អាជីព
របរដាំដំណាំលើដីទំនេរអាចផ្តល់សេដ្ឋកិច្ចប្រចាំថ្ងៃដល់ពលរដ្ឋបន្ថែម
បន្លែគ្រប់ប្រភេទដែលអាជីវករលើកយកពីប្រជាកសិករដែលបានដាំនៅតាមដីភូមិត្រូវបានដាក់លក់លើទីផ្សារនានាក្នុងក្រុងយ៉ាងស្រស់បំព្រង។ ហើយប្រជាពលរដ្ឋដែលនិយមបរិភោគបន្លែក៏មានចំណាប់អារម្ភខ្លាំងជាងបន្លែនាំចូលតាមរយៈការសង្កេតសម្គាល់ដឹងយ៉ាងជំនាញទើបពួកគាត់ម្នាក់ៗដើរតម្រង់ទៅកន្លែងលក់បន្លែក្នុងស្រុកដែលបានលើកស្ទួយដល់បន្លែធម្មជាតិក្នុងស្រុកកាន់តែមានសន្ទុះក្នុងរយៈពេល១ខែចុងក្រោយនៃឆ្នាំនេះ។
ហើយអាជីវករអ្នកយកពីកសិករមកលក់បន្តក៏បានផលចំណេញគ្រាន់បើ ធ្វើឲ្យកម្រិតគ្រួសារមានការល្អប្រសើ ជាប្រចាំថ្ងៃរបស់ពួកគាត់ជាបន្តបន្ទាប់។
មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា នេះជាការប្រសើរទាំងអ្នកដាំ និងអ្នកយកមកលក់បន្តហើយមានសុខភាពល្អសម្រាប់អ្នកបរិភោគខណៈឆ្នាំនេះសន្ទុះនៃការដាំបន្លែ និងចិញ្ចឹមសត្វនៅតាមដីភូមិដែលនៅទំនេរមានកំណើនល្អជាងឆ្នាំកន្លងទៅស្របពេលកសិករបាននាំគ្នាំចិញ្ចឹមសត្វមាន់ទាមានកំណើនខ្ពស់ក្នុងរយៈពេលមួយខែចុងក្រោយនៃឆ្នាំនេះ។
លោក ឈឿន ថុល ជាកសិករ រស់នៅ ភូមិស្នោ ឃុំខ្ពបស្រុកឯកភ្នំ ដែលមានដីភូមិជាង២រ៉ៃ ដែលកន្លងទៅលោកមិនបានគិតដល់ តែពេលនេះលោកបានប្រើប្រាស់ដើម្បីជាផលប្រយោជន៍ក៏បានហុចផលបណ្តើរៗជាប្រចាំថ្ងៃធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់លោកកាន់តែល្អប្រសើមិនពិបាកដើរបុលឬចងការគេដូចគ្រាមុនសម្រាប់ផ្គត់ផ្គង់កូនៗរៀនទៀតនោះទេ។
លោកបន្តថា កំណើនសេដ្ឋកិច្ចគ្រួសាររបស់លោកបានល្អប្រសើនេះគឺកើតចេញពីកម្លាំងញើសឈាមដែលបានកែច្នៃដីភូមិដែលនៅទំនេរឲ្យក្លាយជាផលប្រយោជន៍ដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារលោកដែលក្នុងនោះមានដាំសណ្តែកកួ ត្រសក់ ក្រូចឆ្មា ចេក ជាដើម ហើយក្រៅពីនេះក៏មានចិញ្ចឹមសត្វខ្លះផងដែរ ដើម្បីប្រមូលអាចម៌ មាន់ ធ្វើជាជី សេរីរាង្គ ធម្មជាតិដោយប្រើប្រាស់ជាមួយនិងអង្កាមទើបដំណាំលោកលូតលាស់លឿនហើយមានពណ៌ស្រស់ល្អ មិនប៉ះពាល់ ដល់សុខភាព ទាំងគ្រួសាររបស់លោកទាំងអ្នកទិញយកទៅបរិភោគ ដោយលោកមិនដែលទិញ ជីគីមី ផ្សេងមកប្រើប្រាស់នោះទេ តែបើខ្វះលោកកំម៉ង់ទិញជីសេរីរាង្គធម្មជាតិពីអ្នកចិញ្ចឹមមាន់កសិកម្មបន្ថែមក្នុងតម្លៃសមរម្យហើយបានផលច្រើន។
អាជីវករអ្នកស្រី មុំ ក្នុងវ័យចំណាស់ និងអ្នកស្រី សុខ ឃឿន បានលើកឡើងប្រហាក់ប្រហែលគ្នាថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះអ្នកស្រីលក់ដាច់គ្រាន់បើបើធៀបនឹងបន្លែចូលដែលអ្នកស្រីបានយកមកលក់កន្លងទៅ តែពេលនេះពួកលោកស្រីបានលើកយកពីកសិករតាមភូមិវិញដែលពួកគាត់បានដាំនៅតាមដីភូមិហើយពួកគាត់ប្រើតែជីអាចម៌មាន់ជាមួយអង្កាមតែ ប៉ុណ្ណោះដែលមានរស់ជាតិឆ្ងាញ់មានពណ៌ស្រស់ល្អទើបពួកលោកស្រីយកមកលក់មានអតិថិជនមកទិញច្រើនធ្វើឲ្យពួកអ្នកស្រីបានចំណេញគ្រាន់បើជាងគ្រាមុនៗ។
ជាមួយគ្នានេះដែរលោកស្រី ណុប សោភ័ណ្ឌ វ័យ ៤០ ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាឈ្មួញលក់ជីអាចម៍មាន់ដ៏ធំមួយក្នុងខេត្តបាត់ដំបង បានឲ្យ កម្ពុជាថ្មី ដឹងដែរថា មុខរបរលក់ជីអាចម៍មាន់នេះ អ្នកស្រីបានដំណើរការអស់រយៈពេល ៤ ឆ្នាំហើយ ដោយយល់ឃើញថា វាមានអត្ថប្រយោជន៍ដល់ប្រជាកសិករដែលនិយមប្រើប្រាស់ជីប្រភេទអាចម៍មាន់ សម្រាប់លើដំណាំផ្សេងៗ ស្របតាមការនិយមពីកសិករសម័យដើមរបស់ខ្មែរយើងផង មិនមានសារធាតុគីមីប៉ះពាល់ដល់សុខភាពទេ។
ស្របតាមតម្រូវការរបស់ប្រជាកសិករនិយមប្រើប្រាស់ក្នុងពេលបច្ចុប្បន្នលើទីផ្សារ ជីគីមីគ្រប់ប្រភេទ ហក់ឡើងតម្លៃខ្ពស់ ដូចនេះហើយតាមរយះកសិដ្ឋានចិញ្ចឹមសត្វមាន់ ដែលមានទីតាំងស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង របស់ម្តាយមុីងអ្នកស្រីដែលបច្ចុប្បន្ន មាន់មាន ៧រោង ដោយក្នុង ១ រោង មាន់ចាប់ពី ១២,០០០ ទៅ ១២,៥០០ ក្បាល សរុបទាំងអស់ជិត ១០ ម៉ឺនមាន់។
ចំណែកការប្រមូលអាចម៍មាន់ ធ្វើឡើងសម្រាប់ ២ ខែម្ដង ដោយប្រមូលម្តងៗ ក្នុង ១ រោង បាន ២០ តោន។ ក្នុងនោះប្រើអង្កាម ៥ តោន សម្រាប់ក្រាលយកអាចម៍មាន់ និងមានបាចកំបោរសម្រាប់សម្លាប់មេរោគផង បើសរុបទាំង ៧ រោង ក្នុង ២ ខែម្តង បានចំនួន ១៤០ តោន។ខណៈជីគីមីឡើងថ្លៃរហូតដល់ ១ ការុង ជាង ១០ ម៉ឺនរៀល(ជីមកពីវៀតណាម)។ រីឯជីពីប្រទេសថៃ ១ ការុង មានតម្លៃជិត ២០ ម៉ឺនរៀល “១៨ ដល់ ១៩ ម៉ឺនរៀល”។
បើធៀបនឹងជីអាចម៍មាន់ អ្នកស្រីលក់ឲ្យកសិករ ក្នុង ១ តោន តែ ២០ម៉ឺនរៀលប៉ុណ្ណោះ ហើយប្រើប្រាស់ លើដំណាំបានច្រើនយ៉ាង ហុចទិន្នផលខ្ពស់ និងបង្កឲ្យដីមានជីវជាតិល្អផង។
ជាមួយគ្នានេះកសិករដាំដំឡូងមីម្នាក់គឺលោក”ចាន់”ក៏បានរៀបរាប់ដែរថា:ជាច្រើនឆ្នាំកន្លងមកនេះលោកធ្លាប់តែប្រើប្រាស់ជីគីមីដាក់ដំណាំដំឡូងមីទទួលបានទិន្នផលច្រើនបំផុតត្រឹមជិត៣០តោនក្នុងមួយហិកតា។ ហើយក្រោយមកលោកបានសាកល្បងប្រើជីសេរីរាង្គ “អាចម៍មាន់” វិញ លោកទទួលបានទិន្នផលដំឡូងមីខ្ពស់ជាងការប្រើជីគីមី ចន្លោះពី៤០ ដល់ ៤៥ តោន ក្នុង ១ហិកតា។
លោកបន្តថា ដោយសារតែការប្រើជីអាចម៍មាន់ទទួលទិន្នផលខ្ពស់ជាង ជីគីមី រូបលោក ក៏ដូចកសិករផ្សេងទៀត បានកាត់បន្ថយការប្រើ ជីគីមី។ ហើយបច្ចុប្បន្នលោកបានកុម្ម៉ង់ទិញជីអាចម៍មាន់ម្ដងជាង ៥០តោន សម្រាប់ប្រើលើដំណាំ ដំឡូង និងដំណាំដទៃទៀតផងដែរ ម្យ៉ាងទៀតជីអាចម៍មាន់ ចំណាយសោហ៊ុយតិចជាងប្រើប្រាស់ ជីគីមី ហើយទទួលបានផលច្រើនគួសម ហើយលោកនឹងបន្ថែមមុខរបរដាំបន្លែលើដីភូមិបន្ថែមទៀតផងដែរដោយផ្នែកលើជីសេរីរាងធម្មជាតិនេះ។
ចំណែកលោក ហេង សិទ្ធ មន្ត្រី នៃមន្ទីរកសិកម្មខេត្ត ក៏បានពន្យល់ដែរថា ជីប្រភេទអាចម៍សត្វដូចជា ជ្រូក មាន់ ទា គោ ក្របី អាចប្រើបានទៅលើផលដំណាំគ្រប់ប្រភេទ អាស្រ័យលើកសិករមានជំនាញលាយជាល្បាយរបស់វាមុននឹងប្រើប្រាស់ទៅលើផលដំណាំ។ ហើយជីអាចម៍មាន់ ពិតជាពិសេសណាស់ កសិករប្រើប្រាស់លើគ្រប់ដំណាំកសិកម្ម ដោយយកផេះអង្កាមធ្វើជាល្បាយរបស់វាសម្រាប់ប្រើឲ្យដំណាំហុចផលល្អ និងបង្កើនជីវជាតិដល់ដីស្រែ ឬចម្ការបានយ៉ាងល្អផងដែរ បានធ្វើឲ្យកសិករកាត់បន្ថយថវិកាសម្រាប់ចំណាយលើតម្លៃជីគីមីគ្រប់ប្រភេទដែលនាំចូលលក់ក្នុងតម្លៃខ្ពស់ក្នុងពេលនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ