អាជីព
អ្នកភូមិផ្អើលនាំគ្នាជិះគោយន្តទៅរកផ្សិតនៅរដូវភ្លៀងធ្លាក់ជោគជាំដី
អ្នកភូមិរស់នៅទីជនបទផ្អើលនាំគ្នាជិះគោយន្តទៅរកផ្សិត នៅពេលមានភ្លៀងធ្លាក់ដំបូងជោគជាំដី ទើបដុះនៅតាមព្រៃរបោះឬព្រៃស្រោង និងទីវាលជីមានជីជាតិ ឆ្កឹះរុករកកកាយយកមកលក់ក្រោយសល់ពីបរិភោគ ក្រែងបានប្រាក់ចំណូលបន្ថែមប្រចាំគ្រួសារ។

លោក ណយ ខុង មេឃុំព្រែកមាសស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ ប្រជាកសិករភាគច្រើននៅរដូវនេះពួកគាត់ទៅរកផ្សិត បន្លែបង្ការធម្មជាតិទៅតាមព្រៃឆ្ងាយៗ ឬតាមតំបន់ព្រុំដែន ស្ថិតនៅឆ្ងាយពីភូមិនិងកន្លែងរស់នៅប្រមាណពី ១០ទៅ២០គីឡូម៉ែត្រក៍មានដែរ។
លោកបន្តថា៖ នៅរដូវភ្លៀងធ្លាក់ជោគជាំដំបូងមានផ្សិតផក់ ហៅថាផ្សិតបាយ ឬផ្សិតស្បែក ដុះមុនគេ ហើយរំលងបានមួយខែក្រោយមក ទើបមានពពួកផ្សិតក្ងោក និងផ្សិតអន្សោង ដុះមកបន្តបន្ទាប់ទៀត។ ចំណែកប្រជាកសិករបាននាំគ្នាទៅរកយកមកបរិភោគ និងលក់ក្នុងមួយរដូវ អាចរកប្រាក់ចំណូលបានពីផលអនុផលព្រៃឈើនេះ ចាប់ពី៥០ម៉ឺនទៅ១លានរៀលផងដែរក្នុងមួយគ្រួសារ។

ប្អូនស្រី វ៉ាត់ ពិ អ្នករកផ្សិតផក់រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ចាក់ ថា៖ដោយសារតែមួយរដូវមានម្តងផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះ ងាយស្រូលលក់ ក្នុងតម្លៃមួយគីឡូក្រាម លក់បាន ១៥.០០០ទៅ២០.០០០រៀល។
លោកស្រី ញឹម ភីលី រស់នៅភូមិកាំងដីស អ្នកលក់ផ្សិតនេះបានបញ្ជាក់ថា៖ ផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះលក់ចេញវិញមានតម្លៃ២៥.០០០ទៅ៣០.០០០រៀល ក្នុងមួយគីឡូក្រាម ហើយអ្នកបរិភោគច្រើនទិញយកទៅស្ងោរជាមួយសាច់មាន់-ឆ្អឹងជំនីជ្រូក-ឬស្លប្រហើរម្សៅជាដើម។

កញ្ញា រី កង្រី រស់នៅឃុំកោះសំពាយស្រុកសៀមបូក បានបញ្ជាក់ថា៖ភ្ញៀវទេសចរឬប្រជាពលរដ្ឋដែលធ្លាប់បរិភោគមិនអាចមើលរំលងទេ ឱ្យតែដល់រដូវមានផ្សិត គឺត្រូវតែទិញយកទៅធ្វើម្ហូម ដូចជាស្ងោរជាដើម ដើម្បីបានស្គាល់រស់ជាតិក្នុងមួយឆ្នាំមានម្តង។
លោកវេជ្ជបណ្ឌិត ទន វុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានណែនាំថា៖ អ្នកបរិភោគផ្សិតធម្មជាតិគ្រប់ប្រភេទត្រូវធ្វើអនាម័យ និងចំអិនឲ្យបានឆ្អិនល្អហើយ បើមិនស្គាល់ប្រភពច្បាស់លាស់ទេសូមកុំបរិភោគ ដើម្បីយើងលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំសុខភាព។
សូមបញ្ជាក់ថា៖ ផ្សិតធម្មជាតិ មានច្រើនប្រភេទដូចជាផ្សិតផក់បាយ, ផ្សិតផក់ស្បែក ផ្សិតអន្សោង-ផ្សិតក្ងោក-ផ្សិតរងារ-និងផ្សិតកញ្ចូរ ជាដើម ដែលដុះទៅតាមរដូវ ក្នុងព្រៃភ្នំ ធម្មជាតិ ដែលមានដើមឈើធំខ្ពស់ៗជាដើម៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ