អាជីព
មិត្តរួមការងារប្រភេទនេះ កុំយកខ្លួនបៀតឲ្យសោះ ព្រោះអាចធ្វើឲ្យយើងខាតបង់ដោយសារគេ !
គ្នាយើងមួយចំនួនដែលមានអាកប្បកិរិយាមិនល្អ គឺដោយសារតែពួកគេមិនចេះស្រឡាញ់ និងមិនយល់ពីតម្លៃនៃការគោរពខ្លួនឯង ព្រមទាំងអ្នកដទៃ។
អ្នកជំនាញចិត្តសាស្ត្រ និងជាវេជ្ជបណ្ឌិតចូលនិវត្តន៍ លោក Greg Baer ដែលក្រោយមកចំណាយជីវិតចុងក្រោយក្នុងការតាក់តែងនិពន្ធជាមួយសៀវភៅចំនួន ១៧ ក្បាល ដែលជាស្នាដៃចេញពីក្ដីស្រឡាញ់ ក៏បានសរសេរអត្ថបទមួយចុះផ្សាយនៅទំព័រទស្សនវដ្តី Forbes ដោយបង្ហាញថា មនុស្សឃ្លានអំណាច និងបង្កសង្គ្រាមខ្លាំង អាចបំផ្លាញកន្លែងធ្វើការ និងវិជ្ជាជីវៈយើងទាំងមូលបានប្រសិនយើងមានការធ្វេសប្រហែសជាមនុស្សប្រភេទនេះ។
បណ្ឌិត Baer មានប្រសាសន៍ថា កង្វះសេចក្តីស្រឡាញ់ចំពោះមនុស្សម្នា ជាពិសេសអ្នកដែលមានភាពអត្មានិយម និងសាហាវស្រេកឃ្លានតួនាទីហួសហេតុ ជាហេតុបង្កឥទ្ធិពលអវិជ្ជមានប៉ះពាល់ទៅលើមិត្តរួមការងារដទៃទៀត។
ប្រភេទមិត្តរួមការងារទាំងនេះ យើងអាចសម្គាល់តាមរយៈចំណុចខាងក្រោម៖
១- អាកប្បកិរិយាការងារបង្កជម្លោះ

ដើម្បីកំណត់ឥរិយាបទរំលោភអំណាចរំខានដល់បុគ្គលិកស្មោះត្រង់ដទៃ និងបង្វែរកន្លែងធ្វើការឲ្យទៅជាសមរភូមិ មានសម្ពាធ និងភាពភ័យខ្លាចនោះ បណ្ឌិត Baer ពន្យល់ថា មិត្តរួមការងារអស់នោះ ចូលចិត្តរាយការណ៍មិនល្អអំពីមិត្តដទៃទៀតនៅពីក្រោយខ្នង មិនទទួលស្គាល់លទ្ធផលការងារអ្នកផ្សេងដែលធ្វើបានល្អ ឈានដល់រកវិធីរារាំងថែមទៀត។
២- រារាំងព័ត៌មានពិត ប្រឌិតដំណឹងចចាមអារ៉ាម
ពួកគេរវល់ជាមួយការបង្កើតព័ត៌មានចចាមអារ៉ាម ដើម្បីលុបបំបាត់ការពិត។ វេជ្ជបណ្ឌិត Baer សរសេរថា ការគ្រប់គ្រងការសន្ទនាសម្ងាត់ចេញពីមាត់មិត្តរួមការងារ នោះពិបាកអនុវត្តិជាមួយ «មនុស្សបំពុល»ណាស់ ពួកគេមិនខ្វះរឿងប្រឌិតទេ។
៣- រំលោភសិទ្ធិអំណាច

មនុស្សបំពុលទាំងនោះ ភាគច្រើនបំពានសិទ្ធិអំណាច ហួសដែនសមត្ថកិច្ចរបស់ខ្លួន ហើយភាគច្រើន ធ្វើអ្វីលាក់បំពួនមិនចេញមុខមាត់ទេ។ ពួកគេបំភិតបំភ័យអ្នកដែលតូចជាង និងវាយប្រហារអ្នកស្មើគ្នា ចុងក្រោយចង់ផ្តួលអ្នកធំជាងខ្លួនថែមទៀត។
៤- រារាំងការច្នៃប្រឌិត
យើងអាចសម្គាល់មិត្តរួមការងារប្រភេទទាំងនោះបានត្រង់ចំណុច គេរារាំងអ្នកពូកែៗ ដែលមិនមែនជាបនភឿនរបស់ខ្លួន ហើយដាក់អ្នកទាំងនោះមួយដុំ បំបិទឱកាស បំបិទលទ្ធផលចោល។
៥- យកជើងរាទឹក
លោកវេជ្ជបណ្ឌិត Baer មានប្រសាសន៍ថា មនុស្សដែលនិយមរាំងស្ទះដំណើរការនានា មិនឲ្យរលូន តាមពិត ដោយសារមានភាពច្រណែន និងចង់ក្ដោបក្ដាប់គ្រប់យ៉ាងមកខាងខ្លួន មិនគិតពីប្រយោជន៍ជារួមអ្វីឡើយ។ ពួកគេគិតតែពីខ្លួនឯង ហើយកម្រខ្វល់អំពីអ្នកដទៃ ឬសុខុមាលភាពក្រុមហ៊ុនទាំងមូលណាស់។
៦- គ្មានវិជ្ជាជីវៈ

មនុស្សទាំងនោះភាគច្រើនមិនគោរពក្រមសីលធម៌វិជ្ជាជីៈទេ ហើយចូលចិត្តដោះស្រាយជីវិត តាមវិធីសាស្ត្រ សង្គ្រាមចម្បាំង។ មានមនុស្សបែបនេះនៅទីណា ទីនោះកម្របានស្ងប់សុខរហូតដល់ ខាតបង់លិចលង់ខ្លាំង ទើបជននោះអាចចាកចេញ ពេលលែងមានប្រយោជន៍សម្រាប់គេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ INC.
ចុចអាន៖សម្គាល់មើល តើប្តីប្រពន្ធយើងកំពុងកើត Depression ដែរ?
ចុចអាន៖រវាងវិជ្ជាជីវៈនិងអាជីពមានភាពខុសគ្នាម៉េចខ្លះ?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ