អាជីព
រវាងវិជ្ជាជីវៈនិងអាជីពមានភាពខុសគ្នាម៉េចខ្លះ?
ការសម្រេចចិត្តដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់យើង គឺការជ្រើសរើសអាជីពត្រឹមត្រូវ។ អាជីព អាចត្រូវបានគេយល់ថា ជាមុខរបរដែលយើងម្នាក់ៗត្រូវធ្វើពេញមួយជីវិត រួមបញ្ចូលគ្រប់ជំហានតស៊ូ លត់ដំ ដើម្បីទទួលបានការរីកចម្រើន។ លំនាំជីវិតមនុស្សម្នាក់ៗត្រូវបានកំណត់ ដោយអាជីពដែលគេជ្រើសរើស។
ពាក្យ “អាជីព” ជារឿយៗត្រូវបានបកស្រាយខុសថា “វិជ្ជាជីវៈ” ប៉ុន្តែមានភាពខុសគ្នា។ វិជ្ជាជីវៈ គឺជាមុខរបរ ដែលជាធម្មតាត្រូវទទួលបានលុយ និងតម្រូវឲ្យមនុស្សម្នាក់ៗទទួលការបណ្ដុះបណ្ដាលពីសាកលវិទ្យាល័យ វិទ្យាស្ថាន ឬអ្នកជំនាញ។
អត្ថបទនេះ អាចជួយអ្នកក្នុងការយល់ដឹងពីរបៀបដែលវិជ្ជាជីវៈ ខុសគ្នាពីអាជីព ហើយអាចជួយយើងសន្និដ្ឋានបានថា មួយណាខ្ពស់ជាង។
មូលដ្ឋានគ្រឹះសម្រាប់អាជីព សំដៅទៅលើសសកម្មភាពមនុស្សម្នាក់ៗ បានអនុវត្ត ចំណេះដឹង និងជំនាញឯកទេសរបស់ខ្លួនទៅក្នុងការងារ បង្កើតប្រវត្តិរូបការងារ លទ្ធផល (Background/Credit ) ចំណូល និងឱកាសអភិវឌ្ឍជាដើម ដូចជា អ្នករកស៊ី អ្នកឌីសាញ អ្នកសិល្បៈ ជាងផ្សេងៗ។ល។
រីឯវិជ្ជាជីវៈ មានន័យថាជាសកម្មភាពប្រភេទសេដ្ឋកិច្ចដែលមនុស្សម្នាក់ៗ អនុវត្តបានលុះត្រាតែគាត់មានចំណេះដឹងជំនាញ និងបានទទួលការបណ្ដុះបណ្ដាលក្នុងរយៈពេលជាក់លាក់ណាមួយ ដូចជាវេជ្ជបណ្ឌិត មេធាវី វិស្វករ។ល។
និយមន័យនៃអាជីព
អាជីព គឺជាដំណើរនៃការរៀនសូត្រលើការងារដែលខុសៗគ្នា ក៏ជាលំដាប់នៃមុខរបរក្នុងប្រវត្តិរូបការងារ (CV) ពោលគឺការងារដែលបុគ្គលអនុវត្តពេញមួយជីវិតរបស់គាត់។
ដោយសារមនុស្សខុសគ្នា មានគោលដៅអាជីពខុសគ្នា ការវាស់ស្ទង់ភាពជោគជ័យរបស់ពួកគេក្នុងអាជីពក៏ខុសគ្នាដែរ មានន័យថាសម្រាប់អ្នកខ្លះ ប្រាក់ខែមុខតំណែង និងភាពញឹកញាប់នៃការផ្សព្វផ្សាយជាសាធារណៈ នឹងត្រូវបានគេហៅថាជោគជ័យ រីឯអ្នកខ្លះអាចជាសុភមង្គល និងការពេញចិត្ត រីករាយ ជាងជោគជ័យ ។
ភាពខុសគ្នាសំខាន់ៗ រវាងវិជ្ជាជីវៈ និងអាជីព
វិជ្ជាជីវៈ ជាប្រភេទមុខរបរដែលទាមទារឲ្យមានលក្ខណៈសម្បត្តិផ្លូវការ (សញ្ញាប័ត្រ) និងការបណ្ដុះបណ្ដាលយូរ តាមកម្រិតកំណត់ជាសាកលមួយ។
វិជ្ជាជីវៈ គឺជាមុខរបរ ផ្ទុយពីអាជីព រួមមានទាំងការកាន់កាប់អចលនទ្រព្យ (ជួលផ្ទះទទួលបានចំណូលក៏ទុកថាជាអាជីព) ក្នុងន័យថា វាទាក់ទងនឹងចំនួនមុខរបរ និងតួនាទីដែលមនុស្សម្នាក់ៗអនុវត្តពេញមួយជីវិតដើម្បីរកប្រាក់ចំណូល។ ដូច្នេះមនុស្សម្នាក់ៗអាចបង្កើតអាជីព ដូចជា ជាសហគ្រិនបាន (មិនចាំបាច់សញ្ញាប័ត្រ) តែវិជ្ជាជីវៈ (មានសញ្ញាប័ត្រ) ទើបអាចហៅថាជាវេជ្ជបណ្ឌិតបាន។
វិជ្ជាជីវៈ គឺជាមុខរបរផ្តោតលើសេវាកម្ម ព្រោះថាការផ្តល់សេវាកម្ម ជាគោលដៅចម្បងរបស់ពួកគេ ទោះបីជាពួកគេទទួលបានកម្រៃសេវាក៏ដោយ ពួកគេមិនអាចកេងប្រវ័ញ្ចមនុស្សឡើយ នេះជាចំណុចខុសគ្នា រវាង អាជីព និងវិជ្ជាជីវៈ។ គ្រប់គ្នាមានវិជ្ជាជីវៈ តែងត្រូវគោរពក្រមសីលធម៌ ពុំនោះគេនឹងបាត់បង់វិជ្ជាជីវៈរបស់ខ្លួន ដូចជាវិជ្ជាជីវៈជាអ្នកសារព័ត៌មាន វិស្វករសំណង់ ដែលមិនអាចលក់ឧត្ដមគតិបាន។
សេចក្ដីសន្និដ្ឋាន
អាជីព និងវិជ្ជាជីវៈ ទាំងពីរយ៉ាង គឺជាការខិតខំតស៊ូឆ្លងកាត់ជីវិតក្នុងវិធីខុសគ្នា។ អ្នកខ្លះមានទាំងពីរ អ្នកខ្លះមានតែម្ខាងទៅតាមការឲ្យតម្លៃរបស់ពួកគេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Key Differences
ចុចអាន៖ដំណើរកម្សាន្តដំបូងទៅកាន់អឺរ៉ុប ចៀសវាងរឿងទំាងនេះកុំឱ្យស្តាយក្រោយ
ចុចអាន៖សេដ្ឋីនីទាំងបី រំលេចគុណសម្បត្តិធំៗដែលស្ត្រីគ្រប់រូបគួរមានក្នុងជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ