Connect with us

អាជីព

ដើម្បីក្លាយជាអ្នកធ្វើអាជីវកម្មជោគជ័យ និងយូរអង្វែងចាំបាច់មានចំណុចសំខាន់អ្វីខ្លះ?

បានផុស

នៅ

មនុស្សមិនតិចទេប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើករបរអាជីវកម្មពុំមែនជារឿងងាយស្រួលឡើយ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ ឬដួលរលំដោយសារតែកត្តាផ្សេងៗជាច្រើន ជាពិសេសអំឡុងវិបត្តិសេដ្ឋកិច្ច ដែលកើតឡើងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បញ្ហាកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ កត្តាទាំងអស់នេះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវមានភាពប៉ិនប្រសព្វ និងចេះបត់បែនឱ្យទាន់កាលៈទេសៈ។

លោក នៅ ស៊ីនិត ម្ចាស់អាជីវកម្មម៉ៅការសំណង់ ដែលកំពុងទទួលបានប្រជាប្រិយភាព បានចែករំលែកនូវគន្លឹះចំនួន៤​ចំណុច​ ដើម្បីក្លាយជាអ្នកធ្វើអាជីវកម្មជោគជ័យ និងយូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១. ត្រូវមានភាពស្មោះត្រង់ ការទទួលខុស និងការទទួលត្រូវ
ទី២. ត្រូវមានជំនាញច្បាស់លាស់(ចំណេះដឹង+បទពិសោធន៍) ក្នុងអាជីវកម្មរបស់អ្នក ព្រោះថា បើអ្នកគ្មានជំនាញច្បាស់លាស់ ក្នុងអាជីវកម្មអ្នកទេ គឺអ្នកគ្មានក្រមសីលធម៌វិជ្ជាជីវៈរួចបាត់ទៅហើយ ពោលគឺបាត់បង់ភាពស្មោះត្រង់ តាំងពីមុននឹងចាប់ផ្ដើមអាជីវកម្មមកម្ល៉េះ។

ឧទាហរណ៍៖ បើអ្នកជាអ្នកម៉ៅការសំណង់ ប៉ុន្តែអ្នកគ្មានជំនាញបច្ចេកទេសសំណង់ តើអ្នកធ្វើដូចម្តេចនឹងអាច​សាងសង់​គម្រោងដែលអ្នកទទួលម៉ៅការនោះមានគុណភាពទៅ? ទោះបីជាអ្នកមានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ប៉ុណ្ណាក៏ដោយ ក៏អ្នកគ្មានក្រមសីលធម៌វិជ្ជាជីវៈរួចទៅហើយ ព្រោះជាលទ្ធផល គឺសំណង់ដែលអ្នកបានសាងសង់រួចរាល់នោះគឺជាសំណង់គ្មានគុណភាព ដែលនៅក្នុងរូបភាពពិតជាក់ស្ដែង គឺអ្នកមិនអាចប្រកែកបានឡើយ។

ទី៣. អ្នកត្រូវមានស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវមួយ តើអ្វីទៅជាស្តង់ដារវិនិច្ឆ័យ? ហើយធ្វើដូចម្តេចទើបយើងអាចបង្កើតស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវមួយសម្រាប់ខ្លួនឯងបាន? ស្តង់ដារវិនិច្ឆ័យវាមិនពិបាកយល់នោះទេ ព្រោះមនុស្សណាក៏មានដែរ។ នៅពេលដែលមនុស្សយើងចាប់ផ្តើមប្រើខួរក្បាលគិតទៅលើរឿងអ្វីមួយ ហើយលទ្ធផលដែលគេគិតឃើញនោះហើយ គឺជាស្តង់ដារវិនិច្ឆ័យរបស់គេ ហើយលទ្ធដែលគេសម្រេចនោះត្រូវឬខុស ល្អឬអាក្រក់គឺទៅតាមកម្រិតចំណេះដឹង និងបទពិសោធន៍ដែលគេបានឆ្លងកាត់កន្លងមកក្នុងជីវិតរបស់គេ។ ប៉ុន្តែស្តង់ដារវិនិច្ឆ័យ ដែលខ្ញុំ​និយាយនោះគឺលើសពីមនុស្សសាមញ្ញធម្មតា ពោលគឺជាមនុស្ស ដែលគិតគូរ បានវែងឆ្ងាយ មានហេតុមានផលដ៏ត្រឹមត្រូវអាចយកជាការបាន។

ស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវ គឺកើតចេញ២ ចំណុច៖

ក. ការគិតគូ ការវិភាគ ការប្រមើលមើលយ៉ាងស៊ីជម្រៅ និងល្អិតល្អន់ ពីលទ្ធផលទុកជាមុន ដោយមានហេតុមានផល ច្បាស់លាស់ ដែលយើងហៅថា «Critical thinking»។
ខ. ការមើលពីចិត្តសាស្រ្តមនុស្ស និងការវាយតម្លៃមនុស្សភ្លាមៗ ដោយគ្រាន់តែឃើញរូបរាង និងលឺការនិយាយស្តីរបស់គេក្នុងខណៈពេលខ្លីណាមួយ ថាតើគេជាមនុស្សបែបណាដោយទុកនៅក្នុងចិត្តខ្លួនឯង ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាទៅតាមកម្រិត ដែលយើងបានវាយតម្លៃនោះ។ពីរចំណុចខាងលើនេះបូកបញ្ចូលគ្នាទើបយើងទទួលបានស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវមួយសម្រាប់ខ្លួនឯង។

ទី៤. អ្នកត្រូវតែជាមនុស្សរឹងមាំ មិនងាយបាក់ទឹកចិត្ត មិនញាប់ញ័រនៅពេលដែលគេសរសើរ មិនឈឺចាប់នៅពេល ដែលគេបង្អាប់ខុសពីការពិត ពោលគឺត្រូវដឹងពីទីតាំង ដែលខ្លួនឯងកំពុងនៅ។ បើអ្នកមាន៤ចំណុចខាងលើនេះហើយ គឺអ្នកក្លាយទៅជាមនុស្សខ្លាំងរួចទៅហើយ កុំថាតែការងាររកស៊ី សូម្បីតែការ សេពគប់មិត្តភ័ក្ដិ ការជ្រើសរើសគូរស្រករ ឬក៏ការជ្រើសរើសអ្វីក៏ដោយដែលពាក់ពន្ធ័នឹងមនុស្ស គឺអ្នកមានភាគរយខ្ពស់ក្នុងការជ្រើសរើសបានត្រឹមត្រូវជាងមនុស្សធម្មតាឆ្ងាយណាស់។ ប៉ុន្តែពេលខ្លះបើអ្នកប្រើប្រាស់ ភាពហ្មត់ចត់ (Critical Thinking) ខ្លាំងពេកវាអាចធ្វើឱ្យអ្នកបាត់បង់ឱកាស បាត់បង់មិត្តភាពដ៏ស្មោះត្រង់ក៏មាន ព្រោះតែអ្នកជាមនុស្សសង្ស័យច្រើន។ ដូចនេះហើយអ្នកត្រូវតែចេះប្រើប្រាស់សក្ដានុពលរបស់ខ្លួនឱ្យចេញជាប្រយោជន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម