Connect with us

អាជីព

៤ ប្រភេទ​នៃ​មិត្ត​រួម​ការងារ​ដែល​នឹង​នាំ​បញ្ហា​មក​ប៉ះពាល់​អាជីព​យើង​

បានផុស

នៅ

ជួប​មិត្ត​រួម​ការងារ​គួរ​ឲ្យ​ធុញទ្រាន់ ជា​រឿង​កើតមាន​សឹង​គ្រប់​អង្គភាព ស្ថាប័ន ក្រុមហ៊ុន ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ អាច​នឹង​បំផ្លាញ​រាល់​ដល់​អាជីព​របស់​យើង​ទៀត។

សូម​អាន​វិធី​ដោះស្រាយបញ្ហា។

ធម្មតា មនុស្ស​ដែល​យើង​ធ្វើការ​ជាមួយ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍​យើង​ព្រោះ​យើង​ជួប​គ្នា​ប្រចាំ ត្រូវ​ការ​ទំនាក់ទំនង និង​សហការ។

មិត្ត​រួម​ការងារ​ខ្លះ​គ្មាន​ប្រសើរ​ជាង។ ប្រសិន​បើ​យើង​មាន​មិត្ត​ដែល​ស្រួល​រាប់អាន ជ្រោមជ្រែង​គ្នា​ដោយ​សុចរិត​មិត្តភ័ក្ដិ​នៅ​កន្លែង​ធ្វើការ​ជា​រឿង​អស្ចារ្យ ​បើ​រក​មិន​បាន​ទេ​ កុំ​តែ​ជួប​ជាមួយ​មិត្ត​រួម​ការងារ​ដ៏​លំបាកៗ​ដែល​នាំ​រឿង​រំខាន។

វិធី​សម្គាល់​បុគ្គល​យ៉ាប់ៗទាំង៧ប្រភេទនៅការិយាល័យ​៖

១ ក្រុម​ដែល​ចូលចិត្ត​បង្គាប់

អ្នក​រួម​ការងារ​ខ្លះ​ធ្វើ​ដូចជា​ចៅហ្វាយ​ជាង​ជា​មិត្តភ័ក្ដិ។ ពួកគេ​ម្ង៉ៃៗ​ចង់​តែ​ប្រាប់​ចង់​តែ​បង្គាប់​យើង​ណែនាំ​យើង ។
សូម​ឲ្យ​គេ​នោះ​ដឹង​ពី​អារម្មណ៍​ពិត​របស់​យើង ថា​យើង​នឹង​សុំ​យោបល់​ពី​គាត់​ ប្រសិនបើ​ត្រូវការ​តែ​សុំ​បំពេញ​សកម្មភាព​តាម​គំនិត​ខ្លួនឯង​អស់​ចិត្ត​សិន។

២ ក្រុម​ដែល​ត្រូវការ​ជំនួយ​ជានិច្ច

ក្រុម​បែបនេះ​ក៏​នាំ​បញ្ហា​ដែរ។ ពិត​ណាស់​អ្នក​រួម​ការងារ​គួរ​តែ​ជួយ​គ្នា​ទៅវិញ​ទៅ​មក ប៉ុន្តែ​អ្នក​ខ្លះ រំខាន​រហូត​ដូច​យើង​មក ដើម្បី​ជំនួយ​គាត់​តែ​មួយ​មុខ។ ​មាន​ភាព​ខុសគ្នា រវាង​ជួយ​និង​ការ​ពឹងផ្អែក កុំ​ធ្វើ​ខ្លួន​ជា​បង្អែក​អ្នកណា​ម្នាក់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ព្រោះ​យើង​ក៏​មិន​ទៅមុខ​គេ​នោះ​ក៏​មិន​រីកចម្រើន។

មនុស្ស​ទាំង​នេះ​និយម​សុំ​ជំនួយ​មិន​ដែល​ខ្មាស​ទេ​ យើង​អាច​និយាយ​ថា​«សុំទោស​ខ្ញុំ​រវល់!»​ឆ្លើយ​ដោយ​ទន់ភ្លន់​តែ​កុំ​ចិត្តទន់។ កុំ​ខ្លាច​អ្នកណា​អាក់អន់ចិត្ត​មិន​រាប់អាន​អ្វី​ ព្រោះ​យើង​ត្រូវការ​ផ្ដោត​លើ​អាជីព​យើង​រៀងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ក្រុម​និយាយ​ដើម​មេ

អ្នក​រួម​ការងារ​ខ្លះ​និយាយ​ដើម​ថៅកែ​អ្នក​រួម​ការងារ​ផ្សេងទៀត​ សូម្បី​ពី​អតិថិជន ដៃគូ​។ល។ ពួកគេ​អាច​ធ្វើ​ឲ្យ​បរិស្ថាន​នៃ​ការិយាល័យ​ទាំងមូល​ធ្លាក់​ចុះ​អន់ខ្សោយ​គ្មាន​សីលធម៌។  គ្មាន​នរណា​ចង់​ឲ្យ​គេ​ខ្សឹប​ពី​ខ្លួន​នៅ​ក្រោយ​ខ្នង​ឡើយ។ ការ​និយាយ​ដើម​នៅ​កន្លែង​ធ្វើការ​អាច​ជា​ការ​បែងចែក​និង​ធ្វើ​ឲ្យ​ខូច​ទំនុក​ចិត្ត។

ដូច្នេះ​ចូរ​ទប់ទល់​នឹង​ការ​ល្បួង​ឲ្យ​ចូលរួម​តាមរយៈ ការ​ធ្វើ​ជា​គំរូ​ល្អ ដោយ​មិន​ចូលរួម មិន​ថា​ស្ដាប់​ឬ​និយាយ។

៤ មនុស្ស​អវិជ្ជមាន​


នេះ​ជា​ប្រភេទ​ដែល​គួរ​​ឲ្យ​ខ្លាច ​ហើយ​ជា​មេរោគ​សម្លាប់​យើង​បាន។ ពួកគេ​ដើរ​ចច្រប់​តាម​តុ ឬ​ផ្ញើ សារ​ដុត ឬ​ឡក​លើយ​លើ​ហ្វេសប៊ុក ឬ​មាន​គ្នា​ពីរ​បី​នាក់​មាន​រឿង​ផ្លុំ​ផ្សែង​រហូត។ ដល់​ប្រជុំ​មិន​ដែល​មាន​លទ្ធផល​ការងារ​ទេ​នៅ​ស្ងាត់ តែ​បើ​នៅ​ក្រៅ​អង្គ​ប្រជុំ​ដូច​រុញ។

ពួកគេ​ត្អូញត្អែរ​ពី​មេកោយ​ពី​ក្រុមហ៊ុន​ពី​កូនចៅ ពីសង្គម ពី​ជាតិ ពី​អ្វី​សព្វ​យ៉ាង មិន​ពិបាក​មើល​ទេ​ប្រភេទ​ជន​អវិជ្ជមាន​ទាំងនេះ។ ថ្ងាស​គេ​បិទ​ស្លាក«បញ្ហា​និង​មិន​សុខចិត្ត»។ ទោះបី​ពួកគេ​មិន​និយាយ​អំពី​ការងារ​ក៏ដោយ ក៏​អ្នក​រួម​ការងារ​រង​ភាព​អវិជ្ជមាន​ហើយ​អាច​ជា​ការ​អូសទាញ​មួយ​ទៅ​រក​រោគ​ចិត្ត​នេះ ទាំងអស់​គ្នា។ ពួកគេ​អាច​និយាយ​អំពី​រឿង​ផ្ទាល់ខ្លួន​គ្រប់​ពេល ត្អូញ​ឬ​និយាយ​អំពី​អ្នកណា​ម្នាក់​ដែល​មិន​រីករាយ​នឹង​ជីវិត​។

ភាព​អវិជ្ជមាន​ជា​ថ្នាំ​ពុល។ អ្នក​ត្រូវ​ចៀសវាង​ឬ​រាយការណ៍​ទៅ​ថ្នាក់​លើ​និង​ធនធាន​មនុស្ស​ គេ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​មនុស្ស​ប្រភេទ​នេះ។

ប្រែសម្រួល៖សុភា

ប្រភព YourDesk

ចុចអាន៖កំពុង​កុហក​ខ្លួនឯង​អំពី​សមត្ថភាព​ជា​អ្នកដឹកនាំ​មែនទេ?

ចុចអាន៖«ដើរ​តួ​ជា​ខ្លួន​យើង» គន្លឹះ​ធំ​បង្អស់​ដើម្បី​ជោគជ័យ​ពេល​និយាយ​ជា​សាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម