អាជីព
របរចិញ្ចឹមដង្កូវនាងត្បាញសូត្រ លក់ចេញពឹងផ្អែកលើភ្ញៀវបរទេសជាងក្នុងស្រុក
អ្នកស្រី មករា រស់នៅភូមិព្រែកបង្កង សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានចាប់របរចិញ្ចឹមដង្កូវនាង ត្បាញសូត្រលក់ជាលក្ខណៈគ្រួសារប្រមាណ ២០ ឆ្នាំ មកហើយ។
អ្នកត្បាញសូត្ររូបនេះបានបង្ហើបថា តាមពិតទៅរបរចិញ្ចឹមដង្កូវនាងនេះ មានតាំងពីជំនាន់ដូនតារបស់អ្នកស្រី ប៉ុន្តែម្ដាយអ្នកស្រីមិនចាប់របរនេះទេ លុះក្រោយមក អ្នកស្រីបានចាប់ផ្ដើមចិញ្ចឹមឡើងវិញបន្ទាប់ពីអ្នកស្រីបានបម្រើការងារឱ្យអង្គការវាយនភ័ណ្ឌមួយ។

អ្នកស្រី មករា ប្រាប់ថា អ្នកស្រីចិញ្ចឹមដង្កូវនាងយកសរសៃសូត្រ ត្បាញហូល លក់ដោយខ្លួនឯងដោយភាគច្រើនជាភ្ញៀវបរទេសជាអ្នកទិញ ច្រើនជាងភ្ញៀវក្នុងស្រុក។
អ្នកស្រី មករាប្រាប់ថា «ខ្ញុំចិញ្ចឹមលក្ខណៈគ្រួសារ បានច្រើន បានតិច វាអត់ទៀងទេ អាស្រ័យតាមរដូវកាល បើសិនជារដូវភ្លៀងខ្ញុំចិញ្ចឹមបានច្រើន ចង្អេរតូចៗ អាច ៣០ ចង្អេរ តែបើរដូវក្ដៅទុកបាន ១០ ចង្អេរ ជាធម្មតាយើងទុកតាមតម្រូវការស្លឹកមនដែលយើងមាន ដោយសារយើងអត់មានដីធំទូលាយដូចអង្គការ ឬរោងចក្រ»។

អ្នកស្រីចិញ្ចឹមដង្កូវមនរយៈពេលប្រមាណ ៤៥ ទៅ ៤៧ ថ្ងៃ ទទួលផល គឺធ្វើវិលជុំ រយៈពេលមួយឆ្នាំ ដោយពេលខ្លះអ្នកស្រីពិបាកដែរ ពេលរដូវក្ដៅ ខ្វះស្លឹកមន។
ចំពោះហូលដែលត្បាញបាន អ្នកស្រី មករា លក់ក្នុងតម្លៃ ចន្លោះ ពី ២០០ ទៅ ៣០០ ដុល្លារ ទៅតាមប្រភេទ ហើយក៏លក់បោះដុំទៅផ្សារបានខ្លះផងដែរ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង