៣ យ៉ាង​ដែល​ស្ត្រី​ម្នាក់ៗអាច​ឈាន​មុខខ្លាំង​​ឡើងៗក្នុងអាជីព – Kampuchea Thmey Daily
Connect with us

អាជីព

៣ យ៉ាង​ដែល​ស្ត្រី​ម្នាក់ៗអាច​ឈាន​មុខខ្លាំង​​ឡើងៗក្នុងអាជីព

Published

on

ស្ត្រី​មាន​ចំនួន ៥០ ៨% នៃ​ប្រជាជន​តាម​តំបន់​នីមួយៗ។ ពួកគេ​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​បណ្ឌិត​ភាគច្រើន​និង​កាន់កាប់ ៥២ % នៃ​ការងារ​កម្រិត​គ្រប់គ្រង​និង​អាជីព។ ប៉ុន្តែ​នៅ​ពេល​និយាយ​អំពី​ការ​តំណាង​នៅ​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​ ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស។

ដូច្នេះ​ក្នុង​នាម​ជា​ស្រ្តីគួរ​ក្លាហាន​និង​បង្ហាញ​អំណាច​របស់​ខ្លួន​ក្នុង​វិស័យ​ការងារ​ដូច​បុរសដែរ ៖

១. ជំរុញ​ទំនាក់ទំនង​ដែល​មាន​ស្រាប់

បុរស​ដែល​បង្ហាញ​ភាព​រឹងមាំ​និង​ការ​សម្រេចចិត្ត​ ច្រើន​តែ​ទទួល​បាន​រង្វាន់​ជា​អ្នកដឹកនាំ​ដោយ​ស្វ័យ​ប្រវត្តិ។ ដោយសារ​តែ​ពួកគេ​កំពុង​ស្វែងរក​ស្តង់ដារ​ទ្វេដង​ច្រើន​ជាង​ស្ត្រី។ ​ ចំណែកស្ត្រី​អាច​នឹង​ត្រូវ​ការ​វិធីសាស្ត្រ​ផ្សេង ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​អាទិភាព​ដល់​ទំនាក់ទំនង​និង​ការ​បង្កើត​គ្រឹះ​នៃ​ការ​ជឿ​ទុក​ចិត្ត​ មុន​ពេល​តស៊ូ​មតិ​ក្នុង​គោលដៅ​ជាក់លាក់​ណា​មួយ។

ការ​ជឿ​ទុក​ចិត្ត​និង​ការ​កសាង​ទំនាក់ទំនង​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នកដឹកនាំ​ទាំងអស់​ ប៉ុន្តែ​ជា​ការ​ចាំបាច់​សម្រាប់​អ្នកដឹកនាំ​ស្ត្រី​ដែល​មិន​មាន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ជឿ​ទុក​ចិត្ត​​ ​ងាយ​នឹង​មាន​ប្រតិកម្ម​តប​ និង​ត្រូវ​បាន​ពិន័យ​ចំពោះ​ការ​អះអាង​របស់​ពួកគេ។

២. រក​មើល​ការ​ឈ្នះ​ឈ្នះ

ស្ត្រី​នៅ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ អាច​គ្រប់គ្រង​ការ​រំពឹង​ទុក​ផ្ទុយ​គ្នា​នៃ​ភាព​ស្រស់​ស្អាត​និង​តឹងតែង​ដោយ​ស្វែងរក​ឱកាស​ដែល​អ្នក​ទាំងពីរ​បាន​ផ្លាស់ប្ដូរ​គ្នា។ ឧទាហរណ៍​ដោយ​កំណត់​កន្លែង​ដែល​គោលដៅ​របស់​ពួកគេ ​ត្រូវ​គ្នា​នឹង​គោលដៅ​និង​តម្លៃ​របស់​មនុស្ស​ដែល​ពួកគេ​ចង់​មាន​ឥទ្ធិពល។​

មេដឹកនាំ​ជា​ស្ត្រី​អាច​ស្វែងរក​ចក្ខុវិស័យ​របស់​ពួកគេ​ តាម​របៀប​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គាំទ្រ​ពួកគេនិង​អាច​ទទួល​យក​បាន​ក្នុង​សង្គម។ ជា​ពិសេស​នោះ​គឺ​ រក​មើល​​ការ​ឈ្នះ​ឈ្នះ​ក្នុង​វិស័យ​ការងារ​របស់​ពួកគេ។

៣. ទំនាក់ទំនង​គោលដៅ​យ៉ាង​សកម្ម

បើ​និយាយ​ពី​អាទិភាព​របស់​ស្ត្រី​ចំពោះ​តុល្យភាព​ជីវិត​ការងារ​ ​ស្ត្រី​តែង​លំបាក​ជាង​បុរស​និង​បាត់បង់​ឱកាស​ល្អៗ​ជា​រឿយៗ។ ដើម្បី​ប្រឆាំង​នឹង​ការ​សន្មត​នេះ ​ស្ត្រី​​មិន​ចាប់​អារម្មណ៍​នឹង​ទំនួលខុសត្រូវ​បន្ថែម​បន្ទុក​ការងារ​ដូច​បុរស​ឡើយ។

ប៉ុន្តែ ​ស្ត្រី​ជាចាំបាច់​ត្រូវ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​សកម្ម​និង​ជាប់​លាប់ ​រួម​ទាំង​និង​ឆន្ទៈ​របស់​ពួកគេ​ ក្នុង​ការ​ធ្វើ​កិច្ចការពារ​ដទៃ​ទៀត។ ស្ត្រី​មាន​មន្ត​ស្នេហ៍​ម៉្យាង​ក្នុង​ខ្លួន​ជាង​បុរស ​ឥទ្ធិពល​របស់​នាង​អាច​ទាក់ទាញ​អ្នក​ជុំវិញ​ខ្លួន​ នោះ​គឺ​ទំនាក់ទំនង​និង​ភាព​ឆ្លាតវៃ ​ទន់ភ្លន់​របស់​មនុស្ស​ស្រី​ក្នុង​កន្លែង​ការងារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ6 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ7 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ8 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម