អាជីព
ចំណេះសម្របខ្លួន adaptability-skills សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ
តើអ្នកណាខ្លះធ្លាប់ឮពាក្យ«ចេះបត់បែន»និងមានឆន្ទៈរៀនជំនាញនេះទេ? ពិតណាស់វាជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗច្រើនទៀតនៃជំនាញទន់។
មនុស្សយល់ថា«បត់បែន»ជាន័យអវិជ្ជមានព្រោះខ្លួនគេអវិជ្ជមានពុំមែនមកពីពាក្យនេះទេ
តើអ្នកចេះសម្រប ផ្លាស់ប្តូរ ចរិតនៅកន្លែងធ្វើការ តាមរបៀបវិជ្ជមានទេ?
តើមានសមត្ថភាពអាចសាកល្បងដោះស្រាយលំហូរការងារលំបាក បរិយាកាសតឹងតែងទេ បើដូច្នេះមែនយើងកំពុងចេះសម្របខ្លួនហើយ ដែលនេះជាជំនាញទន់មួយក្នុងចំណោមជំនាញមានតម្លៃលើទីផ្សារ។
អ្នកដឹកនាំដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរច្រើនមានសុខភាពផ្លូវចិត្តរឹងមាំល្អ

ហើយជាធម្មតា ពួកគេអាចមានការច្នៃប្រឌិតខ្ពស់ជាងមនុស្សទូទៅ ។ សិល្បៈសម្របខ្លួន បានក្លាយជាទ្រឹស្តីពេញលក្ខណៈនៃ Soft Skill (ជំនាញទន់) និងមានសារៈសំខាន់ខ្លាំងនាបរិបទបច្ចុប្បន្ន ពីព្រោះនៅពេលដែលបច្ចេកវិទ្យាថ្មីវិវត្ត ក្រុមហ៊ុនដែលបង្កើតឡើងតាម“ វិធីចាស់ៗ” អាចនឹងមានការលំបាកក្នុងការប្រកួតប្រជែងជាមួយថ្មីៗ នៅក្នុងឧស្សាហកម្មដដែលរបស់ពួកគេ។ និយោជិកកំពុងស្វែងរកបុគ្គលិក ដែលអាចបង្ហាញជំនាញសម្របខ្លួនបានរឹងមាំ និងក្លាយជាអ្នកដឹកនាំបន្តដោយប្រើ ជំនាញទាំងនេះ។
តើអ្វីទៅជាជំនាញសម្របខ្លួន? Adaptability skills
ភាពចេះបត់ប្រែប្រួលនៅក្នុងការងារ មានន័យថា យើងអាចផ្លាស់ប្តូរដើម្បីទទួលបានជោគជ័យមិនមេនផ្លាស់ប្តូរតាមមនុស្សមិនល្អ ធ្វើឱ្យខ្លួនឯងទៅជាមិនល្អដែរនោះទេ។ នេះជាជំនាញទន់ដែលនិយោជិកស្វែងរកខ្លាំង នៅពេលជួលបេក្ខជន មិនថាយើងមានជំនាញរឹងពូកែបែបណា ពេលខ្វះខាតជំនាញទន់នឹងនាំមកនូវបរាជ័យ។ និយោជិកដែលមានតួនាទីដឹកនាំច្រើនតែត្រូវគ្រប់គ្រងកាលៈទេសៈមិនធម្មតានានា ពួកគេត្រូវរៀនពីរបៀបវិនិច្ឆ័យដ៏មានទំនុកចិត្តក្នុងការសម្រេចចិត្តគ្រាដែលពិបាកៗ ហើយផ្អែកលើកម្រិតនៃជំនាញទន់នេះ។
ប្រភេទសំខាន់ៗនៃadaptability-skills

ក្នុងនាមជាអ្នកមានជំនាញទន់ ការសម្របខ្លួនតម្រូវឱ្យមានជំនាញទន់ផ្សេងៗទៀតដើម្បីអនុវត្តដោយជោគជ័យ។ យើងត្រូវតែមានលទ្ធភាពរៀនបានរហ័ស ហើយដាក់ការរៀននោះទៅជាសាកល្បងអនុវត្ត។ លើសពីនេះទៀត ត្រូវតែអាចចងចាំអ្វីៗដែលបានរកឃើញ ដើម្បីជួយកំណត់និន្នាការនិងធ្វើការសម្រេចចិត្តស្របតាមនោះ។ មនុស្សដែលមានជំនាញសម្របខ្លួន មិនដែលធ្លាក់ទឹកចិត្តដោយការបរាជ័យ។ សម្រាប់ពួកគេការបរាជ័យគ្រាន់តែជាផ្នែកមួយនៃការរៀនសូត្រប៉ុណ្ណោះ។ អ្នកដឹកនាំទាំងនេះតែងតែរៀនសូត្រហើយមានឆន្ទៈក្នុងការប្រថុយ មានន័យថាពួកគេអាចអភិវឌ្ឍខ្លួននិងវិជ្ជាជីវៈ។
១ រៀនដោយខ្លួនឯង
ក្នុងនោះគេនឹងរៀនដោយខ្លួនឯងចេញពីបទពិសោធន៍ការងារ សហការគ្នា ការត្រិះរិះពិចារណា
ការស្រាវជ្រាវ ការកែលំអជាបន្តបន្ទាប់ យកចិត្តទុកដាក់ចំពោះព័ត៌មានលំអិត ការសង្កេត
ការចងចាំ និងការព្យាយាមតស៊ូ។
មនុស្សដែលសម្របខ្លួនបានល្អ កម្រមានសម្ពាធលើរាល់បញ្ហាប្រឈមបែរជារំភើបនឹងការពុះពារ ហើយលះបង់ដើម្បីការងាររបស់ពួកគេជានិច្ច។
២ លើកទឹកចិត្ត
ពួកគេអាចរក្សាភាពវិជ្ជមាននិងលើកទឹកចិត្តសមាជិកក្រុមរបស់ពួកគេឱ្យផ្តោតអារម្មណ៍ក្នុងកំឡុងពេលលំបាកៗ មានភាពអត់ធ្មត់ប្រឆាំងនឹងភាពតានតឹងចេះចែករំលឺកការលើកទឹកចិត្ត គ្រប់គ្រងអ្វីៗដែលកើតឡើងខុសពីការរំពឹងទុក និងមានធនធានចំណេះដឹងកើនឡើង។
ជារឿយៗគោលដៅគឺច្បាស់ ប៉ុន្តែផ្លូវដែលត្រូវទៅដល់ទីនោះមិនមែនងាយរហូតទេ។ វិធីធ្វើអាជីវកម្មបែបប្រពៃណីអាចនឹងមិនមានលទ្ធភាពឬមានប្រសិទ្ធិភាពទៀតឡើយបច្ចុប្បន្ននេះ យើងត្រូវការសមត្ថភាពក្នុងការកត់សម្គាល់ សមត្ថភាពការច្នៃប្រតិដ្ឋ សមត្ថភាពដោះស្រាយបានយ៉ាងល្អទៅនឹងកាលៈទេសៈផ្សេងៗ “ខុសគ្នា”។
៣ បើកចិត្តឲ្យទូលាយ
ភាពវិជ្ជមាននិងការមានឆន្ទៈប្រាស្រ័យទាក់ទង សុចរិតភាព ការប្តេជ្ញាចិត្ត ការកសាងស្មារតីក្រុម ជំនាញវិភាគហេតុផល ការយល់ចិត្ត ការគ្រប់គ្រងពេលវេលា និងផ្តល់អាទិភាព ការគ្រប់គ្រងទំនាស់ ការគិតបែបយុទ្ធសាស្ត្រ ការទទួលខុសត្រូវ មានតម្លាភាព ភាពបត់បែន ភាពសកម្ម ការចេះចរចា ជាផលនៃចិត្តទូលាយ ។ មនុស្សមិនបើកចិត្ត មិនដែលមានគុណសម្បត្តិទាំងនេះទេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ DreamsTime
ចុចអាន៖ ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹងដោយវិធីសាស្ត្របែបណាខ្លះ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?