អាជីព
ស្ថាបនិកមីល្ពៅប្រកាសផ្អាកផលិតមីល្ពៅទាំងសោកស្ដាយ បន្ទាប់ពីដំណើរការ ៤ ឆ្នាំ
ម្ចាស់សិប្បកម្មផលិតសរសៃមីចេញពីផ្លែល្ពៅលោក វ៉ាន គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅរបស់ខ្លួនទាំងសោកស្ដាយ បន្ទាប់ពីមិនអាចបង្កើតរោងចក្របាន។
តាមសំណេរនៅលើផេកហ្វេសប៊ុកផ្លូវការមីល្ពៅខ្មែរបាត់ដំបងប៉ុន្មានម៉ោងមុននេះបានសរសេរថា «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/317725746_1229563304569406_8398640680619884559_n.jpg)
លោក វ៉ាន គិមវ៉ាងបានបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន»។
ស្ថានបនិកមីល្ពៅខ្មែររូបនេះបញ្ជាក់ថា រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួលនោះទេគ្រប់យ៉ាងគឺវាមានហេតុ និងផល។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីហេតុផលពីលោក វ៉ាន គិមវ៉ាងនៅឡើយទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/85110458_894107017689154_9200724584108654592_o-1451x1536-1-967x1024.jpg)
សូមជំរាបថា មីល្ពៅខ្មែរ បាត់ដំបង់បានលេចរូបរាងឡើងនៅដើមឆ្នាំ ២០១៩ ដែលមានលោក វ៉ាន គិមវ៉ាង អតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារនៃសាកលវិទ្យាល័យខេត្តបាត់ដំបង និងជាស្ថាបនិកស្រាវជ្រាវផលិតសរសៃមីចេញពីផ្លែល្ពៅ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/12/126927101_1644724809048087_2325208300796239883_o-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?