Connect with us

អាជីព

លោក មុនីឧត្តម ចោលប្រាក់ខែជាង ១ពាន់ដុល្លារ មកបើកហាងលក់បាយតូចមួយ នៅផ្ទះរបស់ខ្លួនវិញ

បានផុស

នៅ

មនុស្សទូទៅ ប្រាថ្នារស់នៅចង់មានមុខរបរ ឬអាជីព និងប្រាក់ខែច្រើន សម្រាប់កសាងជីវិតគ្រួសារក្នុងសង្គមជាតិមួយ។ ប៉ុន្តែសូមកុំភ្លេចថា ធ្វើការបានប្រាក់ខែច្រើន ក៏មិនប្រាកដថាធ្វើឲ្យអ្នកសប្បាយចិត្តបាននោះឡើយ។ ផ្ទុយទៅវិញនោះគឺ តើអ្នកចង់ធ្វើអ្វីឲ្យពិតប្រាកដ? ហើយការងារទាំងនោះ តើអ្នកស្រឡាញ់ និងអាចធ្វើវាបានកម្រិតណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមនាំប្រិយមិត្តអ្នកអានទៅស្គាល់ ខ្សែជីវិតមេចុងភៅនៅសណ្ឋាគារមួយរូប ដែលគាត់ហ៊ានលះបង់ការងារជាមេចុងភៅ ទទួលបានប្រាក់ជាង ១ពាន់ដុល្លារ មកជ្រើសរើសមុខរបរជាអ្នកលក់បាយតាមផ្ទះ ដោយមានត្រឹមតែហាងតូចមួយនៅក្រោមផ្ទះរបស់គាត់ ស្ថិតនៅភូមិទី ៦ សង្កាត់ដូនរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជិន មុនីឧត្តម អតីតមេចុងភៅនៅសណ្ឋាគារចិនមួយ ក្នុងរាជធានីភ្នំពេញ បានប្រាប់ថា ពីដំបូងឡើយ លោកគឺជាមេចុងភៅនៅសណ្ឋាគារចិនមួយ នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក នៅពេលប្រទេសកម្ពុជា បានជួបវិបត្តិជំងឺកូវីដ -១៩ រាតត្បាតខ្លាំង លោកក៏មានគំនិតមួយ ដោយបើកហាងលក់បាយតូចមួយនៅផ្ទះរបស់លោក ដែលស្ថិតនៅភូមិទី ៦ សង្កាត់ដូនរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សព្វថ្ងៃនេះ លោក ជិន មុនីឧត្តម ហៅ ឆែប ឧត្តម Chef Dom មានភរិយា និងកូនស្រីម្នាក់ ដោយជ្រើសរើសមុខរបរលក់បាយ នៅជាន់ខាងក្រោមផ្ទះផ្ទាល់ខ្លួន ដោយមានម្ហូបកម្ម៉ុងជាច្រើនមុខ ដើម្បីចិញ្ចឹមជីវិត និង​ផ្គត់ផ្គង់គ្រួសារទាំងមូល។ ដោយមានឈាមជ័រ ពីឪពុកម្ដាយជាអ្នកពូកែធ្វើម្ហូបស្រាប់ ទើបធ្វើឲ្យលោក ជិន មុនីឧត្តម ស្រឡាញ់ការងារធ្វើម្ហូប និងការច្នៃប្រឌិតធ្វើនំជាច្រើនទៀត។ ក្នុងនោះ មានដូចជា៖ ការចម្អិនម្ហូបបែបខ្មែរ ចិន អឺរ៉ុប វៀតណាម តាមអ្វីដែលភ្ញៀវនិយមចូលចិត្ត និងតាមអ្វីដែលជាតម្រូវការរបស់អតិថិជនចង់បាន។

លោក ជិន មុនីឧត្តម បន្ថែមទៀតថា កន្លងមក លោកធ្លាប់បានឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្រៅប្រទេស ដោយពេលនោះលោកទៅរៀនធ្វើម្ហូបបណ្ដើរ និងធ្វើការនៅទីនោះបណ្ដើរ ជាលទ្ធផលលោកទទួលបានបទពិសោធន៍ ជាចុងភៅនៅក្រៅប្រទេស នោះគឺប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសថៃ អស់រយៈពេលជាង ៦ឆ្នាំ។

សម្រាប់ប្ចុប្បន្ននេះ លោក ជិន មុនីឧត្តម និងភរិយា បានបើកហាងលក់បាយតូចមួយ ដោយទទួលបានការគាំទ្រពីភ្ញៀវ ដែលមកទទួលទានបាយថ្ងៃត្រង់ នៅហាងរបស់លោកយ៉ាងច្រើនកុះករ។ ម្ចាស់ហាងបាយរូបនេះ បានបង្ហើបប្រាប់កម្ពុជាថ្មីទៀតថា ការលក់បាយ និងម្ហូបកម្ម៉ុង គួបផ្សំជាមួយការដឹកជញ្ជូនតាម អេប អីហ្គេត ញ៉ាំ ២៤ម៉ោង និងអេបដឹកជញ្ជូនផ្សេងៗទៀត។

ក្រៅពីនេះ លោក ជិន មុនីឧត្តម ក៏មានទទួលរៀបចំអាហារនៅតាមកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗទៀតផងដែរ។ សរុបជាប្រចាំថ្ងៃ មុខរបរលក់បាយ និងម្ហូបកម្ម៉ុង របស់លោកជិន មុនីឧត្តម ធ្វើឲ្យលោកអាចទទួលបានប្រាក់ចំណូលប្រហែល ១លាន ៥០ម៉ឺនរៀល ឬស្មើនឹង ៣០០ដុល្លារ​៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ២ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ប្រាប់សង្គមស៊ីវិលកុំបារម្ភ ព្រោះសំណុំរឿងឃាតកម្មអ្នកកាសែតនៅខេត្តសៀមរាប ចូលដល់ដៃតុលាការហើយ

សេដ្ឋកិច្ច៣ ម៉ោង មុន

វិស័យកសិ-ឧស្សាហកម្ម មានសក្ដានុពលវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

Sokha Hotels

ព័ត៌មានពេញនិយម