អាជីព
រឿង ៤ ដ៏សំខាន់ទាក់ទិននឹងអាជីវកម្មវាល់លានដុល្លារ
ខាងក្រោមនេះជារឿង ៤ យ៉ាង ដែលប្រាកដណាស់ មានតែកម្ពុជាថ្មី ប៉ុណ្ណោះនឹងប្រាប់អ្នកអាន អំពីអាថ៌កំបាំងនៅពីក្រោយការអាជីវកម្មដែលមានចំណូលទឹកប្រាក់ច្រើនមហិមា៖
១. ទោះឃើញចំណូលច្រើន កុំភ្លេចរឿងចំណាយ
យើងប្រហែលមិនធ្លាប់ដឹងទេថា ពីក្រោយចំណូលវាល់លានដុល្លារបស់អាជីវកម្មធំៗ ក៏មានការខាតបង់មិនតិចដែរ។ សហគ្រិនទូទៅនឹងប្រកាសតែពីប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់ ប៉ុន្តែពួកគេមិនប្រាប់មហាជនពីការខាតបង់លើពន្ធលើសម្ភារៈ ថ្លៃឈ្នួលការិយាល័យ ប្រាក់ខែបុគ្គលិក និងការចំណាយផ្សេងទៀតឡើយ។
សូម្បីតែ Twitter សម្ភោធតាំងពីឆ្នាំ ២០០៦ ក៏មានបញ្ហាប្រាក់ចំណេញដែរ។ ទម្រាំបណ្ដាញនេះមានប្រាក់ចំណេញ ក្រុមហ៊ុនត្រូវចាយពេល ១២ ឆ្នាំ ហើយរហូតដល់ឆ្នាំ ២០១៨ ទើប Twitter ប្រមូលលុយចំណេញកប់ក្ដោងមកបាន។ មូលហេតុពីលក្រោយរឿងនេះ គឺគ្រប់អាជីវកម្មមិនអាចរកប្រាក់ចំណេញនៅក្នុងដំណាក់លកាលដំបូងឡើយ និងគ្មានការរកស៊ីណាដែលមិនខាតបង់ គ្រាន់តិចនិងច្រើនប៉ុណ្ណោះ។
២. អាជីវកម្មកាន់តែធំ ទំនួលខុសត្រូវ និងសម្ពាធខ្ពស់
ទន្ទឹមនឹងការរកលុយបានទាំងលានៗនៃជំនួញយក្ខនានា សម្រាប់សហគ្រិនឯណេះវិញក៏មានទំនួលខុសត្រូវកាន់តែខ្លាំងផងដែរ។ ក្នុងឋានៈជាមេដឹកនាំកំពូល ម្ចាស់អាជីវកម្មត្រូវមានគុណសម្បត្តិច្រើនយ៉ាងណាស់រួមមាន ភាពជាអ្នកដឹកនាំ ចេះជំនាញប្រាស្រ័យទាក់ទងស្ទាត់ ចេះដោះស្រាយបញ្ហា និងត្រូវយល់ដឹងជំនាញផ្សេងទៀតពាក់ព័ន្ធនឹងការរកស៊ីជោគជ័យ។ល។
ក្នុងនាមជាមេម្នាក់ សហគ្រិនមិនត្រឹមតែត្រូវចេះជំនាញផ្សេងៗទេ តែប្រឈមហានិភ័យកាន់តែខ្ពស់ និងចេញមុខដោះស្រាយស្ទើរតែគ្រប់រឿង លើកលែងតែគេត្រូវចេះធ្វើប្រតិភូកម្មការងារដើម្បីសម្រាលភារៈខ្លួនប៉ុណ្ណោះ។
៣. ការជ្រើសរើសបុគ្គលិកសំខាន់ៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់
ការជ្រើសរើសបុគ្គលិកថ្នាក់កណ្ដាល (Middle-line) ឬថ្នាក់ខ្ពស់ (Top-line) ក្នុងជំនួញធំ ត្រូវប្រយ័ត្នជាងជំនួញខ្នាតតូចខ្លាំង ព្រោះតែមានលក្ខខណ្ឌច្រើនទាំងគុណវុឌ្ឍ និងជំនាញទន់ផ្សេងៗ។ គេមិនអាចយកកូនឈ្នួល គ្មានប្រវត្តិត្រឹមត្រូវ ឬមនុស្សមានការអប់រំទាប ឲ្យបម្រើការក្នុងវិស័យធនាគារ ឬក្រុមហ៊ុនបច្ចេកវិទ្យាបានឡើយ។
៤. អាជីវកម្មកាន់តែល្បី ក៏មានអ្នករុកគួនប្រជែងកាន់តែច្រើន
មិនមានគេប្រាប់យើងឡើយថា អាជីវកម្មធំ រមែងមានអ្នកស្អប់ឬឈ្នានីសច្រើនដូចគ្នាដែរ ជាពិសេសដៃគូប្រកួតប្រជែង។ យើងច្រើនតែឮពីភាពល្បីល្បាញនិងការគាំទ្រដែលជំនួញទាំងនោះជោគជ័យស្រាប់ តែពីក្រោយនោះសុទ្ធតែមានរឿងរ៉ាវចម្រូងចម្រាស់ស្មុគស្មាញណាស់។
បុគ្គលប្រឆាំង មិនមែនដោយសារតែចំនួននៃចំណូលនោះទេ ប៉ុន្តែដោយសារតែអាជីវកម្មដទៃចង់ដណ្ដើមប្រជាប្រិយពីមហាជនដែរ។ ម្យ៉ាងទៀតនោះ ជំនួញធំៗដំណើរការល្អ រមែងមានជនខិលខូចប្រើឈ្មោះក្រុមហ៊ុនដើម្បីបោកប្រាស់អតិថិជនជាញឹកញយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារពាណិជ្ជកម្ម នាពេលអនាគតបានមានអ្វីខ្លះ?
ចុចអាន៖ ឆ្នាំសិក្សាថ្មី!តើគួរជ្រើសរើសជំនាញអ្វីឲ្យត្រូវនឹងតម្រូវការទីផ្សារការងារនាពេលអនាគត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់