អាជីព
មុខរបរលក់ផ្លែដូងតាមរ៉ឺម៉កទោះបីមិនហ៊ឺហា តែអាចរកប្រាក់ចំណូលបានពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀលក្នុង ១ថ្ងៃ
អ្នកប្រកបមុខរបរលក់ផ្លែដូងតាមរ៉ឺម៉ក ឬរទេះចល័តនៅរាជធានីភ្នំពេញ បានប្រាប់អំពីចំណូលប្រចាំថ្ងៃរបស់ខ្លួន ដែលបានមកពីការលក់ផ្លែដូងនេះ ដោយអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានប្រមាណ ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល។

លោក ប្រាក់ វុទ្ធី ហៅជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា លោកចេញមកពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញ ដើម្បីប្រកបមុខរបរជាអ្នកលក់ផ្លែដូងតាមរ៉ឺម៉កចល័តពីតំបន់មួយទៅតំបន់មួយទៀត ជារៀងរាល់ថ្ងៃ។ លោកប្រកបមុខរបរលក់ផ្លែដូងនេះរយៈពេលជាង ៣ឆ្នាំ មកហើយ ដោយសារតែលោកមិនចូលចិត្តធ្វើការងារឲ្យគេ ដើម្បីទទួលបានប្រាក់ខែនោះឡើយ។

ក្រៅពីនេះ ក្នុងនាមខ្លួនលោកផ្ទាល់ និងសាច់ញាតិរបស់លោកភាគច្រើន ក៏និយមចូលចិត្តប្រកបមុខរបរជាអ្នកលក់ផ្លែដូងតាមរ៉ឺម៉ក នៅរាជធានីភ្នំពេញនេះដែរ។ លោក ប្រាក់ វុទ្ធី បញ្ជាក់ថា ការប្រកបមុខរបរលក់ផ្លែដូងរបស់លោក ទោះបីប្រឈមនឹងអាកាសធាតុក្ដៅបន្តិចក៏ពិតមែន តែលោកអាចរកប្រាក់ចំណូលបានចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

ចំណែកអ្នកស្រី ពេជ្រ សារឿន អ្នកលក់ផ្លែដូងតាមរទេះម្ដុំផ្លូវព្រះនរោត្តម បានប្រាប់ថា អ្នកស្រី លក់ផ្លែដូងបានចំនួន ៥០ផ្លែ ទៅ ៦០ផ្លែ ក្នុងមួយថ្ងៃ។ អ្នកស្រី បន្តទៀតថា ការលក់ផ្លែដូងបានរទេះនេះ ពេលណាអាកាសធាតុក្ដៅ គឺសម្បូរអ្នកទិញផ្លែដូងរបស់អ្នកស្រីយកទៅបរិភោគ។ អ្នកស្រី ពេជ្រ សារឿន អង្គុយលក់ផ្លែដូងបណ្ដើរ ឆ្លើយប្រាប់មកកម្ពុជាថ្មីបណ្ដើរថា ការលក់ផ្លែដូងតាមរទេះរបស់អ្នកស្រី អាចទទួលបានប្រាក់ចំណូលប្រហែល ៦ម៉ឺនរៀល ក្នុងមួយថ្ងៃៗ។

សម្រាប់លោក មឿង សៀប អ្នកលក់ផ្លែដូងតាមរ៉ឺម៉កចល័ត នៅតំបន់បឹងកក់ ក៏ប្រាប់ឲ្យដឹងដែរថា ជារៀងរាល់ថ្ងៃលោក ចេញលក់ផ្លែដូងចាប់ផ្ដើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច។ ភាគច្រើន លោកជិះម៉ូតូសណ្ដោងរ៉ឺម៉កដឹកផ្លែដូងលក់ ចាប់ពីតំបន់ផ្សារតូច ទៅកាន់តំបន់បឹងកក់។ លោក មឿង សៀប មិនខុសគ្នាពីអ្នកលក់ផ្លែដូងដទៃទៀត គឺការលក់ផ្លែដូងតាមរ៉ឺម៉កចល័តនេះ គឺអាចទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងសមរម្យ គឺអាចចំណេញបានប្រាក់ចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល ដូចជាអ្នកលក់ផ្លែដូងដទៃៗទៀតដែរ។

រីឯអ្នកស្រី គង់ វណ្ណៈ ជាអ្នកបោះដុំ ផ្លែដូងក្រអូប ដូងធម្មតា និងចាហួយដូង នៅផ្សារស៊ីឡិប បានប្រាប់កម្ពុជាថ្មីដែរថា អ្នកស្រី មានមុខរបរជាអ្នកបោះដុំផ្លែដូងគ្រប់ប្រភេទ ហើយដូងភាគច្រើន អ្នកស្រីទទួលទិញមកពីខេត្តកំពត ដើម្បីយក មកបោះម៉ូយបន្តទៀត។ អ្នកស្រី បន្ថែមថា ជារៀងរាល់ថ្ងៃ អ្នកស្រីអាចបោះដុំផ្លែដូងទូទៅបានចន្លោះពី ៤០០ផ្លែ ទៅ ៥០០ផ្លែ ជាមធ្យម អ្នកស្រីអាចចំណេញពីការបោះដុំបានប្រហែល ១៥ម៉ឺនរៀល ទៅ ២៥ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

អ្នកស្រី គង់ វណ្ណៈ បញ្ជាក់ថា ការបោះដុំផ្លែដូងគ្រប់ប្រភេទនេះបានច្រើនជាងគេនោះគឺរដូវក្ដៅ ពីព្រោះអាកាសធាតុក្ដៅ មនុស្សភាគច្រើននិយមបរិភោគទឹកដូងធម្មជាតិ ជាជាងការបរិភោគភេសជ្ជៈកំប៉ុង៕
អត្ថបទ៖ សួស សិត

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច