អាជីព
ចង់ក្លាយជាសហគ្រិន? ជំនាញទាំង៩នេះ សហគ្រិនទាំងអស់គួរតែចេះស្ទាត់
គំនិតដែលភាពជឿនលឿនទាន់សម័យកាលនិងអាចរំញោចឲ្យចិត្តចង់ឃើញមានការផ្លាស់ប្ដូរ ជាសញ្ញាល្អគ្រប់គ្រាន់សម្រាប់គិតអំពីសហគ្រិនភាព។
អ្នកណាម្នាក់ដែលគិតភ្លាមចង់ក្លាយជាមហាសេដ្ឋីនឹងបរាជ័យ ព្រោះសហគ្រិនពិតមិនបង្អួតទ្រព្យទេ ពួកគេមានចំណេះនិងមានគោលដៅបង្កើតអ្វីថ្មីៗសម្រាប់សង្គម។
ទាំងអស់នេះ ពឹងផ្អែកលើជំនាញ ចំណង់ចំណូលចិត្តនិងការខ្នះខ្នែង ហើយជឿជាក់ខ្លួនឯង។
ដើម្បីក្លាយជាសហគ្រិនពិត គេត្រូវតែមានជំនាញពិតប្រាកដមួយចំនួនដើម្បីបម្រុងទុកដូចជា៖
១ ទំនាក់ទំនង
សមត្ថភាពក្នុងបង្កើនកេរ្តិ៍ឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការដឹកនាំព្រឹត្តិការណ៍បណ្ដាញដែលមិនមែនផ្អែកលើការផ្ដល់អំណោយ ឬទិញទឹកចិត្តឲ្យគេចុះផ្សាយ ប៉ុន្តែត្រូវមានគំនិតដ៏ពិសេសដែលអ្នកដទៃកោតសរសើរ។
២ ពូកែស្ដាប់
គេនឹងដឹងអំពីទីផ្សារយ៉ាងជ្រាលជ្រៅ ហើយធ្វើអ្វីទៅក៏មិនសូវជាខុសក្រុមគោលដៅ ព្រោះគេចំណាយពេលជួបមនុស្សនិងសិក្សាអំពីសង្គមជាក់ស្ដែងជានិច្ច។
៣ បង្កើតទំនុកចិត្ត
សហគ្រិនគឺជាអ្នកដឹកនាំ គេត្រូវតែក្លាហាននាំមុខក្នុងការចាប់ផ្ដើមចលនា ហើយប្រាប់ពិភពលោកអំពីអ្វីមួយដែលគេជឿ។ គេមិនចម្លងគំនិតអ្នកផ្សេង ហើយគេមានសកម្មភាពថ្មី។ អ្នកគួរឲ្យទុកចិត្តបាននឹងមានគេដើរតាម។
៤ មានការតភ្ជាប់ដូចដែកឆក់
គេមានសមត្ថភាពទាញយកប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កើតទំនាក់ទំនងដ៏មានឥទ្ធិពលដែលជាទំនាក់ទំនងអរូប ហើយយូរអង្វែង។
៥ សមត្ថភាពបំបាត់ភាពតានតឹង
សហគ្រិនភាពមិនចុះចាញ់ភាពតានតឹង ហើយគេតែងតែដោះស្រាយជាមួយស្ត្រេសបានដោយការត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងគំនិតអវិជ្ជមាន។
៥ សកម្មភាពពិសេស
ពួកគេចូលចិត្តចាប់យកយូហ្គា ការ ប្រដាល់ ងូតទឹកពពុះ ធ្វើម្ហូបអានសៀវភៅហើយចេះកំណត់ចំនួនកែវប្រសិនបើគេមានពិធីជប់លៀងត្រូវសេពសុរា។

៦ គេមានសមត្ថភាពក្នុងការសរសេរដែលមានប្រសិទ្ធភាព
សហគ្រិនត្រូវតែចេះសរសេរ គេមិនចាំបាច់ខ្លាំងស្មើភាពជាអ្នកសារព័ត៌មាន តែគេមិនដែលស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតឲ្យទៅជាពាក្យដែលមានឥទ្ធិពល ទាញយកអ្នកវិនិយោគនានា។
៧. សមត្ថភាពគ្រប់គ្រងមនុស្ស
គេមិនខ្លាចក្នុងការនិយាយពាក្យលា ទៅកាន់បុគ្គលិកមិនល្អ ក៏មិនខ្លាចក្នុងការទៅជួបបុគ្គលិកល្អ ហើយលួងលោមពួកគេឲ្យជឿជាមួយគោលដៅខ្លួនដែរ។
៨ សមត្ថភាពក្នុងការផ្ដោត
នៅពេលចាប់យកអាវធំជាសហគ្រិន គ្រប់គ្នានឹងត្រូវចូលទៅក្នុងតំបន់ដែលត្រូវបានគេស្គាល់ថាជាការផ្ដោតអារម្មណ៍។ ការផ្ដោតអារម្មណ៍ត្រូវការវិន័យ និងការតាំងចិត្ត ការប្រឹងប្រែងដោយចេតនាចងចាំពីមូលហេតុនៃការបើកអាជីវកម្មដំបូងដោយមិនវៀចវេរចាកគោលដៅព្រោះសម្ដីឬឧបសគ្គឡើយ។
៩ សមត្ថភាពក្នុងការនិយាយ
ការនិយាយគឺជាសិល្បៈមានតម្លៃមួយដែលធ្វើឲ្យសំឡេងឮទោះបីជាបំពង់សំឡេងធម្មជាតិរបស់យើងខ្សោយ ជាមួយគុណសម្បត្តិបីយ៉ាងសម្រាប់និយាយដែលមានភាពជាក់លាក់នៃពាក្យពេចន៍ មានចេតនាយឺត ៗ តែឥទ្ធិពលខ្លាំង៕
ដោយ សុភា
ប្រភព Forbes
ចុចអាន៖៥ វិធីជំរុញចិត្តខ្លួនឯងនៅកន្លែងធ្វើការនៅពេលមានអារម្មណ៍មិនពេញចិត្ត
ចុចអាន៖បើឆ្លាត ហាងកាហ្វេតូចៗ គឺជាគំនិតផ្តើមអាជីវកម្មល្អជាងទិញអជ្ញាប័ណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?