អាជីព
ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន
ឥឡូវនេះ យើងភាគច្រើន ត្រូវបានបំពុលដោយការលក់សំបុត្រឱ្យទៅអង្គុយ រៀនធ្វើ «អ្នកមាន»។ នេះជាការបោកបញ្ឆោតសម័យទំនើប ព្រោះគ្មានចំណេះដឹងណាមួយ ដែលនឹងរៀនទៅជាអ្នកមានទេ មានតែបង្កើតគំនិតវិជ្ជមាន និងភាពស្កប់ស្កល់នៃជីវិតប៉ុណ្ណោះដែលគេអាចបង្រៀនបាន។

ភាពជាសហគ្រិន អ្នកបង្រៀនខ្លះ មិនច្បាស់ខ្លួនឯងផង តែអាចបញ្ឆោតយុវវ័យឱ្យចំណាយពេលចំណាយប្រាក់ ដែលចុងក្រោយក្លាយជាការសិក្សាឬបង់ប្រាក់ដែលអសារឥតការ។
តើលក្ខណៈជាមូលដ្ឋាន នៃសហគ្រិនភាពត្រូវការអ្វីខ្លះជាចម្បងៗ៖
១ ភាពជាអ្នកដឹកនាំ

ភាពជាសហគ្រិនជោគជ័យ ត្រូវបានកំណត់ដោយកំណើនចំណូល ឬទីផ្សាររីកធំឡើង យ៉ាងឆាប់រហ័សនិងមានស្ថេរភាពផង។ នេះមានន័យថា ការជួលមនុស្សផ្សេងទៀតមកឱ្យធ្វើការជំនាញយើងត្រូវចេះដឹកនាំនិងគ្រប់គ្រងគេ។ ជាការសំខាន់ណាស់ សម្រាប់សហគ្រិនដែលត្រូវយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងកំពុងតែកើតឡើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើចង់អោយក្រុមហ៊ុនទទួលបានជោគជ័យ ត្រូវរៀនវិធីសាស្ត្រដែលជួលបានត្រឹមត្រូវសម្រាប់ការងារកំណត់ត្រឹមត្រូវហើយទុកឱ្យពួកគេបំពេញការងាររដោយសេរី និងមានទឹកចិត្ត។
២ ហិរញ្ញវត្ថុនិងការវាយតម្លៃ

សហគ្រិនម្នាក់ៗត្រូវវិនិយោគ ដូចជា លុយ ពេលវេលា ជំនាញឬកេរ្តិ៍ឈ្មោះតែក្នុងនោះផ្នែកទ្រព្យសម្បត្តិត្រូវការតាមដាននិងវាយតម្លៃច្បាស់លាស់ មិនថាជាសាច់ប្រាក់ ជាអចលនទ្រព្យឬកម្មសិទ្ធិបញ្ញា។ សហគ្រិនម្នាក់ណាដែលមិនចេះផ្នែកនេះឬគេចវ៉េះ រំពឹងថាអ្នកដទៃនឹងធ្វើជំនួសអាចប្រឈមនឹងការក្ស័យទុន។
៣ ទីផ្សារនិងទំនាក់ទំនង

អាជីវកម្មមួយជោគជ័យ ត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មមួយចំនួនត្រូវដួលវិញភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មាន ដោយសារតែខ្សោយយុទ្ធសាស្រ្តទីផ្សារនិងមិនចេះផ្នែកនេះ ថែមទំាងរើសប្រធានទីផ្សារដែលមិនពូកែ។
ជំនួញនីមួយៗ ក៏ត្រូវការភា្ចប់ទំនាក់ទំនងល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់ជាកេរ្តិ៍ឈ្មោះ ឬយីហោនៃផលិតផលរបស់យើងនឹងមានឥទ្ធិផលទៅដល់ទីផ្សារគោលដៅ។ បង្កើនកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងបង្កើនការលក់ ព្រោះបើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយដែលចំណាយទៅលើការធ្វើទីផ្សារតែងតែផ្តល់ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។
៤ ជំនាញទន់

ជំនាញទន់ គឺជាផ្នែកសំខាន់មួយនៃការស្វែងរកការទាក់ទាញចិត្តលើបណ្តាញ និងរក្សាអតិថិជន។ ជំនាញនេះ ជួយអ្នកឱ្យឈ្នះបានអតិថិជនថ្មី បានបុគ្គលិកល្អៗមកព្រមដើរតាម និងទទួលបានបណ្តាញកាន់តែច្រើនឡើងដែលមកទុកចិត្តសហការជាមួយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Forbes
ចុចអាន៖ តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
ចុចអាន៖ ចង់ក្លាយជាលេខាធិការនៃកម្រិតអគ្គនាយក ត្រូវរៀនអ្វីខ្លះ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ