អាជីព
ស្ទីលសួរដេញដោលបង្ហាញថា ជាអ្នកគ្រប់គ្រងដ៏ថ្នឹកជំនាញ
អាចថា មានពេលវេលាមួយដែលយើងទន្ទឹងបានមកដល់ យើងក៏ត្រូវបានថ្នាក់លើពេញចិត្តហើយដំឡើងតំណែងទៅជាអ្នកគ្រប់គ្រង ប៉ុន្តែសំខាន់យើងចាប់ផ្តើមខ្វល់ព្រោះមិនដឹងអំពីអ្វីដែលគួររក្សា អ្វីគួរប្តូរចេញជាមួយតំណែងថ្មីនេះ។
ក្នុងនាមជានិយោជិក គឺខុសគ្នាឆ្ងាយពីការធ្វើជាអ្នកគ្រប់គ្រង ទាំងតួនាទីដែលប្តូរពីការអនុវត្តផ្ទាល់មកផ្តោតលើការតម្រង់ទិស ណែនាំនិងដឹកនាំបុគ្គលិកទៅរកគោលដៅរួមមួយ។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនរឿងពូកែចេញបញ្ជាតែមួយមុខទេ ដើម្បីឱ្យមនុស្សគ្រប់គោរពព្រមដើរតាម ទៅរកលទ្ធផលរួមគ្នាបានគេត្រូវការសិល្បៈនៃជំនាញ ហើយសិល្បៈនោះឯងដែលគេហៅថា សិល្បៈគ្រប់គ្រង។
ក្រៅពីអភិវឌ្ឍការទុកចិត្តនិងការគោរព ដើម្បីឱ្យខ្លួនអាចសម្របទៅនឹងតួនាទីជាអ្នកគ្រប់គ្រងថ្មីបានហើយ រឿងបន្ទាប់យើងត្រូវសាកល្បងការចេះសួរដេញដោលទោះពីមុនមកយើងមិនជាមនុស្សពូកែសួរនាំអ្វីក្តី។
ហេតុអ្វីការសាកសួរសំខាន់នៅក្នុងការងារជាអ្នកគ្រប់គ្រង? ព្រោះថា ប្រសិនមិនមានការសាកសួរគ្រប់យ៉ាងនឹងកើតមានដោយការសន្មត់ចំណែកការសន្មត់ក្នុងអាជីពដោយគ្មានការជជែកដេញដោលគ្នា គឺច្រើនតែខុស។
វិធីខាងក្រោមជួយបង្វឹកសិល្បៈសួរដេញដោលបានយ៉ាងល្អនិងជាជំហ៊ានៗ សម្រាប់អ្នកដែលទើបតែចេញមកពីតួនាទីបុគ្គលិកបំពេញនាទីជាអ្នកគ្រប់គ្រងថ្មី៖
១ ជួបជាមួយទាំងថ្នាក់លើនិងថ្នាក់ក្រោម
ចាំបាច់ណាស់ ក្នុងការសួរថ្នាក់លើអំពីអ្វីដែលពួកគេរំពឹងពីអ្នក ដោយស្តាប់និងរៀនដោយយកចិត្តទុកដាក់នូវចក្ខុវិស័យទិសដៅព្រមទាំងការរំពឹងទុករបស់ពួកគេ។ ពេលជួបជជែកទទួលព័ត៌មានកុំភ្លេចប្រដេញសួរនូវចំណុចមិនច្បាស់និងតាមដាន់បញ្ជាក់ចំណុចនិមួយៗ ឱ្យបានលំអិតឬយើងយល់ហើយក្តី នៅតែសាកសួរដើម្បីបានស្តាប់សម្តី តាមដានអកប្បកិរិយាឱ្យដឹងថាពួកគេពិតជាយកចិត្តទុកដាក់ការងារឬក្រុមការងារឬគម្រោងមួយនោះក្នុងកម្រិតណា។
ទិដ្ឋភាពទូទៅនៃអ្វីដែលកំពុងកើតឡើង ដែលផ្នែកមួយនៃដំណើរការការងាររលូនឬមិនរលូន រមែងតែងតែពឹងលើការយល់ ហើយរាល់ការយល់ដឹងទាំងអស់ត្រូវការ ការសួរនាំទើបអាចយល់បានច្បាស់។
២ ចេះសួរដោយវៃឆ្លាត
យោងទៅតាមចិត្តវិទ្យា ស្នាមញញឹមអាចធ្វើឱ្យយើងមានភាពទាក់ទាញ ក៏ជួយលើកអារម្មណ៍ សន្ទនាឱ្យកាន់តែបង្កើតចំណាប់អារម្មណ៍ទោះបីលើដំបូងក្តីតែនឹងជាកិច្ចសន្ទនាដ៏អស្ចារ្យយើងនឹងបុគ្គលិក។ ត្រូវចេះអត់ធ្មត់និងទុកឱកាសក្នុងការឆ្លើយតបច្បាស់ៗលំអិត ប៉ុន្តែកុំលើកទឹកចិត្តការនិយាយអាក្រក់ពីអ្នកដទៃដោយរារាំងភ្លាមៗតែម្តង។ ធ្វើដូច្នេះបុគ្គលិកនឹងទុកចិត្តអ្នកថា អ្នកមិននិយាយដើមគេដូចគ្នានៅមុខអ្នកដទៃ។ នៅពេលកំពុងស្តាប់ ត្រូវតែជាអ្នកស្តាប់យ៉ាងសកម្មដែលនឹងទាក់ទាញដៃគូសន្ទនានោះបង្កើនចំណាប់អារម្មណ៍ក្នុងការនិយាយជាមួយយើងជាងអ្នកណាទាំងអស់ ព្រោះនិយាយជាមួយយើងគេយល់ថា យើងឱ្យតម្លៃគេស្មើឬខ្ពស់ជាងយើងផង។ ការផ្តល់ឱ្យអ្នកដទៃនូវការយកចិត្តទុកដាក់ជាគន្លឹះជោគជ័យក្នុងភាពជាអ្នកគ្រប់គ្រង។

៣ រៀនឈ្លេចសំណួរលំអិត
តើពួកគេបានធ្វើការជាមួយអ្នកគ្រប់គ្រងមុនយ៉ាងដូចម្តេច?នេះជារឿងសំខាន់ដែលគួរឈ្លេចសួរ តែមុននឹងសួររឿងនេះ យកល្អរកមើលរបាយការណ៍មុន ៗ ដើម្បីយល់ពីរបៀបដែលពួកគេធ្លាប់ធ្វើការសិន ។ ការធ្វើជាអ្នកស្តាប់ដ៏ល្អ ត្រូវមានមានមូលដ្ឋានសួរ មិនមែនចេះតែសួរបាចហាចមិនដឹងទិសតំបន់ទេ ចំណែកឯចង់មានសំណួរមូលដ្ឋាន ត្រូវឆ្លងកាត់ការស្រាវជ្រាវ សិន។ ការសួរមិនដឹងរឿង នឹងបង្ហាញអំពីចំណុចខ្សោយ ភាពអន្ទះសារ ឬការមិនចេះធ្វើការតែម្តង។ អ្នកដឹកនាំជាច្រើនត្រូវបានកាសែតញូវយ៉កថែមស៍ស្រង់សម្តីមកថាការស្តាប់ជាទម្រង់នៃការធ្វើសមាធិ។ អ្នកគ្រប់គ្រងដែលកំពុងរៀនគ្រប់គ្រងមនុស្សត្រូវចេះគ្រប់គ្រងខ្លួនឯងសិន ដោយត្រូវតែជំរះគំនិតរវើរវាយមកផ្តោតទាំងស្រុងលើអ្វីដែលមនុស្សម្នាក់ទៀតកំពុងនិយាយជាមួយខ្លួន។ ត្រូវប្រាកដថាទូរស័ព្ទបានបិទឬនៅឆ្ងាយ បិទម៉ូនីទ័រ និងបង្វែរកៅអីមកតទល់ព្យាយាមផ្តោតអារម្មណ៍លើគូសន្ទនា ។
៤ ការជួបប្រជុំបុគ្គលិក
អាចសួរដេញដោលក្នុងអង្គប្រជុំបុគ្គលិកដែលមានរបៀបវារៈច្បាស់លាស់ ពេលយើងទើបឡើងតំណែងនេះ ដើម្បីពិភាក្សាគ្នា ឆ្លៀតឈ្លេចយកព័ត៌មាន តែកំណត់ឱ្យនិយាយតែបញ្ហាជាក់លាក់ និងដែលមានប្រយោជន៍មិនអនុញ្ញាតឱ្យការប្រជុំទៅឆ្ងាយពេកហួសពីកិច្ចពិភាក្សាគួរឱ្យចាប់អារម្មណ៍។
ប្រភេទនៃការចាប់ផ្តើមប្រជុំដំបូងដែលល្អបំផុតសម្រាប់មេដឹកនាំថ្មីៗគឺ ការនិយាយក្នុងបរិយាកាសប្រកបដោយមានផាសុកភាព និងការបញ្ជូនសញ្ញាដ៏មានឥទ្ធិពលទៅមនុស្សម្នាក់ទៀតថា យើងកំពុងត្រង់ត្រាប់ទទួលព័ត៌មាន ដែលពួកគេចង់ប្រាប់។
តួនាទីថ្មីជាអ្នកគ្រប់គ្រងម្នាក់ អាចស្ថិតក្នុងការប្រកួតប្រជែងខ្លាំងមិនធ្លាប់មានពីមុនមកដូច្នេះ ដែលចាំបាច់ធ្វើឱ្យប្រាកដថាក្រុមទាំងមូល មានសកម្មភាពដែលចាំបាច់ដើម្បីឈានដល់គោលដៅចុងក្រោយដើម្បីទទួលបានផលប្រយោជន៍ជូនក្រុមហ៊ុន មិនមែនផ្តុំគ្នានិយាយដេញដោលលេងសើចឡើយ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Evolution

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ