អាជីព
បន្លែធម្មជាតិកសិករដាំមានអ្នកបរិភោគគាំទ្រច្រើនមិនប៉ះពាល់ដល់សុខភាព
បន្លែចម្រុះដែលកសិករនៅក្នុងខេត្តស្ទឹងត្រែងនាំយកមកលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ប្រជាពលរដ្ឋមានជំនឿថា គ្មានសារធាតុគីមី ហើយទទួលបានការគាំទ្រពីអ្នកបរិភោគមិនប៉ះពាល់ដល់សុខភាពជាផ្នែកមួយជំរុញឲ្យបងប្អូនកសិករយើង កាន់តែបង្កើនការដាំដុះបន្ថែមទៀតអាចរកប្រាក់ចំណូលបានគួរសមសម្រាប់ដោះស្រាយជីវភាពក្នុងបន្ទុកគ្រួសារ។
លោកស្រី សេង ប៊ុនណា រស់នៅសង្កាត់ក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ បន្លែចម្រុះដែលកសិករ ផលិតបាន បច្ចុប្បន្ននេះប្រជាពលរដ្ឋពេញនិយមហើយក៏មានអ្នកភូមិខ្លះទិញយកទៅលក់បន្តតាមម៉ូតូ ដែលធ្វើឲ្យសិករត្រូវការពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមជាលក្ខណៈគ្រួសារ ឬជាអាជីពដើម្បីនាំចេញមកលក់នៅទីផ្សារ។
លោកស្រីថា៖ ការនិយមបរិភោគបន្លែធម្មជាតិនេះ បានកើនឡើង ខណៈប្រជាពលរដ្ឋកាន់តែយល់អំពីគ្រោះថ្នាក់ចំពោះសុខភាព ដែលបណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើជីគីមី និងថ្នាំពុលកសិកម្ម ច្រើនហួសកំរិត ឬបន្លែនាំចូលគ្មានប្រភពច្បាស់លាស់។
អ្នកស្រី ប៊ី សូកូលា អ្នកលក់បន្លែនៅផ្សារសាមគ្គីបានបញ្ជាក់ថា៖ក្នុងស្ថានភាពមួយរយៈនេះបន្ទាប់ពីក្រសួងសុខាភិបាលបានណែនាំស្តីពី ការធ្វើអនាម័យ សុខភាពសង្កេតឃើញបងប្អូនយើងយល់ដឹងកាន់តែច្រើន និងបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សារសុខភាពបានល្អប្រសើរ។
លោក ស្រីស៊ីនចិន្តា កសិករដាំបន្លែនៅឃុំកំភុនបានសាទរចំពោះ ការបញ្ជាទិញបន្លែសរីរាង្គ ពីអតិថិជនទៅទីផ្សារ ព្រោះបានមកប្រមូលទិញបន្លែជាប្រចាំធ្វើឱ្យកសិករសប្បាយចិត្តក្នុងការប្រឹងប្រែងផលិតបន្លែបានកាន់តែច្រើនទៅតាមការបញ្ជាទិញ។
សូមបញ្ជាក់ថា៖ ការបញ្ជាទិញបន្លែគ្មានជាតិគីមី ឬបន្លែសរីរាង្គ ពីទីផ្សារនេះ វាជាកម្លាំងចលករមួយបានបង្កើនបរិមាណ ឱ្យកសិករប្រឹងប្រែងដាំដុះបន្លែឱ្យបានច្រើនមុខទាំងបន្លែស្លឹកនិងបន្លែផ្លែដូចជា ស្ពៃ សាឡាដ៍ ខាត់ណា ស្ពៃក្តោប ត្រកួន ស្កឹកគ្រៃ ម្ទេស សណ្តែក ននោង ត្រប់ ត្រឡាច ម្រះ ពោត ល្ហុង ឆាយថាវ និងជី ស្លឹក គ្រប់ប្រភេទជាដើម៕
អត្ថបទ៖ ងិន លីម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់