អាជីព
៥ ចំណុច អ្នករកស៊ីខ្លាំងតែងជឿជាក់ និងអនុវត្តជាប្រចាំ
មានការប្តេជ្ញាចិត្តឥតឈប់ឈរ មានឆន្ទៈខ្ពស់ ក្នុងការលះបង់ ដែលការពិតនេះជាគុណភាពនៃគំនិតអាជីវកម្ម។
ខាងក្រោមនេះជាការចែករំលែកនូវ ៥ ដែលសហគ្រិនជោគជ័យបានធ្វើ។
១. រាល់ការបរាជ័យគឺជាឱកាសមួយ
រាល់ការបរាជ័យ ទោះបីធំឬឈឺចាប់យ៉ាងណាក៏ដោយ ក៏នឹងមិនធ្វើឱ្យប៉ះពាល់ដល់កម្លាំងផ្លូវចិត្តរបស់អ្នកជំនួញខ្លាំងដែរ ព្រោះគេតែងចាត់ទុកវាជាឱកាសប៉ុណ្ណោះ។ សហគ្រិនជោគជ័យស្ទើរតែទាំងអស់សូត្ធតែឆ្លងកាត់ការបរាជ័យគ្រប់គ្នា។ ប៉ុន្តែគេមិនបោះបង់ និងប្តេជ្ញាចិត្តរៀនសូត្រ ក៏ដូចជាទទួលយកបទពិសោធន៍ទាំងនោះ ហើយបន្តរីកចម្រើននៅក្នុងវិស័យរបស់ខ្លួន មិនថាដួលប៉ុន្មានដង។

២. ការត្អូញត្អែរនឹងមិនធ្វើឱ្យទៅបានឆ្ងាយឡើយ
ប្រសិនជួបប្រទះការលំបាក ជាជាងខ្ជះខ្ជាយពេលវេលាដើម្បីត្អូញត្អែរ សហគ្រិនជោគជ័យរមែងប្រមូលអារម្មណ៍សម្រាប់ស្វែងយល់ច្បាស់ពីមូលហេតុដែលខ្លួនបរាជ័យនិងជ្រើសរើសរកវិធីដែលអាចជៀសវាងពីកំហុសដដែលៗនាពេលអនាគត។
៣. ការលំបាក ជាគន្លឹះចាំបាច់សម្រាប់ភាពជោគជ័យ
អ្នករកស៊ីពូកែ តែងតែរុញច្រានខ្លួនឯងទៅស្វែងយល់ពីពិភពខាងក្រៅទាក់ទិនអាជីវកម្មរបស់ខ្លួន ដើម្បីការរីកលូតលាស់ដូចសហគ្រិនដទៃ។ គេរៀនពីបទពិសោធន៍នៅខាងក្រៅ និងព្យាយាមរកវិធីសាស្រ្តថ្មី ទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន។
៤. ប្រថុយប្រថាន

សហគ្រិនខ្លាំងម្នាក់ ហ៊ានប្រថុយប្រថាន និងទទួលយកហានិភ័យ។ ព្រោះអ្វី? ព្រោះមនុស្សខ្លាច មិនអាចដើរឆ្ពោះទៅមុខបានឡើយ។ ហេតុនេះទើបគេតែងតែក្រោកឡើងម្ដងហើយម្ដងទៀត បើទោះដួលប៉ុន្មានដង ឬជួបព្យុះភ្លៀងបែបណាក៏ដោយ។
៥. ផ្ដល់ទំនុកចិត្តលើខ្លួនឯង
ភាពជោគជ័យរបស់អ្នកជំនួញគ្រប់គ្នា ត្រូវបានទទួលបូកផ្សំជាមួយនឹងជំនឿជាក់ ក៏ដូចជាផ្ដល់ទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនដើម្បីយកឈ្នះលើឧបសគ្គផងទាំងឡាយ។ គេមិនទម្លាប់ប្រើលេសពីនេះពីនោះទេ ផ្ទុយទៅវិញគេជាបុគ្គលដែលជម្រុញខ្លួនឯងជានិច្ច៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ ៣ចំណុចជាឧបសគ្គក្នុងការបង្កើតយីហោ និងវិធីដើម្បីក្លាយជាម៉ាករឹងមាំអតិថិជនទុកចិត្ត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់