អាជីព
ខេត្តក្រចេះល្បីឈ្មោះរបស់ញាំ ២ មុខ មានរសជាតិឈ្ងុយឆ្ងាញ់
នៅពេលដែលគេនិយាយពីរបស់ហូបចុកដែលមានរសជាតិឈ្ងុយឆ្ងាញ់នៅក្នុងខេត្តក្រចេះ គេមិនភ្លេចទេលើកពី ក្រូចថ្លុងកោះទ្រង់ និងក្រឡានថ្មគ្រែ។
១. ក្រូចថ្លុងកោះទ្រង់

ក្រូចថ្លុងកោះទ្រង់ ជាផ្លែឈើសំខាន់មួយមុខដែលមានរសជាតិផ្អែមឆ្ងាញ់ និងសម្គាល់អត្តសញ្ញាណខេត្តក្រចេះ រហូតត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ។ ក្រូចថ្លុងកោះទ្រង់ល្បីដោយសាររសជាតិផ្អែម សាច់ណែនល្អ ហើយដែលមានការដាំដុះច្រើនលើទឹកដីកោះទ្រង់លើផ្ទៃដីរាប់សិបហិតា។ ក្រូចថ្លុងកោះទ្រង់ មានតម្លៃ ១០ ០០០ រៀល ទៅ ១៣ ០០០។

២. ក្រឡានថ្មគ្រែ

ក្រឡានថ្មគ្រែមានភាពល្បីឈ្មោះបោះសំឡេងនៅក្នុងខេត្តក្រចេះ ដោយសារអ្នកទទួលទានទទួលស្គាល់មានរសជាតិឈ្ងុយឆ្ងាញ់។ ក្រឡានថ្មគ្រែមានតម្លៃពី ៧០០០ ទៅ ១០ ០០០ រៀល។
ចំពោះការគ្រប់គ្រងចំណីទទួលទានទាំងពីរមុខនេះ ត្រូវបានអភិបាលខេត្តក្រចេះ លោក វ៉ា ថន បញ្ជាក់ថា គឺសមាគម និងមន្ទីរទេសចរណ៍បានណែនាំជាប្រចាំ តាមដានការយកក្រឡានមកបន្លំនៅតំបន់ទេសចរណ៍ ខណៈក្រូថ្លុងកោះទ្រង់ក៏ដូចគ្នា៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង