អាជីព
វិធី ៥ យ៉ាងដើម្បីឲ្យអតិថិជនចងចាំនិងជាប់ចិត្តលើផលិតផលរបស់យើង
ក្នុងនាមជាម្ចាស់អាជីវកម្ម តែងតែចង់ឲ្យអតិថិជនចងចាំនិងជាប់ចិត្តលើផលិតផលរបស់យើងជាក់ជាមិនខានទេ។
Kpt Plus សូមណែនាំយុទ្ធសាស្ត្រទាំង ៥ នេះ ដើម្បីឲ្យអតិថិជននៅតែចងចាំផលិតផលយើងមិនភ្លេច៖
១. ផ្ញើលិខិតសរសេរដោយដៃទៅពួកគេ

វិធីមួយក្នុងចំណោមវិធីងាយនិងមានប្រសិទ្ធភាពបំផុត ដើម្បីបង្ហាញការកោតសរសើរដល់អតិថិជន គឺតាមរយៈការផ្ញើលិខិតសរសេរដោយដៃ។ ពីព្រោះ ការសរសេរលិខិតដោយដៃអាចបង្ហាញពីការវិនិយោគ ការថ្លែងអំណរគុណដ៏សាមញ្ញមួយទៅកាន់ពួកគេ ។ ហើយក៏បង្កើតនូវពាក្យសំដីនិងបង្កើនការចូលរួម និងរក្សាអតិថិជនឲ្យមិនអាចងាកចេញបាន។ គ្រាន់តែអរគុណអតិថិជនសម្រាប់អាជីវកម្មរបស់ពួកគេ ឬផ្ញើថ្ងៃឈប់សម្រាកឬកាតថ្ងៃកំណើត។
២. ចាប់ផ្តើមកម្មវិធីផ្ដល់ប្រយោជន័ដល់អតិថិជន
មិនចាំបាច់បង្កើតកម្មវិធីផ្ដល់ប្រយោជន័ដល់អតិថិជន ចំណាយរាប់ពាន់ឡើយ។ ផ្ទុយទៅវិញអាចអនុវត្តកម្មវិធីមួយដោយកាតបញ្ចុះតម្លៃលើផលិតផល។
ដូចជាលក់ក្នុងតម្លៃត្រឹមតែ ២០ ដុល្លារ អតិថិជនអាចក្លាយជាសមាជិកពេញមួយជីវិត។ ជាការតបស្នងឲ្យពួកគេទទួលបាន ១០% ត្រឡប់មកវិញ លើការទិញ ដែលមានសិទ្ធិនិងទទួលបានការលក់សម្រាប់តែសមាជិកជាដើម។
៣. ស្ដាប់យោបល់អតិថិជន
និយាយឲ្យខ្លីម្ចាស់អាជីវកម្មត្រូវសាកល្បងដើម្បីមើលថា តើគួរយកចិត្តទុកដាក់លើការស្ដាប់យោបល់អតិថិជនរបៀបម៉េច។
ត្រូវស្វែងយល់ពីអ្វីដែលជាកង្វល់របស់ពួកគេ សួរសំណួរផ្ដោតអារម្មណ៍ កត់ចំណាំនិងចង់ដឹងអំពីពួកគេជានិច្ច។
៤. ភ្ជាប់ជាមួយអតិថិជនក្នុងពេលមានវិបត្តិ

កុំភ្លេចថាអតិថិជនក៏ជាមនុស្សដែលជួបប្រទះការថយក្រោយម្ដងម្កាលដូចយើងដែរ។ ពួកគេអាចប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ឬពួកគេកំពុងថែរក្សាសុខភាពនិងសុខុមាលភាពជាដើម។ រកវិធីដើម្បីផ្ដល់កម្លាំងចិត្តជាមួយពួកគេ ក្នុងពេលមានភាពច្របូកច្របល់ទាំងនេះ។
ជម្រើសល្អគឺធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាមួយនឹងកញ្ចប់ថែរក្សាមួយ ដែលរួមមានកាតអំណោយវត្ថុថែរក្សាខ្លួនឯង អាហារសម្រន់ដែលមានសុខភាពល្អ ឬសៀវភៅដែលយើងជឿថាពួកគេពេញចិត្ត។
៥. អបអរសាទរជោគជ័យរបស់ពួកគេ

ប្រសិនបើអតិថិជនរបស់ធ្វើអ្វីមួយអស្ចារ្យ ឬឈានដល់ចំណុចសំខាន់សូមអបអរសាទរពួកគេ។ យើងមិនអាចធ្វើខុសដោយផ្ញើកំណត់ហេតុសរសេរដោយដៃបានឡើយ។ តែយើងអាចផ្ដល់ឲ្យពួកគេលើបណ្ដាញសង្គមរបស់យើង ឬនៅក្នុងព្រឹត្តិបត្រក្រុមហ៊ុនរបស់យើងក៏បាន៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ forbes
ចុចអាន៖ដោះស្រាយជាមួយចៅហ្វាយនាយពូកែបញ្ជាក្រៅតួនាទីនិងមិនដឹងម៉ោងពេល
ចុចអាន៖ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា