អាជីព
បង្កងធម្មជាតិខេត្តតាកែវទិន្នផលកើនឡើង ខណៈតម្លៃទាបខ្ពស់តាមប្រភេទលេខ ១ និងលេខ ២
បង្កងធម្មជាតិខេត្តតាកែវ មានការកើនឡើងដល់ ៦៦ តោនក្នុងឆ្នាំ២០២២ បើធៀបនិងឆ្នាំ២០២១មានតែ៤១តោនប៉ុណ្ណោះ ដែលនេះជាឱកាសសម្រាប់ភ្ញៀវទេសចរពីគ្រប់ទិសទីមកកម្សាន្ត និងសាករសជាតិ បង្កងធម្មជាតិស្រស់ៗនៅខេត្តចំណាស់មួយនេះដោយបរិបូរ។

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្ត តាកែវ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា បង្កងធម្មជាតិខេត្ត តាកែវ សម្បូរមានតែប៉ុន្មានខែប៉ុណ្ណោះ ចាប់ពីខែ វិច្ឆិកា ដល់ខែមករា តែភ្ញៀវនៅតែអាចមកទទួលទៀនបង្កងខេត្តតាកែវបានរាល់ខែ ព្រោះនៅតាមសហគមន៍ខេត្តតាកែវ ពលរដ្ឋបានចិញ្ចឹមបង្កងសម្រាប់ផ្គត់ផ្គងតម្រូវការភ្ញៀវក្រៅតែពីបង្កងធម្មជាតិដែលសប្បូរតែ២ ទៅ៣ខែ។

លោកនាយខណ្ឌជលផលបន្តថា បង្កងគឺជាផលិតផលនិងជាអត្តសញ្ញាណរបស់ខេត្តតាកែវ ដែលខេត្តមួយនេះ តែងតែទទួលបានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ដែលចង់មកសាករសជាតិបង្កងទឹកសាបដ៏ឆ្ងាញ់ពិសានេះ។ពិសេស បង្កងធម្មជាតិខេត្តតាកែវ មិនមែនសុទ្ធតែអាច រកបានរាល់ថ្ងៃឡើយ គឺមានតែតាមរដូវប៉ុណ្ណោះ ហើយភាគច្រើនប្រភពបង្កង គឺយកមកពីស្រុកអង្គរបុរី និងបុរីជលសារ។
សូមបញ្ជាក់ថា បច្ចុប្បន្នបង្កងនៅខេត្តតាកែវ មានតម្លៃដោយលេខ១ មួយគីឡូ៣៥ដុល្លារ និងលេខ២តម្លៃ២២ដុល្លារ៕


អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក