Connect with us

អាជីព

អាយុ​ប៉ុន្មាន​ដែរ ទុក​ថា​ចាស់​ពេក ក្នុង​ការ​បន្ត​ទៅ​ធ្វើការ​ជាមួយ​ក្មេង?

បានផុស

នៅ

ប្រសិន​បើអ្នកមានអារម្មណ៍ថាចង់បោះបង់ចោល ឲ្យ​កូនចិញ្ចឹមម្តងវិញ សូម​អានសិន!

ខណៈពេលដែលមនុស្សជាច្រើន មាន​សុបិនចង់ចូល​និវត្តន៍​ព្រោះ​មិនពេញចិត្តនឹងលទ្ធផល​ការងារ​របស់​ពួកគេ អត្រា​គ្មាន​ការងារ​ធ្វើ​សម្រាប់​កម្មករអាយុចាប់ពី ៥៥ ឆ្នាំឡើង​ទៅ​នៅ​តែ​ខ្ពស់​នៅ​បណ្តាប្រទេសជឿនលឿនដូចជា​អង់គ្លេស កូរ៉េ​ អូស្ត្រាលី។ល។

ចំពោះសំណួរសួរថា តើអាយុប៉ុន្មានទៅ ដែល​សម​នឹង​ឈប់​ធ្វើការ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចម្លើយ​អាច​មាន​ភាព​ខុស​ប្លែក​គ្នា ពីព្រោះវាអាស្រ័យលើសុខភាពរាងកាយរបស់មនុស្ស លក្ខណៈ​ស្តង់ដារ​នៃ​សមត្ថភាព បទពិសោធន៍ ក្រេឌីត​ក្នុង​សង្គម និង ស្ថានភាព​គ្រួសារ ស្ថានភាព​ហិរញ្ញវត្ថុ​ជាដើម។

ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ពិភពលោក​នេះ បាន​ក្លាយជារឿងធម្មតាទៅហើយក្នុងការធ្វើការនៅ​ពេល​អាយុ​ត្រូវ​ចូល​និវត្តន៍​ព្រោះ​លុយ​នៅ​តែ​ខើច ឬ​មាន​ជំនាញ​ខ្ពស់​អ្នក​ត្រូវការ​នៅ​តែ​មាន​មក​រក​ដល់​ផ្ទះ។ល។

តើ​ភាព​លំអៀង​នៃ​អាយុ​គឺ​ជា​រឿង​ធម្មតា​ទេ?


ចម្លើយ​ខ្លី​គឺ នៅក្នុង​ឧស្សាហកម្មមួយចំនួនមនុស្សនៅអាយុ ៥០ ឬ ៦០ ឆ្នាំ​លែង​រីក​លូតលាស់​ហើយ​ ឧទាហរណ៍​ផ្នែក​បច្ចេកវិទ្យា​ប៉ុន្តែ​ផ្នែក​សិក្សាធិការ​អប់រំ សិល្បៈ។ល។ ជា​រឿង​ផ្សេង។ បើ​អ្នក​មាន​ជំនាញ​ពិត​អាយុ​អ្នក​ជា​តួលេខ​ដែល​គេ​មិន​ខ្វល់​ទេ។

លោក Dave Arnold ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​អាណុលហ្សេន បាន​មាន​ប្រសាសន៍​ថា“ យើង​ប្រឈមមុខ​នឹង​ការ​រើសអើង​អាយុ​នៅ​ឡើយ​ក្នុងលោកនេះ ក្មេងពេក​សម្រាប់​មុខងារ​ខ្លះ ឬ​ចាស់​ពេកសម្រាប់​មុខងារខ្លះ តែដែលមន្ត្រីធនធានមនុស្ស​ត្រូវដឹង ពិតប្រាកដ​នោះ​គឺ​សមត្ថភាព​និង​បុគ្គលិក​លក្ខណៈ​ពេល​បំពេញ​ការងារ!»។

ភាព​លំអៀង​នៃ​អាយុ ពិត​ជា​បាន​និង​កំពុងអាចរារាំងអ្នកស្វែងរកការងារធ្វើដែលជាមនុស្ស​ចាស់។ លោក​មាន​ប្រសាសន៍​បន្ត​ថា« វា​អាច​កើត​ឡើង ជាទម្រង់នៃការភ័យខ្លាចពួកគេ​រអ៊ូ​ហើយ​យឺតយ៉ាវ តែ​មនុស្ស​ចាស់​ខ្លះ​ក្លៀវក្លា​ជាង​ក្មេង​ផង!»។

ដំណឹងល្អគឺក្រុមហ៊ុនជាច្រើន ពិតជា​បាន​ផ្ដល់​តម្លៃ​ដល់​ជំនាញ ចំណេះដឹង​និង​ក្រមសីលធម៌​ការងារ​ដែល​កម្មករ​មាន​បទពិសោធន៍​ច្រើន​ហើយ​មិន​គិត​អាយុ​ពួកគេ​ទេ។

ដែល​អាច​សរុប​បាន មនុស្ស​ចាស់​មិន​គួរ​ទៅ​ស្វែងរក​ការងារ​ធ្វើ​ទេ​ព្រោះ​គ្មាន​នរណា​ចង់​ទទួល​យក​ឡើយ ប៉ុន្តែ​គាត់​គួរ​ខិតខំ​កសាង​ក្រេឌីត​ឲ្យ​បាន​តាំងតែ​ពីក្មេង​មក ដែល​កេរ្តិ៍ឈ្មោះ​នៅសល់ អាច​បណ្ដាល​ឲ្យ​គេ​តាម​រកជួលគាត់ទៅវិញ។

និយាយម៉្យាងទៀតដោយសារតែមនុស្ស​ចាស់​ទំាងអស់ បាន​ធ្វើការ​អស់រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ ក៏​មាន​បទពិសោធន៍​យ៉ាង​ច្រើន ពួកគេ​គួរ​ចាំ​ថា បទពិសោធន៍​នឹង​គ្មាន​តម្លៃ​ទេ ប្រសិន​បើ​ចង់​មិន​ចេះ​ប្រើ​វា​ត្រឹមត្រូវ។ ចង់​មាន​ថាមពលបន្តអាជីពយូរ គួរតែសិក្សាបន្ថែម​ជានិច្ច ​រក្សា​សុខភាព​ ហាត់​ពត់ចិត្ត​កុំ​ច្រណែន​ប្រៀបធៀប​នឹង​ក្មេងៗ ទទួល​បាន​ព័ត៌មាន​ថ្មី កុំអានតែ​ព័ត៌មាន​ដែល​ខ្លួន​ចូលចិត្ត។ល។ធ្វើដូចច្នេះ​អ្នកអាចធ្វើការ​បាន​ជានិច្ច​ជាមួយ​មនុស្ស​ជំនាន់​ថ្មី៕

ប្រែសម្រួល៖ សុភា

ប្រភព៖ The Monster

ចុចអាន៖បើពិតចង់ឲ្យកូនល្អមែន ឪពុកម្តាយគ្រប់រូបមិនគួរប្រដៅកូនតាមវិធី ៤ យ៉ាងនេះទេ

ចុចអាន៖ល្បិច​សន្សំ​ប្រាក់​ពេល​ញ៉ាំ​អាហារ​ក្រៅ​កុំ​ឲ្យ​ចំណាយ​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម