ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលហាមអ្នកនេសាទនេសាទក្នុងតំបន់ផ្សោតរស់នៅអន្លង់អភិរក្សត្រីមេពូជ
ក្នុងពិធីពន្លែងត្រីគល់រាំង និងត្រីប្រាដែលជាប្រភេទត្រីកម្រជិតផុតពូជទៅក្នុងតំបន់អន្លង់អភិរក្សសត្វផ្សោតរស់នៅ និងត្រីមេពូជឃុំកោះព្រះស្រុកសៀមបូក ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានហាមដល់ប្រជានេសាទទាំងអស់កុំធ្វើការនេសាទក្នុងតំបន់សត្វផ្សោតរស់នៅនិងអន្លង់អភិរក្សត្រីមេពូជដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងវិញ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ កាលពីថ្ងៃទី ១៥ ឧសភាឆ្នាំ២០២៣ នេះគម្រោងអច្ឆរិយភាព និងរដ្ឋបាលជលផលថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផសស្ទឹងត្រែង បានលែងត្រីមេពូជជាច្រើនក្បាល សកម្មភាពនេះ បានបង្ហាញដល់ប្រជាពលរដ្ឋយើងជាពិសេសប្រជាអ្នកនេសាទឱ្យពួកគាត់បង្កើនការការពារនិងនាំគ្នាចូលរួមអភិរក្សធនធានមច្ឆជាតិដែលយើងមានស្រាប់នៅក្នុងរដូវបិទនេសាទនេះ។
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖ ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំ និងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រនេះ ឱ្យធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសដើម្បីយើងការពារសត្វផ្សោតផងត្រីមេពីពូជផង។

លោកបន្តថា៖ នេះតំបន់លែងត្រីមេពូជនេះជាតំបន់ផ្សោតរស់នៅដូចនេះប្រជាអ្នកនេសាទត្រូវចៀសវាងកុំធ្វើនេសាទនៅតំបន់ហាមឃាតនេះ ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះជាផលប្រយោជន៍រួមទាំងអស់គ្នា ប្រការនេះចូរប្រជាអ្នកនេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ។
លោកស្រីជាសីលា អ្នកគ្រប់គ្រងនិងសម្រាបសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានទទួលស្គាល់ថា៖កិច្ចសហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម។

លោកស្រីថា៖ត្រីទាំងនេះយើងបានភ្ជាប់ឧបករណ៍តាមដានដាក់លើខ្លួនត្រីទៅជាមួយដើម្បីតាមដានមើលការបំលាស់ទី និងការវិវត្តន៍របស់វាតើទទួលបានការជួយថែរក្សា និងតពូជពង់ ពងកូន ទៅតំបន់ណាខ្លះ និងឱ្យប្រជាអ្នកនេសាទជួយអភិរក្សដោយយកចិត្តទុកដាក់បំផុត។
សូមបញ្ចាក់ថា៖ ត្រីមេពូជ គល់រាំងនិងត្រីប្រាធំ ដែលបាននាំយកមកលែងនេះ មានចំនួន ១០០ ក្បាល ដើម្បីបង្ហាញពីការអភិរក្សពពួកត្រីជិតផុតពូជ ព្រោះត្រីគល់រាំង ជាអត្តសញ្ញាណជាតិ តំណាងឱ្យធនធានជលផល នៃព្រះរាជាណាចក្រកម្ពុជាយើង អនាគតកុំឱ្យផុតពូជ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា