អាជីព
ភាពវាងវៃអារម្មណ៍ (EMOTIONAL INTELLIGENCE) ជាចំណុចសំខាន់ទីមួយបង្កើនជំនាញទន់
ភាពវាងវៃខាងអារម្មណ៍ សំដៅជាសមត្ថភាពក្នុងការទទួលស្គាល់បញ្ហាភ្លាមៗបានទាន់ពេលវេលា និងគ្រប់គ្រងអារម្មណ៍ខ្លួនឬដោះស្រាយជាមួយនឹងអារម្មណ៍របស់អ្នកដទៃទៀត។
ចង់បង្កើតបាន Emotional Intelligence ក្នុងខ្លួនយើងម្នាក់ៗត្រូវការធាតុសំខាន់ៗចំនួន ៥ខាងក្រោម៖
១ ការយល់ដឹងដោយខ្លួនឯង
ចំណុចនេះទាមទារធ្វើការច្រើនជួបមនុស្សច្រើន មិនមែនជាញាណពិសេសអ្វីទេ តែត្រូវជាបទពិសោធន៍ចាស់ឆ្នាំនិងមានកម្រិតអនុវត្តិការងារធ្ងន់ លើសវ័យខ្លួនលើសមនុស្សធម្មតា ប្រឈមការងារស្មុគស្មាញ និងមានការវិភាគទៀងទាត់ប្រកបដោយសុភវិនិច្ឆ័យ អង្កេតថ្លឹងថ្លែងបានល្អិត។
២ មានវិន័យនិងដាក់បទបញ្ជាដោយខ្លួនឯង
ចំណុចនេះបង្ហាញអំពីការតាំងចិត្តខ្ពស់ និងអនុវត្តិការងារបានដោយមិនចាំបាច់មានការបង្គាប់ឬរុញច្រានច្រើន ។ ជាបុគ្គលដែលអាចគាំទ្រ ជ្រោមជ្រែងខ្លួនឯងបានគ្រប់ដំណាក់កាលនៃជីវិត ពិសេសពេលវេលាលំបាកៗ។
៣ ការលើកទឹកចិត្តនិងការយល់ចិត្ត

មានការលើកទឹកចិត្តខ្ពស់ មិនថាតែគេមិនបានហារនិយាយសោះក៏មនុស្សជុំវិញខ្លួនមានអារម្មណ៍ថា ទទួលបានការលើកទឹកចិត្តរួចស្រេចទៅហើយរាល់ពេលបានធ្វើការជាមួយគេ។
៤ ជំនាញសង្គម
ជំនាញនេះ ត្រូវការការអានតាមដានផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គមកិច្ចជានិច្ចទើបអាចបណ្តុះគំនិតដើរតាមទាន់ស្ថានភាពទូទៅ និងចេះវិភាគវិនិច្ឆ័យស្វែងរកវិធីប្រាស្រ័យទាក់ទងបានយ៉ាងល្អក្នុងចំណោមបណ្តាញសង្គមនានា ប្រកបដោយគុណភាព។

បង្កើតភាពវាងវៃនៃអារម្មណ៍ (Emotional Intelligence) ប្រហែលជាមិនមែនជាជំនាញសំខាន់បំផុតសម្រាប់ជោគជ័យនោះទេ គឺត្រូវការច្រើនទៀត ប៉ុន្តែនៅក្នុងការវិភាគរបស់និយោជិកថ្មីៗដែលមិនបានបំពេញផលិតភាពការងារល្អ តាមការរំពឹងទុកក្នុងរយៈពេល ១៨ ខែដំបូងនៃអាជីពខ្លួន មាន ២៣% បានបរាជ័យដោយសារតែភាពឆ្លាតវៃខាងអារម្មណ៍នេះទាបហួសពេក។
មនុស្សដែលមានវាងវៃអារម្មណ៍ (Emotional Intelligence) ទាបមិនត្រឹមតែពិបាកបង្កើនជំនាញទន់ថែមទាំងរងបញ្ហាបន្ថែមដូចជា៖
១ បាត់ទំនុកចិត្ត ច្រណែននិងប្រៀបធៀប
២ ឆ្ងល់ជានិច្ចអំពីខ្លួនឯងថាហេតុអ្វីមិនបានជោគជ័យតែមិនបានប្តូរចំណុចខ្សោយចេញ
៣ មានអារម្មណ៍ពិបាកទុកចិត្តអ្នកដទៃ(ការចាប់ផ្តើមនៃDepression)
៤ យល់ថាខ្លួនល្អគ្រប់គ្រាន់ហេតុអ្វីផលិតភាពមិនបានល្អ
ប្រែសម្រួល៖ សុភា
ប្រភព៖HubSpost
ចុចអាន៖ទម្លាប់ល្អៗនៃសហគ្រិនជោគជ័យ ដែលយើងគួរចងចាំទុកជាមេរៀនជីវិត
ចុចអាន៖ជំនាញទន់ ៖ ឥរិយាបថដឹកនាំក្រុម Team Player Attitude អាចរៀនបាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត