អាជីព
អាថ៌កំបាំងធំ៤ ដែលមេដឹកនាំជាច្រើនមិនបានយល់ទាន់ពេលវេលា
ភាពជាអ្នកដឹកនាំមិនថាក្រុមហ៊ុន ឬអាជីវកម្ម គឺត្រូវទាមទារការការសម្រេចចិត្តដោយភាពត្រឹមត្រូវក្នុងក្រុមទាំងមូល។ បើអ្នកដឹកនាំឆេវឆាវ ធ្វើអ្វីតាមតែចិត្តឯង ហើយគ្មានសមាធិក្នុងខ្លួនសោះ នោះការងារក្នុងក្រុមក៏មិនរីកចម្រើនទៅមុខដែរ។
នេះគឺជាវិធី ៤ យ៉ាង ដើម្បីកសាងសមត្ថភាព ភាពជាអ្នកដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យសម្រាប់ក្រុមទាំងមូល។
១. ភាពស្ងប់ស្ងាត់
សំឡេងរោទ៍អ៊ីមែលឬទូរស័ព្ទ មនុស្សដើរសុទ្ធតែសំឡេងរំខានដែរ។ តើពេលណាទើបអាចមានឱកាសគិតពីគំនិតផ្ទាល់ខ្លួនរបស់យើងបានទៅ? មានពេលខ្លះការដែលយើងនៅស្ងៀមបន្តិច ធ្វើឲ្យយើងមានពេលសល់បានច្រើន។ ស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ ខួរក្បាលរបស់យើងនឹងបានសម្រាកខ្លះ។
ដោយចំណាយពេលខ្លះដើម្បីបន្ថយល្បឿន និងស្ដាប់សំណួរដែលយើងត្រូវឆ្លើយ ដោយការទទួលស្គាល់និងដឹងពីអារម្មណ៍ផ្ទាល់ខ្លួនឯង។
២. សេវាកម្ម
ក្នុងនាមជាអ្នកដឹកនាំ អារម្មណ៍ពិតជាសំខាន់ជាងអ្វីទាំងអស់ ហើយពេលវេលាគឺមានតម្លៃសម្រាប់ការសម្រេចចិត្តដ៏មានឥទ្ធិពលរបស់អ្នកដឹកនាំ។ ឆ្លៀតពេលខ្លះ ហើយលះបង់តាមរយៈសេវាកម្មដែលយើងអាចជួយអ្នកដទៃបាន។ រឿងទាំងនោះនឹងឲ្យយើងមានជំនឿនិងទស្សនវិស័យប្រសើរជាងមុន នៅពេលវេលាដែលកំពុងតែប្រព្រឹត្ត។
ការយកធនធានដ៏មានតម្លៃមួយចំនួនដែលមិនអាចរកបាន ទៅវិនិយោគក្នុងជីវិតរបស់អ្នកដទៃ ធ្វើឲ្យយើងទទួលបានអារម្មណ៍ពិសេសមួយ ដែលមិនធ្លាប់បានទទួលពីនរណាម្នាក់មិនខាន។
នៅពេលពិភពលោកកំពុងប្រាប់យើងថាយើងសំខាន់ សេវាកម្មនឹងប្រាប់យើងពីការពិតមកវិញ។
៣. ប្រារព្ធពិធីឬអបអរ
គ្រប់ជោគជ័យមិនមែនកើតឡើងតែឯង ភាគច្រើនប្រាកដជាមានអ្នកណាម្នាក់នៅពីក្រោយ ឬអាចជាក្រុមជាដើម។ ចំណាយពេលពីរបីនាទីដើម្បីអបអរសាទរក្រុមទាំងមូល គឺជាផ្នែកមួយក្នុងភាពជោគជ័យដែលយើងទទួលបាន។
មិនចាំបាច់ជារឿងធំដុំទេ អាហារថ្ងៃត្រង់នៅការិយាល័យ ឬចេញទៅទទួលទាននៅខាងក្រៅជុំគ្នាក៏បាន។

៤. គេង
មនុស្សដែលធ្វើការច្រើន តែងគេងបានតិចឬមិនសូវជាគេងជាដើម។ ក្នុងនាមជាអ្នកដឹកនាំបើគេងបានតិចម៉ោង នឹងធ្វើឲ្យយើងឆាប់ខឹង ធ្វើការសម្រេចចិត្តកាន់តែអាក្រក់ ហើយសមត្ថភាពនៃរាងកាយក៏ចុះអន់ថយ។
បើយើងជ្រើសរើសមិនគេង ហើយធ្វើការច្រើន គឺជាយុទ្ធសាស្ត្ររយៈពេលខ្លីដែលចំណេញ តែយើងនឹងត្រូវធ្វើការហួសកម្លាំងក្នុងពេលវែងដដែល។
ការងាររបស់អ្នកដឹកនាំល្អ គឺបង្កើនតម្លៃរយៈពេលវែងនៃធនធាន តាមរយៈការវិនិយោគលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលអាចកសាងតម្លៃរយៈពេលវែង ហើយមិនចំណាយប្រាក់សម្រាប់ខ្លួនឯង ក្នុងរយៈពេលខ្លីឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាងបង្ហាញថា ទីណាមានបុគ្គលិកស្រី ច្រើនក្រុមហ៊ុននោះមានលទ្ធផលខ្ពស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ