Connect with us

អាជីព

ចរិត​មេដឹកនាំ​ដែល​អាច​ញាំង​ឲ្យ​ក្រុមការងារ​រឹងមាំ និង​ជោគជ័យ​រួមគ្នា​បាន

បានផុស

នៅ

​ទំនាក់ទំនង​ដោយ​ស្មោះសរ ជា​កូនសោ​គន្លឹះ ដោះស្រាយ​រាល់​គំនិត​សង្ស័យ ធ្វើ​ឲ្យ​ជីវិត​ការងារ​ជា​ក្រុម​លែង​លំបាក ឈាន​ទៅ​ជំនះ​អ្វី​ក៏បាន ព្រោះ​មាន​កម្លាំង​រួម​ដែល​ជា​កម្លាំង​ស្នូល និង​មានអំណាច​ធំ​ជាង​អ្វី​គ្រប់យ៉ាង ប៉ុន្តែ​បើ​វប្បធម៌​ក្រុមហ៊ុន ពោរពេញ​ដោយ​ការ​បន្ទោស ចាប់​ថ្នាក់ បែងចែក និង​បក្សពួក ពេល​មនុស្ស​មាន​ភ័យខ្លាច ការ​មិន​ហ៊ាន​និយាយ ដោយសារតែ​ហានិភ័យ​នៃ​ការ​ត្រូវ​គេ​បណ្ដេញ​ចេញ ឬ​សម្គាល់​មុខ​។​ល​។​ នេះ​នឹង​បង្កើត​បញ្ហា ហើយ​ជា​បញ្ហា​ធំ​ដល់​ថ្នាក់​បណ្ដាល​ឲ្យ​អាជីវកម្ម ឬ​អង្គភាព រលំរលាយ​បាន​។​

​ដើម្បី​ឲ្យ​ក្រុម​ធ្វើការ​ជាមួយគ្នា​មួយ រឹងមាំ ត្រូវការ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ត្រូវការ​វប្បធម៌​បើកទូលាយ និង​ពិតប្រាកដ ដែល​បណ្ដា​មេដឹកនាំ​ជា​បុគ្គល​ជោគជ័យ​ពិតៗ​តែង​ធ្វើ​របៀប​មួយ​ចំនួន​ក្នុងចំណោម​វិធី​ខាងក្រោម​៖

១ មាន​សិល្បៈ​អាច​ទទួលយក​ការរិះគន់​ដោយ​ស្មោះត្រង់​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រសិន​គ្រប់​សម្ដី​លើកឡើង​របស់​បុគ្គលិក យើង​យក​មក​ទុក​ថា ជា​ការ​វាយប្រហារ​ផ្ទាល់ខ្លួន​នោះ យើង​ប្រហែលជា​នៅ​មិនទាន់​មិន​សក្ដិសម​សម្រាប់​តួនាទី​ជា​អ្នកគ្រប់គ្រង​នៅឡើយ​ទេ​! ប្រសិនបើ​ចង់​ឲ្យ​គ្រប់គ្នា ព្រម​បរិច្ចាគ​ចិត្តគំនិត បេះដូង​ពិត របស់​គេ​ផ្ទាល់​មក​ជួយ​ឲ្យ​យើង​ជោគជ័យ រក​វិធី​ឲ្យ​ពួកគេ​អាច​ចូលរួម (​និយាយ ធ្វើ​សកម្មភាព ទទួល​រង្វាន់​និង ទុក្ខ​រួមគ្នា​)​។ ទោះ​មនុស្ស​មានការ​គិត​ឬ​បុគ្គលិកលក្ខណៈ ឬ​ជំនាញ​និង​វិធី​ធ្វើ​ការ​ខុសៗ​គ្នា​តែ​ពួកគេ​មាន​ចំណុច​ដូចគ្នា គឺ​គោរព​មេដឹកនាំ​ដែល​ត្រង់​ទៅ​ត្រង់​មក​។​

​ការសិក្សា​របស់​សាកលវិទ្យាល័យ​អា​ខេន​នៅ​ប្រទេស​អាល្លឺម៉ង់ រក​ឃើញ​ថា​មនុស្ស ១០% ជា​អ្នក​ក្រោក​ពី​ព្រលឹម មនុស្ស ២០ ភាគរយ​ជា​សត្វ​ទីទុយ​ពេលយប់​ហើយ ៧០ ភាគរយ​ទៀត​មិន​ទៀងទាត់​ទេ​រឿង​មាន​វិន័យ​ផ្នែក​សុខភាព និង​ផែនការ​រ​រស់នៅ​ប្រចាំថ្ងៃ​។ ទោះបី​ជាមាន​ភស្តុតាង​បង្ហាញ​ថា ពិន្ទុ​វិទ្យា​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់ពេល​វេលា​ផលិតភាព​កំពូល​នៃ​រាងកាយ​របស់​មនុស្ស​យើង​ក៏ដោយ ក៏​អង្គភាព​ភាគច្រើន​ចង់​ឲ្យ​បុគ្គលិក​ក្រោក​មក​ធ្វើការ​ពី​ព្រលឹម​។​

​ការ​បង្ខំ​ឲ្យ​មនុស្ស​គ្រប់គ្នា​ត្រូវតែ​សំងំ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ដែល​មាន​គុណភាព​មិនល្អ តុ​កៅអី​មិន​អំណោយផល និង​បង្អួច​ឬ​បរិយាកាស​ធូលី​កខ្វក់ ឬ​មិន​ឲ្យ​ក្រោកឈរ​ស្រួល តាមដាន​សូម្បី​ចេញទៅ​បង្គន់ គឺជា​រប​នៅ​ពេល​ដែល​អ្នក​អនុញ្ញាត​ឲ្យ​និយោជិក​ធ្វើការ​តាមរបៀប​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ផលិតភាព​ដែល​មិន​អាច​កសាង​វប្បធម៌​អ្វី​បាន​ទាំងអស់​។ ការ​ចេះ​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​ការងារ​តាម​កាលវិភាគ​អាច​បត់បែន​បាន ដូចជា​ការងារ​ពី​ចម្ងាយ ការ​បង្កើត​កន្លែង​ស្ងប់ស្ងាត់​នៅ​ក្នុង​ការិយាល័យ សប្បាយ​ច​ម្ដងម្កាល គ្មាន​ផ្សែង​បារី គ្មាន​សុរា ជា​ការ​គោរព​បុគ្គលិក​តាមរបៀប​យ៉ាង​មានគុណ​តម្លៃ ហើយ​ម្នាក់ៗ​នឹង​ជួយ​ជំរុញ​ការចូលរួម​ក្នុង​មូលដ្ឋាន​ការងារ​ជា​ក្រុម​លើស​មុន​១០​ដង​។

២ រង្វាន់​និង​ឱកាស ដល់​ក្រុម​មិនមែន​បុគ្គល​

​មេក្រុម​ល្អ នឹង​តែងតែ​រក​វិធី​និយាយ​ពី​មនុស្ស​ក្នុង​ក្រុម​នៅ​នឹង​មុខ​យើង​ចំណែក​មេ​ចោលម្សៀត តែងតែ​លើក​ពី​ខ្លួនឯង​។ វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​កសាង​ការ​ជឿជាក់ នៅ​កន្លែងធ្វើការ​គឺ​ផ្ដល់​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ចំពោះ​សមិទ្ធផល​របស់​និយោជិក​(​ទាំង​ក្រុម​)​។ រឿង​មួយ​ដែល​ល្អ​បំផុត​ដើម្បី​សរសើរ​បុគ្គលិក​គឺ​សរសើរ​ជា​ក្រុម​។​

​ប្រសិនបើ​បុគ្គល​ម្នាក់​មាន​ឋានៈ​ខ្ពស់​និង​លើស​ពី​តួនាទី​របស់​ពួកគេ​ក្នុង​ការ​ជួយ​អង្គការ​ទាំងមូល​ធានា​ថា​ពួកគេ​មាន​អារម្មណ៍​ថា​មានការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​របស់​ពួកគេ​។​

​ការ​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​អាកប្បកិរិយា​ការងារ ការចូលរួម ការ​ឈឺឆ្អាល​គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើត​នូវ​វប្បធម៌​រាក់ទាក់​ដ៏​អស្ចារ្យ​ហើយ​នៅ​កន្លែងធ្វើការ​ណា​ដែល​មនុស្ស​ទទួល​បាន

រង្វាន់​រាក់ទាក់​ពី​មេដឹកនាំ ការងារ​ជា​ក្រុម​នឹង​កាន់តែ​ប្រសើរ​ឡើង​និង​រលូន​តាម​ធម្មជាតិ​។​

​ការ​ទទួល​ស្គាល់​អាច​កើតមាន ជា​ទម្រង់​នៃ​ពាក្យ​សម្ដី​ល្អៗ ពី​អ្នកគ្រប់គ្រង​ផ្ទាល់​ឬ​ប្រហែលជា​យើង​ផុស​រូបថត​ពួកគេ សមិទ្ធផល​ពួកគេ​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន ឬ​Website​របស់​ក្រុមហ៊ុន​ជាមួយ​នឹង​បណ្ដាញ​សង្គម​មេដឹកនាំ​ផង​ដែរ យើង​អាច​ស្មែ​មើល​ថា​តើ​គេ​ញញឹម​នឹង​មាន​សន្ទុះ​ចិត្ត​កម្រិត​ណា​?

៣ ស្និទ្ធស្នាល​ដាក់ខ្លួន​

កុំ​សង្ស័យ​ថា​ហេតុអ្វី​អ្នកខ្លះ មាន​កូនចៅ​ល្អៗ​ច្រើន​នឹង​ជួយ​គេ​ឲ្យ​​ជោគជ័យ​យូរអង្វែង​? ហេតុអ្វី​យើង​មិន​ដែល​មាន​មនុស្ស​ស្មោះត្រង់​មក​ជ្រោមជ្រែង​សោះ​?

​តើ​អ្នក​ហ៊ាន​គេង​ព្រៃ​ជាមួយ​គេ​តទល់ ហើយ​និយាយ​គ្នា​ដូច​មិត្ត​ម្នាក់​? តាមពិត​មេដឹកនាំ​នឹង​កូនចៅ​មិន​អាច​ក្លាយ​ជា​មិត្ត​ទេ តែ​អាច​និយាយ​គ្នា ត្រឹម​មួយ​យប់​ដ៏​អស្ចារ្យ​នោះ គេ​នឹង​ផ្សព្វផ្សាយ​អំពី​ចរិត​ទន់ភ្លន់ ចិត្ត​រាបសា និង​គុណ​តម្លៃ​ដទៃ​ទៀត​របស់​យើង​ទៅកាន់​បុគ្គលិក​ថ្នាក់​ទាប រាប់​រាយ​នាក់​ផ្សេងៗ​ទៀត​បាន​ប្រសើរ​ជា​PR​រាប់​រយ​សន្លឹក​។​

​តែ​ត្រូវ​ប្រយ័ត្ន មិន​គួរ​ឲ្យ​មនុស្ស​ឆ្លៀតឱកាស មនុស្ស​មានចិត្ត​ប៉ុនប៉ង​កេង​ចំណេញ​លើ​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ មានឱកាស​ធ្វើ​សកម្មភាព​នេះ​ជាមួយ​យើង​ដាច់ខាត ព្រោះថា គេ​នោះ​នឹង​យក​លេស​នេះ ទៅ​គំរាម​អ្នក​ក្រោមៗ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្មារតី​ជា​ក្រុម​បាន​៕

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ alphagamma

ចុចអាន៖មិនថា​អាយុតិចប៉ុណ្ណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជា​បុគ្គលជោគជ័យ!

ចុចអាន៖ពាក្យ​បរាជ័យ ​ដែល​សហគ្រិន​ធំៗ​ក្នុង​លោក​ ផ្ដាំ​ទុក​មក​យ៉ាង​សំខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៩ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៥០ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម