Connect with us

អាជីព

អាជីព ៥ ទទួលបានប្រាក់ខែខ្ពស់បំផុត

បានផុស

នៅ

មកដល់សម័យបច្ចុប្បន្ននេះ អាជីពដែលមានប្រាក់ខែខ្ពស់ជាច្រើនតែងនៅក្នុងឧស្សាហកម្មផ្សេងៗគ្នា។ នោះ​អាច​បង្កើត​ចំណូល​បាន​ច្រើន​សម្រាប់​មនុស្ស​ម្នាក់។ សូមចំណាំថាសក្ដានុពលនៃការរកប្រាក់ចំណូល អាចប្រែប្រួលដោយផ្អែកលើ​កត្តាដូចជាទីតាំង បទពិសោធន៍ ការអប់រំ និងតម្រូវការ​ជំនាញ​ជាក់លាក់។

នេះគឺជាឧទាហរណ៍មួយចំនួននៃអាជីពដែលមានប្រាក់ខែខ្ពស់បំផុត៖

១ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត គ្រូពេទ្យ​វះកាត់ អ្នក​ប្រើ​ថ្នាំ​សន្លប់ និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត។ ជារឿយៗ​ទទួល​បានប្រាក់​បៀវត្សរ៍​ខ្ពស់​ដោយសារតែការអប់រំ និងការ​បណ្ដុះបណ្ដាល​ទូលំទូលាយ​ ដែល​ត្រូវការ​សម្រាប់តួនាទីរបស់ពួកគេ។

២ ទន្តបណ្ឌិត

នេះជាការពិត ជាពិសេសនៅក្នុងជំនាញពិសេសដូចជា គ្រូពេទ្យវះកាត់មាត់ ឬគ្រូពេទ្យធ្មេញ។ អាចបង្កើតប្រាក់ចំណូល​បានច្រើន។ ប្រសិនបើអ្នកចេះជំនាញពិតប្រាកដ និងយកវិជ្ជាជីវៈទៅប្រកួតប្រជែងនៅសង្គមដែលពួកគេធ្វើការ។

៣ ឱសថការី

ឱសថការីដែលចែកចាយថ្នាំ និងផ្តល់ដំបូន្មាន​វេជ្ជសាស្រ្ត​អាចទទួលបានប្រាក់ខែប្រកួតប្រជែង។ យ៉ាងណាមិញ ​ប្រសិនបើអ្នកមាន​ឱសថការី​ខ្លួនឯង​ នោះ​កាន់​តែ​បង្កើន​ប្រាក់​ចំណូល​លើស​នេះ​ផងដែរ។

៤ អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា

អ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែល​គ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា បណ្ដាញ និងក្រុម​ការងារ​អាចទទួលបានប្រាក់ខែខ្ពស់​ ដោយសារតែសារៈសំខាន់​នៃបច្ចេកវិទ្យាក្នុង​អាជីវកម្ម។

៥ វិស្វករក្នុងឧស្សាហកម្មប្រេង

Petroleum Engineer ឬ វិស្វករក្នុងឧស្សាហកម្មប្រេង ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងការរុករក និងទាញយករ៉ែ។ អាច​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ដោយសារ​លក្ខណៈ​នៃ​ការងារលំបាករបស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ ​វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ការរកប្រាក់ចំណូល​ពីអាជីពតែម្នាក់ឯង​អាចនឹងមិននាំទៅដល់ការពេញចិត្តការងាររយៈពេលវែងនោះទេ។ ចំណុចនេះគួរត្រូវយកមកពិចារណា នៅពេលជ្រើសរើសផ្លូវអាជីព។ លើសពីនេះ ទីផ្សារការងារ និងរចនាសម្ព័ន្ធប្រាក់ខែអាចផ្លាស់ប្តូរតាមពេលវេលាថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ កត្តាធំៗ ជាឧបសគ្គរារាំង ពេលដាក់ពាក្យស្វែងរកការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម