Connect with us

អាជីព

មនុស្ស​គគោក ហេតុអ្វី​គេ​និយម​ដណ្ដើម​យក​បុគ្គលិក​របស់​គូប្រជែង?

បានផុស

នៅ

នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ការ​ប្រកួតប្រជែង​ដណ្ដើម​យក​អតិថិជន​ខ្លាំង ឬ​ពិបាក​រក​មនុស្ស​មាន​ទេពកោសល្យ​ល្អ គេ​តែងតែ​ត្រូវ​បាន​ទីប្រឹក្សា បង្វែរ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​ការ​ប្រកួត«ដណ្ដើម​មនុស្ស»។

ត្បិត​តែ​រឿង​នេះ​គួរ​ឲ្យ​ខឹង តែ​មនុស្ស​ជា​ច្រើន​បាន​សម្រេចចិត្ត​ធ្វើ​ឡើង​ព្រោះ​ភាព​ចាំបាច់។អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុន ដែល​ពី​មុន​ធ្លាប់​ជា​គូ​ប្រកួតប្រជែង​ជាមួយ​និយោជក​ខ្លួន បាន​មក​ធ្វើការ​ជាមួយ​នឹង​ថាមពល​កើន​ឡើង ដែល​ជា​រឿយៗ​ប្រែ​ទៅ​ជា​ការ​លក់​ឬ​ផលិតភាព​ខ្ពស់។

លោក Thorsten Grohsjean សហ​អ្នកនិពន្ធ​ការ​សិក្សា​និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​នៃ​យុទ្ធសាស្ត្រ ទីផ្សារ​សាកលវិទ្យាល័យ Ludwig Maximilian ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​មាន​ប្រសាសន៍​ថា“ ការ​ប្រកួតប្រជែង​គឺ​ល្អឥតខ្ចោះ ដើម្បី​មើល​ឃើញ​នូវ​អ្វី​ដែល​បុគ្គលិក​សក្ដានុពល​អាច​ធ្វើ​បាន​ហើយ​យើង​មាន​លទ្ធភាព​ទទួល​យក​ពួកគេ​មក​ជា​ក្រុម​ជោគជ័យ​តំណាល​គ្នា​ដែរ​អត់?” ។ ទោះ​យ៉ាងណា​អ្វី​ដែល​សំខាន់​ជាង​នេះ​ក្នុង​ការ​សិក្សា​គឺ​តួនាទី​នៃ​ការ​ប្រកួតប្រជែង​ទាំង​អតិថិជន​ទាំង​ធនធាន​មនុស្ស។

ការ​ដណ្ដើម​បុគ្គលិក​ឬ​អ្នក​ជំនាញ​ជា​រឿង​អាក្រក់?

ការ​វាស់​ស្ទង់​អាំងតង់ស៊ីតេ​នៃ​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​បុគ្គល​អាច​ជា​ការ​ពិបាក​ដូច្នេះ​ Grohsjean និង​សហសេវិក​របស់​គាត់​បាន​សម្លឹង​មើល​ទៅ​ខាងក្រៅ​វិស័យ​សាជីវកម្ម​អាណាចក្រ​មួយទៀត គឺការឈ្លានពានដណ្តើមយកកម្លាំងល្អៗមករួមជាមួយខ្លួនសម្រាប់ហេតុផល៣យ៉ាង៖

១ កីឡាករ​ល្អ​តែងតែ​ផ្លាស់ប្ដូរ​ក្រុម

ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​អំពី​កីឡាករ​ដែល​សកម្ម​អំឡុង​រដូវ​កាល ២០១១-១២ និង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម NHL ច្រើន​ដើម្បី​វាស់​អាំងតង់ស៊ីតេ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​បាន​ឃើញ​ថា បើ​និយោជិក​ថ្មី​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​ចាស់​របស់​ពួកគេ ពួកគេ​កាន់​តែ​បញ្ឆេះ​ចិត្ត​ពុះពារ​ឧបសគ្គ។

កីឡាករ​ដែល​ប្រកួត​ជាមួយ​ក្លឹប​ចាស់​ឬ​មិត្ត​រួម​ក្រុម​ទំនង​ជា​កាន់​តែ​បញ្ចេញ​ទេពកោសល្យ​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ មាន​ន័យ​យ៉ាងណា​សម្រាប់​ការ​យក​អ្នក​ជំនាញ​ចេញ​ពី​គូប្រជែង

ការ​សិក្សា​បាន​បង្ហាញ​ថា ខណៈ​ពេល​ដែល​ការិយាល័យ​របស់​មេដឹកនាំ​ថ្មី​មាន​ការ​លើកទឹកចិត្ត​ច្រើន​ជាង​នោះ សក្ដានុពល​នៃ​ឥរិយាបថ​វិជ្ជមាន​នៅ​ក្នុង​កន្លែង​ធ្វើការ​និង​ការ​ផ្ដល់​ឲ្យ​តម្លៃ​ថ្មី មិន​ត្រឹម​តែ​ទទួល​បាន​ធនធាន​មនុស្ស​និង​កម្លាំង​ជំរុញ​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​និយោជិក​ថ្មី​នឹង​ខិតខំ​ធ្វើការ​លើស​កន្លែង​មុន​ទៅទៀត ជា​ពិសេស​នៅ​ពេល​ប្រកួតប្រជែង​ជាមួយ​អតីត​និយោជក​របស់​ពួកគេ” ។ អ្វី​ដែល​ច្បាស់​បំផុត​នោះ​គឺ​ថា​ពួកគេ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ថ្មី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ចាស់ ប៉ុន្តែ​មិនមែន​ប្រឆាំង​នឹង​សហសេវិក​ចាស់​ទេ។ មធ្យោបាយ​ដ៏​មាន​សក្ដានុពល​ដើម្បី​កាត់បន្ថយ​បញ្ហា​នេះ​គឺ​ជួល​ក្រុម​ទាំង​មូល​ជំនួស​ឲ្យ​ការ​ដណ្ដើម​យក​បុគ្គល​ម្នាក់ៗ។

នៅ​ក្នុង​មុខតំណែង​ដូចជា​ការ​លក់​ក៏​អាច​ជា​យុទ្ធសាស្ត្រ​ដើម្បី​ដាក់​និយោជិក​ថ្មី​ដែល​មក​ពី​ក្រុមហ៊ុន​គូប្រជែង លើ​គណនេយ្យ​ឬ​គម្រោង​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ​អតីត​និយោជក​របស់​ពួកគេ ព្រោះ​ពួកគេ​នឹង​បង្ហាញ​អាកប្បកិរិយា​ប្រកួតប្រជែង​ល្អិតល្អន់​ជាង​មុន។

៣ ការ​ដណ្ដើម​ជា​រឿង​ធម្មតា​ក្នុង​ការ​រកស៊ី

ការ​ដេញ​តាម​ចាប់​យក​បុគ្គលិក​ថ្នាក់​ខ្ពស់ របស់​ដៃគូ​ប្រជែង កើត​មាន​ធម្មតា​នៅ​បណ្ដា​ក្រុមហ៊ុន​ធំៗ​ក្នុង​លោក។  ជា​ញឹកញាប់​បេក្ខជន​ដែល​សក្ដិសម​នឹង​ការ​ដណ្ដើម​យក ភាគច្រើន​មាន​សមត្ថភាព​ជឿនលឿន​មិន​ឈប់ឈរ​ទេ ព្រោះ​ពួកគេ​មាន​គោលដៅ​ឆ្ងាយ​និង​ដាក់​ខ្លួន​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ។ ពួកគេ​កម្រមាន ហើយ​ការ​ដណ្ដើម​យក​មិនមែន​ជា​រឿង​អាក្រក់​ទេ​របស់​ល្អ ត្រូវតែ​បាន​មក​សម​នឹង​តម្លៃ។

ទោះ​យ៉ាងណា​ការ​ចាប់​យក​មនុស្ស​មាន​ទេពកោសល្យ​កំពូល​ពី​គូប្រជែង​របស់​យើង​មិនមែន​ងាយស្រួល​ដូច​និយាយ​ទេ ជួនកាល​គេ​មិន​តប​ម៉ែល​យើង ពេល​ខ្លះ​ថែម​ទាំង​សើចចំអក​យើង តែ​ការ​ព្យាយាម​មាន​វិធី​ច្រើន​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ពួកគេ​ទុកចិត្ត​យើង។ នៅ​អត្ថបទ​ក្រោយ យើង​នឹង​និយាយ​អំពី វិធី​ឲ្យ​ក្រសោប​ធនធាន​មនុស្ស​ល្អៗ​មក​ផ្ដុំ​គ្នា​ទៅ​មុខ​ជាមួយ​យើង៕

ប្រែសម្រួល៖ សុភា

ប្រភព៖ fastcompany

ចុចអាន៖«ដើរ​តួ​ជា​ខ្លួន​យើង» គន្លឹះ​ធំ​បង្អស់​ដើម្បី​ជោគជ័យ​ពេល​និយាយ​ជា​សាធារណៈ

ចុចអាន៖YouTube ដំណើរការយ៉ាងម៉េចដែរនៅប្រទេសចិន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម