Connect with us

អាជីព

កសិករដាំត្រឡាចនៅបន្ទាយមានជ័យ​បានទិន្នផលច្រើន តែតម្លៃធ្លាក់ចុះពាក់កណ្ដាលប្រៀបធៀបឆ្នាំមុន

បានផុស

នៅ

កសិការដាំដំណាំត្រឡាច​បានឱ្យដឹងថា ទិន្នផលដំណាំត្រឡាចឆ្នាំនេះមានការកើនឡើងច្រើន ប៉ុន្តែ​តម្លៃធ្លាក់ចុះជាងពាក់កណ្ដាលមកនៅត្រឹមតែ ៨០០ រៀល ខណៈតម្លៃលក់ធម្មតាថ្លៃ ២ ០០០ រៀល ក្នុងមួយគីឡូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡៅ តុលា អាយុ ២៧ឆ្នាំ ជាកសិករដាំត្រឡាចរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ​ក្រុងសិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គ្រួសាររបស់លោកបានប្រកបរបរ​ដាំបន្លែតាំងពីជីតា​លើផ្ទៃដីជាង​មួយហិកតាដោយធ្វើការដាំផ្លាស់ប្តូរដំណាំមួយរដូវទៅមួយរដូវលើការដាំបន្លែនេះស្ថិតនៅជើងភ្នំកងវ៉ាដោយដាំដំណាំបន្លែផ្សេងៗជាប់ជាប្រចាំតាមរដូវរួមមានខ្ទឹមបារាំង ពោត ល្ពៅ ប៉េងបោះត្រប់ជាដើម ដោយចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ក្រោយពីបានដាំដំណាំត្រឡាច​បាននឹងកំពុង​ឱ្យផល​ដែល​មានផលច្រើនដូចដែលកំពុងបេះលក់នេះ។

កសិកររូបនេះបានរៀបរាប់ឱ្យដឹងទៀតថា ផ្លែត្រឡាចឆ្នាំនេះទទួលបានទិន្នផលច្រើន​ជាទីគាប់ចិត្ត តែតម្លៃបានថ្លៃរហូត ៨០០រៀលក្នុងមួយគីឡូ ដែលតម្លៃនេះធ្វើឱ្យកសិករកាត់ថ្លៃចំណាយបានសល់តិចតួចមិនសមនឹងការខិតដាំដុះមើលថែ។ទោះបីជាតម្លៃផ្លាក់ចុះយ៉ាងណាក៍ដោយពួកគាត់នៅតែបន្តដាំព្រោះវាជាមុខរបរទៅហើយ និងម្យ៉ាងទៀតបានដំណាំផ្សេងៗជួយទប់គ្នា។

ចំពោះតម្លៃវិញមិនថាតែផ្លែត្រឡាច ឬក៍បន្លែផ្សេងទេឱ្យតែដល់ពេលប្រមូលផលដឹងតែចុះថោក ការលក់បានពេលប្រមូលផលមានតិចណាស់។ លុះត្រាដំណាំមានបញ្ហាទទួលបានផលតិច ឬបន្លែពីប្រទេសជិតខាងមិនសូវនាំចូលទើបបានតំលៃថ្លៃ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ​បានអះអាងថា៖ ​រដូវនេះជា​រដូវរំ​ហើយហេតុដូច្នេះប្រជាកសិករគាត់ដាំបន្លែបង្ការបានផលច្រើនមុខសម្រាប់ខេត្ត​បន្ទាយមាន​ជ័យ​ឆ្នាំនេះតម្លៃបន្លែខ្លះធ្លាក់ចុះ ដូចជាត្រទ្បាចពេលខ្លះកសិករគាត់ដាំច្រើន អ្នកបរិភោគតិច អ្នកទិញ​ក៏តិចអញ្ចឹងការលក់ដូរតម្លៃវាធ្លាក់ចុះទៅតាមនឹងដែរ បន្តែរដូចជាបន្លែខ្លះលក់បានតម្លៃខ្ពស់ជាងដោយអ្នកបរិភោគនិយមហូបចុកច្រើន។

ចំពោះស្រុកដែលមានការដាំដំណាំបន្លែច្រើននៅរដូវនេះ គឺដូចជានៅតំបន់ភ្នំកងវ៉ាក្រុងសិរីសោភ័ណស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ មានស្រុកជាច្រើន​ទៀតក្នុងខេត្តបន្ទាយមានជ័យយើងនេះ ដែលនៅជិតទីផ្សារតាមស្រុកនីមួយៗ៕

អត្ថបទ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រូវប្រាំង
សន្តិសុខសង្គម៣៩ វិនាទី មុន

អាជ្ញាធរឃុំកណ្ដឹង អំពាវនាវឲ្យពលរដ្ឋឈប់បន្តធ្វើស្រូវប្រាំងបន្ថែម ដោយសារកម្រិតកម្ពស់ទឹកក្នុង​អាងទន្លេបាទីស្រកចុះខ្លាំង

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

ក្រុងបាត់ដំបង
សន្តិសុខសង្គម៣១ នាទីutes មុន

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើសំណង់រំលោភដីចំណីស្ទឹងសង្កែ ក្រោយមានការណែនាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម