អាជីព
ទម្លាប់ល្អៗនៃសហគ្រិនជោគជ័យ ដែលយើងគួរចងចាំទុកជាមេរៀនជីវិត
ភាគច្រើនគ្រប់គ្នាប្រាកដជាដឹងពីទម្លាប់ធម្មតារបស់មនុស្សជោគជ័យ ក្រោកពីព្រលឹមញ៉ាំអាហារពេលព្រឹក និងបង្កើតបណ្ដាញទាក់ទង។ ចុះយ៉ាងណា ចំពោះទម្លាប់ហិរញ្ញវត្ថុនៅពីក្រោយសហគ្រិនជោគជ័យ? តើពួកគេកំពុងធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ?
នេះគឺជាទម្លាប់ហិរញ្ញវត្ថុចំនួន ៦ ដែលត្រូវបានលើកឡើងជាញឹកញាប់ របស់សហគ្រិនជោគជ័យ ៖
១. កសាងបណ្ដាញជាមួយអ្នកអាជីវកម្មដូចគ្នា

យើងអាចស៊ាំនឹងការបដិសេធ ប៉ុន្តែសហគ្រិនជោគជ័យមិនត្រឹមតែចូលចិត្តបណ្ដាញទេ ពួកគេក៏ចូលរួមពិធីជប់លៀងនិងពិធីជួបជុំអាជីវកម្មដែរ។ ពួកគេប្រើបណ្ដាញបង្កប់ន័យ។ ភាពជាដៃគូជាប្រសិទ្ធភាពមួយដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ណាមួយ នៃផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្មពួកគេ នាពេលអនាគត។
ហើយជាពិសេសបង្កើតទំនាក់ទំនងអាជីវកម្មជាមួយដៃគូ ដែលអាចជួយយើងឲ្យរីកចម្រើន។ សហគ្រិនជោគជ័យយល់ថាភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនជាសំណើរយៈពេលខ្លីទេ។
២. ចំណាយតិចតួចមុនពេលចំណាយធំ
ជាពិសេសនៅពេលទើបតែចាប់ផ្ដើម ត្រូវប្រយ័ត្នពីរបៀបដែលយើងត្រូវចំណាយលុយ។ ទិញតែអ្វីដែលចាំបាច់បំផុតដើម្បីធ្វើអាជីវកម្ម។ សហគ្រិនជោគជ័យមិនចាប់ផ្ដើមដោយការទិញវត្ថុប្រណីតទេ ពួកគេចាប់ផ្ដើមដោយការទិញតែរបស់ចាំបាច់ប៉ុណ្ណោះ។
៣. ដឹងពីបំណុល
សហគ្រិនជោគជ័យម្នាក់ ដឹងពីបំណុលហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេម្នាក់ៗ។ ពួកគេដឹងពីអ្វីដែលគួរធ្វើនិងមិនគួរធ្វើ ឬពេលណាមួយដែលអាជីវកម្មជួបការលំបាក។
នេះជាអ្វីរឿងចាំបាច់ដែលយើងត្រូវដឹង និងទទួលខុសត្រូវ នៅពេលវេលាណាមួយ។
៤. រៀនពីហានិភ័យហិរញ្ញវត្ថុតូចៗ
សហគ្រិនជោគជ័យជាច្រើនបានរកឃើញវិធីដើម្បីសម្របខ្លួន។ ជាជាងការដាក់លក់ផលិតផលជាមួយនឹងការវិនិយោគដ៏ច្រើន ពួកគេនឹងអភិវឌ្ឍគម្រោងសាកល្បង ហើយដាក់ចេញនូវសកម្មភាពហិរញ្ញវត្ថុតិចតួច ដើម្បីមើលថា តើទីផ្សារទទួលបានយ៉ាងដូចម្ដេច។ ហើយការដាក់ចេញនូវសកម្មភាពហិរញ្ញវត្ថុតិចតួចនេះគឺមានគោលបំណង២។
ទី១ សហគ្រិនសាកល្បងទីផ្សារដើម្បីមើលថា តើមានគេចាប់អារម្មណ៍ផលិតផលថ្មីដែរឬទេ។ ទី២ ការពារសហគ្រិនពីហានិភ័យ។
បើយើងវិនិយោគហិរញ្ញវត្ថុតិច ការបរាជ័យលើអាជីវកម្មក៏មានវិបត្តិហិរញ្ញវត្ថុតិចតួចដែរ។
៥. ដាក់ទីផ្សារមុន
សហគ្រិនជោគជ័យគ្រប់រូបត្រូវមើលទីផ្សារហើយដាក់ទីផ្សារមុនខ្លួនឯង និងគំនិតរបស់ពួកគេ។ មិនថាគំនិតនេះអស្ចារ្យប៉ុណ្ណាក៏ដោយ ចាំបាច់ត្រូវតែមានផ្នែកហិរញ្ញវត្ថុចូលទៅក្នុងទីផ្សារ ដើម្បីឲ្យមានតម្លៃ។ កុំធ្វើតាមអារម្មណ៍ មិនចឹងអាជីវកម្មអាចរងទុក្ខយ៉ាងខ្លាំង។
៦. ស្វែងយល់ពីសក្ដានុពលនៃលំហូរសាច់ប្រាក់
សហគ្រិននិងអ្នកនិពន្ធដែលលក់ដាច់បំផុតលោក Ed O’Keefe ពន្យល់ថា៖ ” គន្លឹះសំខាន់បំផុតសម្រាប់ការចាប់ផ្ដើមរកស៊ីគឺត្រូវគូសផែនទីអនាគតហិរញ្ញវត្ថុរបស់អ្នក។ មានសហគ្រិនថ្មីៗច្រើនធ្លាក់ចូលក្នុងអន្ទាក់បំភាន់ ដែលគ្រប់យ៉ាងហាក់ដូចជាកំពុងរីកចម្រើន។

ទាំងនោះរួមមាន ការទទួលបានរបស់អតិថិជនច្រើន ដោយដើរតាមទ្រឹស្ដីអាជីវកម្មជោគជ័យមួយ។ ប៉ុន្តែបើមិនមានលំហូរសាច់ប្រាក់វិជ្ជមានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ប្រតិបត្តិការក្នុងរយៈពេលខ្លីទេ នោះអាជីវកម្មអាចឈានទៅរកការបរាជ័យឥតដឹងខ្លួន។ មុនពេលចាប់ផ្ដើមត្រូវប្រាកដថា អ្នកអាចទប់ទល់ការចំណាយរយៈពេលយូរ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាងលើកកម្ពស់ក្រមសីលធម៌រឹងមាំនៅក្នុងអង្គភាព
ចុចអាន៖ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន