Connect with us

អាជីព

មុខរបរត្បាញក្រមាកីនៅតែមានទីផ្សារអាចរកប្រាក់ផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

មុខរបរផលិតត្បាញក្រមាកីនៅតែមានទីផ្សារ ខណៈប្រជាពលរដ្ឋរស់នៅភូមិប្រាសាទល្បើក ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតែងតែធ្វើជាប្រចាំថ្ងៃតកូនតចៅពីព្រោះថា ជាស្នាដៃកូនខ្មែរសម័យបុរាណតាំងពីយូលង់ណាស់​មកហើយដោយមិនសាបសូន្យរហូតមកដល់បច្ចប្បន្ននេះណាមួយការងារមួយនេះអាចកាត់បន្ថយអត្រាការធ្វើចំណាកស្រុកទៅសុីឈ្នួលធ្វើការឲ្យគេនៅប្រទេសថៃផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភី ឡៃ អាយុ ៦៨ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងថា ការផលិតត្បាញក្រម៉ាកីនេះដែរគឺគាត់បានរៀនចេះតៗគ្នាតាំពីម្តាយគាត់រហូតមកតាំងពីសម័យបុរាណពីព្រោះថាមុខរបរនេះធ្វើនៅតែផ្ទះមួយកន្លែងមិនបាច់ទៅដើរសុីឈ្នួលគេណាមួយអាចរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារបានយ៉ាងស្រួលនឹងមានពេលធ្វើការងារផ្ទះសប្បែងខ្លះទៀតផង។

លោកស្រីថា មូលហេតុដែលនាំឲ្យអ្នកភូមិចេះតែនាំគ្នាធ្វើផលិតត្បាញក្រមាកីនេះមកពីកាលសម័យមុនចាស់ៗភាគច្រើននៅតាមផ្ទះតែងតែបង្ហាត់បង្រៀនកូនចៅស្រីឲ្យចេះត្បាញក្រមាកីនេះយកលក់សម្រាប់រកប្រាក់ចិញ្ចឹមគ្រួសារដោយសម័យមុនកូនស្រីឲ្យតែដល់វ័យពេញក្រមុំមិនបានរៀនជ្រៅជ្រះនឹងគេក៏ចាស់ៗរស់នៅក្នុងភូមិតែងតែណែនាំកូនចៅឲ្យចេះធ្វើការផលិតប្រកបមុខរបរត្បាញក្រម៉ាកីនេះរហូតមកដល់សព្វថ្ងៃតែម្តង។

បើតាមការអះអាងពីលោក ឆាង សារុន មេឃុំបេងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២២នេះថា ចំពោះប្រជាពលរដ្ធដែលចេះផលិតត្បាញក្រមានៅក្នុងឃុំមានចំនួន២ភូមិរួមមានទី១ ភូមិទំនប់ថ្មី ទី២ភូមិយាយទេព ម៉្យាងវិញទៀតដោយមានការគាំទ្រពីមន្ទីរកិច្ចការនារីខេត្តជួយឧបត្ថម្ភជាអំបោះសម្រាប់ផ្តល់ជូនពលរដ្ឋក្នុងភូមិដើម្បីត្បាញក្រមាកីលក់ក្នុងស្រុកជាបន្តបន្ទាប់។

លោកមេឃុំបានប្រាប់បន្តថា ប្រជាពលរដ្ឋដែលផលិតត្បាញក្រមាកីនេះដែរគឺធ្វើការលក់ដូរនៅក្នុងស្រុកតែប៉ុណ្ណោះហើយក្រមាដែលពលរដ្ឋត្បាញលក់ក្នុងស្រុកនោះមាន២យ៉ាងគឺក្រមាធុនធំលក់បានតម្លៃ ២០ ០០០ រៀលក្រមាអាធុនតូចលក់បានតម្លៃ ១៥ ០០០ រៀល ហើយការផលិតក្រមាកីនេះទៀតសោតបើសិនជាពលរដ្ឋដែលធ្វើបានផលិតធ្វើបានច្រើនលក់បោះឲ្យម៉ូយដែលគេកម្មង់នៅសល់ខាងមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យចាំទទួលទិញយកទាំងអស់៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម