
យោងតាម TrandCorp ជំនាញទំាង ៥ នេះ ត្រឹមតែជាចំណេះ តែក៏ជាអាជីពដែលមានគេស្វែងរក ហើយយកចិត្តយកថ្លើម ព្រមទំាងផ្តល់កម្រៃខ្ពស់សឹងប្រាំបីដងនៃកម្រៃថ្នាក់គ្រប់គ្រងនាពេលបច្ចុប្បន្ន។
ទី១ ជំនាញផ្នែក eSports

eSports នឹងមានទំហំវិសាលភាពពាណិជ្ជកម្មកាន់តែធំដែលចុងក្រោយវានឹងឈរជើងមាំជាកីឡាផ្នែកប្រពៃណីដ៏ធំនិងរឹងមាំមួយ។ ការប្រកួតជើងឯកពិភពលោក eSport ទូទាំងច្រកល្ហកនៃពិភពលោកនេះនឹងប្រព្រឹត្តទៅនៅលើសង្វៀនតែមួយដូចដែលដែល FIFA World Cup បានធ្វើហើយ។ បច្ចុប្បន្ននេះសាកលវិទ្យាល័យជាច្រើនលើលោកបានសម្រេចផ្តល់អាហារូបករណ៍ផ្នែក eSports យ៉ាងទូលំទូលាយហើយ។ នៅកម្ពុជាយើងនៅយល់ខ្សោយពីកីឡាអនឡាញនេះហើយភាគច្រើនឪពុកម្តាយគិតថា វាជាហ្គេមដែលបំផ្លាញអនាគតក្មេង ប៉ុន្តែហ្គេមនិង eSport ខុសគ្នា។
វានឹងក្លាយជាឧស្សាហកម្មកីឡាដែលមានអ្នកវិនិយោគ និងអ្នកលេងច្រើនជាងអ្វីដែលយើងធ្លាប់គិតដោយសារភាពងាយស្រួលនៃកំណត់លទ្ធផលប្រកួតនិងការទួទាត់។
eSports ដែលជាឧស្សាហកម្មមួយបាននិងកំពុងកើនឡើងជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមឆ្នាំ ២០១៨ លើទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ទី២ អ្នករចនាពិភពនិម្មិត Virtual World Designer

ASA និង A&A នឹងចូលខ្លួនមករចនាសឹងថាគ្រប់អ្វីៗនៅក្នុងជីវិតរស់នៅនិងអាជីវកម្មទៅអនាគត។ ចាប់ពីអាគាររហូតដល់កៅអីនិងអ្វីជាច្រើនទៀតលើបណ្តាញអនឡាញ។ បច្ចុប្បន្ននេះមានប្រជាជន ៤.២ ប៊ីលាននាក់បានភ្ជាប់អ៊ិនធរណិតប្រើ មានន័យថា ពួកគេមានជីវិតប្រចាំថ្ងៃផ្សារភ្ជាប់ទៅនឹងពិភពឌីជីថល។
ការប្រើពិភពនិម្មិត ជាបរិយាកាសអន្តរប្រតិបត្តិការដ៏សំខាន់ កាត់ចោលការចំណាយច្រើនម៉ោងក្នុងចរាចរណ៍ដើម្បីទៅប្រជុំដោយយើងអាចពាក់វ៉ែនតាជំនួសនិងជួបគ្នានៅការិយាល័យនិម្មិតបាន។
ពិភពនិម្មិត Virtual World Designer គឺជាវឌ្ឍនភាពធម្មជាតិនៃបច្ចេកវិទ្យា ហើយដែលវានឹងចាំបាច់ក្លាយជាផ្នែកមួយនៃជីវិតរបស់យើងឆាប់ជាងអ្វីដែលយើងព្រមជឿ។
ទី៣ អ្នកជំនាញ CyberSecurity & Private Data Brokerage

នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber នឹងកាន់តែមានអទិភាព។ បច្ចុប្បន្នពិភពលោកកំពុងដេញដោលអំពីអសន្តិសុខទិន្នន័យដែលយើងត្រូវបានចាញ់ប្រៀបហ្វេសប៊ុក ហើយព័ត៌មានឯកជនរបស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។ ដោយយើងមិនគិតដល់អាចថាយើងនៅល្ងង់ យើងទំាងអស់គ្នាបានព្រមលះបង់ទិន្នន័យ (ព័ត៌មាន ជីវិតឯកជន រូបផាព និងផ្លូវចិត្ត) ដោយឥតគិតថ្លៃ ពីព្រោះយើងគិតមិនដល់ថា តើព័ត៌មានប្រភេទនេះមានតម្លៃប៉ុណ្ណានោះទេ។ ពីអតីតកាលប្រព័ន្ធផ្សព្វផ្សាយសង្គមបានចំណាយប្រាក់រាប់លានដុល្លារដើម្បីចាប់យកព័ត៌មានប្រភេទអស់ទំាងនេះមកសិក្សាបង្កើតទីផ្សារលក់របស់នានាតម្រូវចិត្តមនុស្ស នេះប៉ុន្តែឥឡូវមនុស្សកំពុងលះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការសើចកម្សាន្ត។
ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុងមួយឆ្នាំដែលក្រុមហ៊ុនប្រភេទដូចជា facebook ឬ google ចង់បាន ។ ឥឡូវឈ្មួញកណ្តាលផ្នែកទិន្នន័យគឺជាឧស្សាហកម្មដែលមានទុនរាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើងដើម្បីមានបានខ្លួនគេ ហើយយើងផុសឲ្យគេដោយស្មគ្រ័ចិត្ត។
ប្រសិនបើ ១០ ឆ្នាំទៅមុខគ្រប់គ្នាចង់បានភាពផ្ទាល់ខ្លួនមកវិញឬការពារព័ត៌មានផ្ទាល់ខ្លូនគេត្រូវការជួលអ្នកជំនាញ CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះយើងគួរដឹងហើយ។
ទី៤ ជំនាញទិន្នន័យ Big Data Science និង AI artificial intelligence

នេះជាជំនាញ ប្រមូលទិន្នន័យនិងលទ្ធភាពទាញយកសេចក្តីសង្ខេបដែលមានអត្ថប្រយោជន៍។ អាជីពនេះក្រុមហ៊ុនទំាងអស់ត្រូវការចាំបាច់ដើម្បីស្វែងរកព័ត៌មានត្រឹមត្រូវនិងវាយតម្លៃលើទីផ្សារជុំវិញទិន្នន័យដែលផ្តល់ដោយចរាចរណ៍នានាលើអ៊ិនធរណិត។ ជំនាញនេះនឹងនាំមកនូវទីផ្សារការងារធំទូលាយមិនថា ក្នុងស្រុកនិងតំបន់ជាមួយបៀរវត្សរ៍ឬប្រាក់ម៉ោងហោចណាស់ ៣០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ទី៥ ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

ការកម្សាន្តគឺនៅតែមានទីផ្សារខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែលគ្រប់គ្នារស់នៅក្នុងជីវិតដ៏មមាញឹកត្រូវការវាឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយនឹងបច្ចេកវិទ្យា ដូច្នេះកាសែតចម្រៀង ថាស សៀវភៅ ឬការបោះពុម្ពផ្សាយផ្សេងៗ ជារឿងហួសសម័យ។
Disney បានគិតពីអនាគតលឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួចទិញ PixarFilm ដែលជាកំពូលស្ទូឌីយោធំជាងគេផ្នែកគំនូរចលនាលើលោកយើងនេះ។ យើងមើល Incredibles 2, Frozen, Finding Dory, ដែលកុនទំាងនេះរកចំណូលបានជាង ១ កោដិដុល្លារដោយគ្មានប្រើតារាសម្តែងណាម្នាក់ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែងផ្សេងទៀត៕
អត្ថបទ៖ សាយ ពេជ្រ
ចុចអាន៖ ជំនាញសរសេរកូដ ( learn how to code) ជាការបោះជំហានចូលទៅក្នុងសកលលោកដ៏ធំ
ចុចអាន៖ យកជំនាញ ៨ នេះបានលុយធំនៅរង់ចាំ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង