Connect with us

អាជីព

តើ​ជំនាញ​អ្វីខ្លះ ដែល​អាច​ផ្ទេរ​ដល់​គ្នា​បាន​ដោយ​មិនបាច់​ទៅ​សាលារៀន​?

បានផុស

នៅ

​អាជីព និង​ការងារ​នានា​តែង​តម្រូវឱ្យមាន​ការរួមបញ្ចូល​គ្នា​នៃ​ជំនាញ​វិជ្ជាជីវៈ​ជាមួយ​គំនិត​ច្នៃប្រឌិត​ថ្មី​ផង​។ ខ្លះ​ជា​ជំនាញ​ផ្នែក​រឹង ដែល​ងាយស្រួល​ក្នុងការ​កំណត់​បរិមាណ តាមរយៈ​សញ្ញាបត្រ​ដូចជា វិស្វករ វេជ្ជសាស្ត្រ ។​ល​។ គឺ​ជំនាញ​ទន់​ទេ​ដែលជា​ជំនាញ​ពិបាក​រក​បរិ​មាណមក​វាស់វែង​បាន ដូចជា​ការគ្រប់គ្រង​ពេលវេលា ការទំនាក់ទំនង​យ៉ាងណា​ឱ្យមាន​ប្រសិទ្ធិភាព ការនិយាយ​ដ៏​មាន​ឥទ្ធិពល ការដោះស្រាយ​បញ្ហា​នានា​ដែល​ប្រឈម​ចំពោះមុខ​។​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​បណ្តា​ជំនាញ​ដែល​យើង​អាច​ផ្ទេរ ឬ​រៀន​ពីគ្នា​បាន តោង​តែ​ជា​អ្វីដែល​ត្រូវបាន​ប្រើ​នៅក្នុង​មុខ​អាជីព​ផ្សេងៗ​ជាច្រើន​ផ្នែក ឧទាហរណ៍ ការគ្រប់គ្រង​ពេលវេលា ការទំនាក់ទំនង ការរៀបចំ​ផែនការ ។​ល​។​

​របៀប​ដែល​ជំនាញ​ទាំងនោះ​អាច​ផ្ទេរ​ដល់​គ្នា​បាន​

​ពិចារណា​សារ​ដើម អំពី​ប្រវត្តិ​នៃ​សកម្មភាព​យើង​ម្នាក់ៗ​កាលពី​នៅ​សាលារៀន និង​បទពិសោធន៍​ជា​អ្នកស្ម័គ្រចិត្ត​ពេលចេញ​ស្វែងរក​បទពិសោធន៍​ដំបូង តើ​ជំនាញ​អ្វីមួយ​ដែល​កាលណោះ​យើង​បាន​ប្រើ​ជាប្រចាំ​? ឧទាហរណ៍​ជំនាញ​ទំនាក់ទំនង​? ឧបមា​ថា​និយោជក​កំពុង​ស្វែងរក​នរណាម្នាក់​ដែល​អាចបំពេញ​ភារកិច្ច​ជាច្រើន​ក្នុងពេល​តែមួយ (​ពហុ​ជំនាញ​)​ជាទូទៅ​ពហុ​ជំនាញ​មិនអាច​ជាក់លាក់​ដូច​ចេញពី​មហាវិទ្យាល័យ​ទេវា​គួរតែ​ប្រភេទ​ដែល​អាច​រៀន​ត​គ្នា​បាន ដូចជា អាន និយាយ សរសេរ​របាយការណ៍ រៀបចំ​ព្រឹត្តិការណ៍​នានា ជួប​ភ្ញៀវ​សរសេរ​ពាក្យស្នើសុំ​កិច្ចសហការ​ណ៍​បែបបទ​រដ្ឋបាល​។​ល​។​

​ជំនាញ​ទាំងនេះ​ត្រូវបាន​ផ្ទេរ​ឬ​បង្រៀន​ត​គ្នា​ដោយ​ការ​អនុវត្ត​ផ្ទាល់ ​ហើយ​មានតម្លៃ​ឡើងជា​និច្ច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដូច​ពាក្យ​ថា​មើលសៀវភៅ​១០​ក្បាល​មិន​ស្មើ​ជួប​ផ្ទាល់​ម្តង​។​

​តើ​ជំនាញ​ដែល​អាច​ផ្ទេរ​បាន​ទាំងនោះ​សំខាន់​ទេ​?

​និយោជក​ចង់បាន​និ​យោ​ជិ​ក​ដែល​អាច​ផ្តួចផ្តើម​គំនិត​។ ការបង្ហាញ​ជំនាញ​ស្រាវជ្រាវ​និង​ផែនការ​របស់​យើង ដែល​អាច​បង្ហាញថា​យើង​ជា​មនុស្ស​មាន​ស្មារតី​មាំ មានការ​លើកទឹកចិត្ត​រួមមាន សមត្ថភាព​ក្នុងការ​គិតទុក​ជាមុន និង​ការការពារ​បញ្ហា​មិនឱ្យ​កើតឡើង ឬ​កើតឡើង​ហើយ​ស្រួល​ទៅវិញ​….​ជា​អ្វី​ដែលមាន​អ្នក​ចង់​ស្វែងរក​ច្រើន​។​

​ការប្រើ​ជំនាញ​គិត​ត្រិះរិះ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឬ​វាយតម្លៃ ការរក​ដំណោះស្រាយ​ដែល​អាច​កើតមាន​ចំពោះ​បញ្ហា ការចេះ​ផ្តល់​អាទិភាព​ដល់​ភារកិច្ច សមត្ថភាព​វិភាគ​ព័ត៌មាន​និង​ការព្យាករណ៍​លទ្ធផល សមត្ថភាព​បង្កើត​និង​អនុវត្ត​គោលនយោបាយ​និង​នីតិវិធី​ថ្មី​ដែល​អាច​សំរបសំរួល​និង​អភិវឌ្ឍ​កម្មវិធី រៀបចំ​ឯកសារ​នីតិវិធី​និង​លទ្ធផល ធ្វើការ​ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​ធនធាន​អ៊ីនធឺណិត​និង​បណ្ណាល័យ ជំនាញ​កុំព្យូទ័រ​និង​បច្ចេកទេស ទាំងនេះ សុទ្ធ​តែមាន​សារៈសំខាន់​ហើយ​អាច​ផ្ទេរ​ដល់​គ្នា​បាន​តាមរយៈ​វគ្គ​ខ្លីៗ ការបណ្តុះបណ្តាល​ជាប្រចាំ និង​ការ​ផ្តល់ឱកាស​ឱ្យ​អនុវត្តិជា​ជំហានៗ​៕

​ប្រែ​សម្រួល ៖ សុភា​

​ប្រភព ៖ thebalancecareers

ចុចអាន៖ ចង់​ក្លាយជា​លេខាធិការនៃ​កម្រិត​អគ្គនាយក​ ត្រូវ​រៀន​អ្វីខ្លះ​?

ចុចអាន៖ គោលការណ៍ ៣ ធំ​សម្រាប់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម