អាជីព
ហេតុអ្វីធ្វើការប្រហែលគ្នាសោះគេមានគុណសម្បត្តិច្រើនជាងខ្ញុំ?
ធ្លាប់សង្កេតមើលជុំវិញខ្លួន ហើយថែមទាំងពេលខ្លះបានគិតថា មនុស្សខ្លះមើលទៅដូចជាមិនសូវឆ្លាត មិនសូវមានទេពកោសល្យនិង មិនសូវស្មោះត្រង់ ផងថែមទាំងខិតខំតិចជាងយើងប៉ុន្តែពួកគេហាក់ដូចជាទទួលបានជោគជ័យខ្លាំងនិងរហ័សជាងយើងទៅវិញ?
ព័ត៌មានជំនួយដំបូងគឺ មិនមានអ្វីដែលត្រូវធ្វើការវាស់វែងរវាងជោគជ័យមនុស្សម្នាក់នឹងមនុស្សម្នាក់ទៀតជាមួយពាក្យថា“ ឯណាយុត្តិធម៌” នោះទេ។ មិនមានភាពយុត្តិធម៌ឡើយហើយមនុស្សជោគជ័យគេមិនដែលមានពេលមកខ្វល់ស្វែងរកយុត្តិធម៌ទេ គឺគេបង្កើតឱកាសឡើងមក ដូចពាក្យមួយគេថា ចូរខំប្រឹងដើម្បីខ្លួនយើងព្រោះនឹងគ្មានអ្នកណាមកប្រឹងដើម្បីយើងឡើយ។
អ្វីដែលគួរធ្វើរាល់ពេលកំពុងប្រឈមនឹងអារម្មណ៍បែបនេះល្អបំផុតគឺ៖
១ ពង្រឹងការផ្តោតអារម្មណ៍ Be Focus

អ្នកនិពន្ធឈ្មោះ Malcolm Gladwell ដែលជាម្ចាស់នៅបណ្តុំសៀវភៅលក់ដាច់បំផុតជាច្រើនបានសរសេរសៀវភៅមួយដ៏ល្បីមានចំណងជើងថា ពេលវេលា ១០,០០០ ម៉ោងដែលគោលបំណងសំខាន់ក្នុងនោះ សំដៅលើការ FOCUS ។
មហាសេដ្ឋី ពិភពលោក លោក ប៊ីល ហ្គេត មានការចាប់ផ្តើមការងារកុំព្យូទ័រពេលយប់នៅសាកលវិទ្យាល័យព្រោះពេលសម្រាកជាពេលដែលសាស្ត្រាចារ្យនិងបុគ្គលិកនានាទៀតមិនបានប្រើវាដោយសារការលះបង់និងមានគោលដៅច្បាស់នេះ គាត់បានប្រើប្រាស់ពេលវេលាយ៉ាងមានតម្លៃ ដើម្បីជោគជ័យរបស់ខ្លួន។ កុំទោមនស្សថាហេតុអ្វីគេដទៃជោគជ័យច្រើនជាងយើងព្រោះយើងមិនដឹងពីការលះបង់និងវិធីសាស្ត្រទាំងស្រុងក្នុងការប្រើ់ពេលវេលារបស់ពួកគេទេ។ មនុស្សដែលងប់ងល់ផ្តោតអារម្មណ៍លើអ្វីដែលពួកគេកំពុងធ្វើ ច្រើននាំជីវិតទៅរកភាពជោគជ័យរហ័សរហួនជាងអ្នកផ្សេង ហើយពួកគេមិនមានពេលវេលាទៅប្រៀបធៀបឡើយ។
មនុស្សរាល់គ្នានៅលើភពផែនដីនេះ ក៏មានរយៈពេលតែ ២៤ ម៉ោងក្នុងមួយថ្ងៃដូចតែយើងដែរ។ ដូច្នេះអ្នកជោគជ័យ រស់នៅស្តង់ដាយ៉ាងទំនើប មានបានស្តុកស្តម្ភ ឬអ្នកមានឥទ្ធិពលខ្ពស់ក៏មានពេល ២៤ ម៉ោងក្នុងមួយថ្ងៃមិនលើ់សមិនខ្វះដែរ។
សំខាន់រៀនអំពីថាតើពួកគេប្រើពេលវេលាយ៉ាងដូចម្តេចបានជា ទទួលបានជោគជ័យលឿន?
យើងគួរថ្នឹកខាងផ្តោតអារម្មណ៍តែលើអ្វីដែលសំខាន់បំផុតចាប់ពីពេលនេះទៅទើបមិនសូវខាតពេលដូចពីមុន ។ សូម្បីតែវាគ្មិនកំពូលៗ អ្នកជំនាញនិងអ្នកនិពន្ធគេមិនដែលខ្ជះខ្ជាយពេលវេលាក្នុងការសរសេរដ្រាម៉ាលើគេហទំព័រទេ ពួកគេរវល់ធ្វើមាតិកាពិតដែលមានអត្ថន័យនឹងជារបស់ខ្លួនឯង។
អ្នកធ្វើទីផ្សារជាន់ខ្ពស់មិនខ្ជះខ្ជាយពេលវេលារបស់ពួកគេក្នុងការអង្គុយសម្លឹងទេ ពួកគេសាកសួរចងក្រងវិភាគនឹងវាយលុក ដោយផ្តោតលើទីផ្សារនិងនិន្នការថ្មីៗក្នុងចំណោមអ្នកប្រើប្រាស់។
២ ឆ្លើយសំនួរខាងក្រោមនេះជានិច្ចសម្រាប់ខ្លួនឯង

តើខ្លួនយើងបានចំណាយពេលប៉ុន្មានក្នុងមួយថ្ងៃដើម្បីធ្វើអ្វីៗដែលពិតជាសំខាន់?
ឥឡូវគិតអំពីល្បឿនដែលបាននិងកំពុងឈានទៅរកកម្រិតជោគជ័យដូចដែលយើងចង់បាន។
តើមានអ្វីកើតឡើងទៅ ប្រសិនបើយើងនឹងចំណាយពេលវេលាទ្វេដងទៀត លើរឿងសំខាន់ៗ លទ្ធផលអ្វីដែលនឹងកើតមានឡើង??
ចម្លើយ ៖ ល្បឿន នៃភាពជោគជ័យក៏នឹងកើនឡើងទ្វេដងដែរ៕
ប្រែសម្រួល ៖ Mr Tomorrow
ប្រភព ៖ maryellentribby
ចុចអាន៖តាមពិត ជោគជ័យ ឬបរាជ័យក្នុងអាជីព អាចទស្សន៍ទាយដឹងមុនបាន
ចុចអាន៖វិធី ៥ យ៉ាងដើម្បីឲ្យអតិថិជនចងចាំនិងជាប់ចិត្តលើផលិតផលរបស់យើង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?