អាជីព
អាជីវករលក់ដូរក្នុងផ្សារលក់មិនដាច់ដោយសារអ្នកលក់ក្រៅផ្សារច្រើនពេក
បងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែច្បារអំពៅបាននាំគ្នាត្អូញត្អែររឿងលក់មិនដាច់ដោយសារតែមានអ្នកលក់ដូរក្រៅផ្សារច្រើនពេក។
អាជីវករបានប្រាប់ថា ពួកគាត់លក់បន្លែលែងដាច់ចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើងរហូតដល់បិទផ្សារហើយអនុញាតឲ្យដាក់លក់ក្រៅផ្សារពិសេសតាមចិញ្ចើមផ្លូវដើម្បីឲ្យប្រជាពលរដ្ឋមកទិញ។
លុះដល់ជំងឺកូវីដ១៩ បានធូរស្បើយអាជ្ញាធរបានសម្រេចឲ្យបើកផ្សារលក់ដូរវិញគឺមានតែអាជីវករចូលលក់ដូរវិញប៉ុន្តែម៉ូយដែលធ្លាប់មកទិញបែរជាទៅទិញនៅក្រៅផ្សារព្រោះងាយស្រួលជាងចូលទិញក្នុងផ្សារដែលតម្រូវឲ្យផ្ញើយានជំនិះមុនចូលផ្សារ។

ក្នុងនោះបងប្អូនអាជីវករបានសំណូមពរដល់អាជ្ញាធរសុំបញ្ឈប់ការអនុញាតឲ្យមានការលក់ដូរតាមចិញ្ចើមផ្លូវដោយឲ្យចូលលក់ក្នុងផ្សារវិញបើពុំដូច្នោះទេគឺបងប្អូនអាជីវករលក់ដូរក្នុងផ្សារពិតជាដាច់បាយហើយ។
ទាក់ទិននឹងបញ្ហាចំពោះមុខដែលបងប្អូនអាជីវករលក់ដូរបានត្អូញត្អែបែបនេះ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅដែលមានទីតាំងស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែវិច្ឆិកានេះថា តាមការលើកឡើងរបស់បងប្អូនអាជីវករគឺពិតប្រាកដមែន ព្រោះបច្ចុប្បន្នបងប្អូនលក់ដូរនៅក្នុងផ្សារ មិនដាច់ទាល់តែសោះព្រោះតែអ្នកលក់ដូរនៅផ្សារដើមគមកដាក់លក់តាមចិញ្ចើមផ្លូវបង្កដល់សណ្តាប់ធ្នាប់ចរាចរណ៍ហើយទោះបីជាអាជ្ញាធរខិតខំរៀបចំសណ្តាប់ធ្នាប់ហាមលក់ដូរលើចិញ្ចើមផ្លូវក៏ពួកគាត់មិនស្តាប់គឺដូចជាវែកចកកណ្តាលបឹងអញ្ចឹង។

លោក សាន់ ប៊ុនណា បានសំណូមពរដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារសូមស្ងប់អារម្មណ៍ព្រោះអាជ្ញាធរកំពុងមានវិធានការទៅលើអ្នករំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា